ស្ថានទូតឆេកប្រារព្ធពិធីជួបជុំអតីតនិស្សិតសិក្សានៅប្រទេសឆេក ដើម្បីពង្រឹងមិត្តភាពប្រទេសទាំងពីរ

2025/11/19 02:08:56 am        127

ភ្នំពេញ ៖ ស្ថានទូតសាធារណរដ្ឋឆេកប្រចាំកម្ពុជា ប្រារព្ធពិធីជួបជុំអតីតនិស្សិត ដែលធ្លាប់បានទៅសិក្សានៅប្រទេសឆេក ដើម្បីពង្រឹងទំនាក់ ទំនង និងរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរបន្ថែម ក៏ដូចជាការរំលឹកពីអនុស្សាវរីយ៍ល្អៗក្រោយត្រឡប់ពី ការសិក្សា និងកំពុងបំពេញការងាររៀងៗខ្លួននៅកម្ពុជា។

​ឯកឧត្តម ខាន់ ម៉ាណេរ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអតីតនិស្សិតជំនាន់ទី១ ដែលបានសិក្សា នៅប្រទេសឆេកូស្លូវ៉ាគី លើកឡើងនៅក្នុងការប្រារព្ធពិធីជួបជុំអតីតនិស្សិតដែលធ្លាប់បានទៅសិក្សានៅប្រទេសឆេក នៅល្ងាចថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ថា នេះជាឱកាសដ៏មានតម្លៃបំផុតដែលបានជួបជុំ សាកសួរសុខទុក្ខគ្នា រំលឹកពីអនុស្សាវរីយ៍ល្អៗកន្លងមក ក្នុងរយៈ កាលសិក្សានៅសាធារណរដ្ឋឆេក និងស្លូវ៉ាគី និងក្រោយត្រឡប់មកពីការសិក្សា បានបែកខ្ញែកគ្នាទៅបំពេញការងារតាមការចាត់តាំង ក៏ដូចជាតាមតម្រូវការរៀងៗខ្លួន ទៅតាមទីកន្លែងផ្សេងៗគ្នា បើគិតមកដល់ពេលនេះមានរយៈពេលវែងដែលបានបែកគ្នា ហើយ ក្នុងនោះក៏មានអ្នកខ្លះចូលនិវត្តន៍ ខ្លះក៏បានចាកឆ្ងាយពីលោកនេះផងដែរ។

ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋឆេក និងស្លូវ៉ាគី ដែលបានផ្តល់ អាហារូបករណ៍ និងផ្តល់ការរស់នៅយ៉ាងកក់ក្តៅ ក្នុងរយៈកាលនៃការសិក្សាកន្លងមក និងទទួលបាននូវការយកចិត្តទុកដាក់គ្រប់បែប យ៉ាងពីរដ្ឋាភិបាលក្នុងការសិក្សា និងទទួលបានការរាប់អានយ៉ាងកក់ក្តៅ ពីមិត្តរួមថ្នាក់ពីប្រជាជន នៃប្រទេសទាំងពីរ លោកគ្រូ អ្នកគ្រូ បានជួយបង្ហាត់បង្រៀនដោយក្តីស្មោះស្ម័គ្រ រហូតដល់បញ្ចប់ការសិក្សាដោយជោគជ័យ។

បន្ថែមពីនេះ អនុស្សាវរីយ៍ល្អៗបានស្ថិតក្នុងបេះដូងយើងជាប់ជានិច្ច ហើយចងចាំក្នុងចិត្តថា យើងមានថ្ងៃនេះ យើងបានចូល រួមបម្រើមាតុប្រទេសយើង ចូលរួមអភិវឌ្ឍប្រទេសយើង បានមកពីចំណែកមួយយ៉ាងធំ ដោយសាររដ្ឋាភិបាល និងប្រជាជននៃប្រទេស ទាំងពីរ។ ក្នុងនាមអតីតនិស្សិតទាំងអស់ ឯកឧត្តមក៏បានសំណូមពរ លោកជំទាវឯកអគ្គរដ្ឋទូត ពិចារណាបង្កើតមូលនិធិតូចមួយ សម្រាប់ទ្រទ្រង់ដល់សមាគមនិស្សិតដែលបានសិក្សានៅប្រទេសទាំងពីរ ដើម្បីបម្រើឱ្យកិច្ចការមនុស្សធម៌ ជួយដល់អតីតនិស្សិត ក៏ដូច ជាជួយដល់ប្រជាពលរដ្ឋខ្មែរដែលខ្វះខាតផងដែរ។

លោកជំទាវ Markéta Kolc Hájková ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឆេកប្រចាំកម្ពុជា បានបញ្ជាក់ថា សាធារណរដ្ឋឆែក ពិតជា មានមោទនភាព ចំពោះអតីតនិស្សិតគ្រប់ជំនាន់ ទាំងអាជីព និងសមិទ្ធផលក្នុងជីវិត ហើយក្នុងនាមប្រទេសឆេក លោកជំទាវពិតជា មានសេចក្តីសោមនស្សរីករាយ ដែលអតីតនិស្សិតទាំងអស់ទៅសិក្សា និងបំពេញវិជ្ជាជីវៈនៅសាកលវិទ្យាល័យឆេក។ ក្របខ័ណ្ឌ អាហារូបករណ៍របស់រដ្ឋាភិបាលឆេក សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ គឺជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ឆេក ក្នុងនោះ សម្រាប់ប្រទេសកម្ពុជា ជំនួយប្រហែលមួយភាគបី នៃជំនួយអភិវឌ្ឍន៍ទាំងមូលលើជាអាហារូបករណ៍។ ក្របខ័ណ្ឌសម្រាប់កម្មវិធី អាហារូបករណ៍បានចាប់ផ្តើមតាំងពីទសវត្សរ៍ ៩០ ជាមួយនិស្សិតត្រឹមតែ ៥នាក់ក្នុងមួយឆ្នាំ និងបានកើនឡើងជាលំដាប់ ហើយនៅឆ្នាំ នេះ ឆេកផ្តល់ជូនអាហារូបករណ៍ថ្នាក់អនុបណ្ឌិត និងថ្នាក់បណ្ឌិតចំនួន ១៩ កន្លែង សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧។

លោកជំទាវ ថ្លែងឱ្យដឹងថា សាធារណរដ្ឋឆេក នឹងបន្តកម្មវិធីអាហារូបករណ៍ តាមរយៈស្ថានទូតឆេកប្រចាំនៅកម្ពុជា គ្រោងនឹង បង្កើនចំនួនអាហារូបករណ៍បន្ថែមទៀត, សមិទ្ធផលទាំងនេះអាចធ្វើទៅបាន ក៏ដោយសារកិច្ចសហការពីក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជាក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិផងដែរ៕

អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        68
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        116
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        124

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm