ក្រុមហ៊ុនផ្គត់ផ្គង់ទឹក នៅហ្កាហ្សា ផ្អាកសេវាកម្ម ក្រោយក្រុមហាម៉ាសចាប់ឃុំខ្លួនបុគ្គលិក

2025/11/19 02:10:43 am        74

ក្រុមហ៊ុន នៅតំបន់ហ្កាហ្សា ដែលដំណើរការរោងចក្រចម្រោះទឹកផ្គត់ផ្គង់ដល់ប្រជាជនជិតពាក់កណ្តាលនៃចំនួនប្រជាជននៃតំបន់នោះ បានបញ្ឈប់ប្រតិបត្តិការរបស់ខ្លួន ដើម្បីជាការតវ៉ា ចំពោះចាប់ឃុំខ្លួនបុគ្គលិកម្នាក់ ដោយក្រុមហាម៉ាស។

លោក Youssef Yassin សមាជិកក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Abdul Salam Yassin បាននិយាយថា ចំណាត់ការនេះនឹងប៉ះពាល់ដល់មនុស្សជាង ១លាននាក់ ដែលជាធម្មតាទទួលបានទឹកពីក្រុមហ៊ុន។

លោក Yassin បានបន្ថែមថា រថយន្តជាង ៧០គ្រឿងដែលផ្ទុកធុងទឹកឆ្លងកាត់ដែនដីនេះ ក៏បានបញ្ឈប់ប្រតិបត្តិការផងដែរ ដោយបង្កជាហានិភ័យរំខានដល់ការផ្គត់ផ្គង់បន្ថែមទៀត បន្ទាប់ពីបណ្តាញបំពង់បង្ហូរ បានរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ក្នុងអំឡុងពេលមានសង្រ្គាម។

លោក Yassin បានប្រាប់សារព័ត៌មាន Reuters ថា៖ «ខ្ញុំដឹងថា វាគឺជាមហន្តរាយ ប៉ុន្តែការការពារបុគ្គលិករបស់យើង គឺសំខាន់ខ្លាំងណាស់»។ លោក Yassin បានបញ្ជាក់ថា ក្រុមហាម៉ាសមិនបានផ្តល់ហេតុផលឲ្យដឹងនោះឡើយ ជុំវិញការចាប់ខ្លួនកាលពីល្ងាចថ្ងៃចន្ទ (ទី១៧ ខែវិច្ឆិកា)។ ក្រុមហាម៉ាសមិនមានការអត្ថាធិប្បាយភ្លាមៗនោះទេ នៅពេលត្រូវបានទាក់ទងដោយសារព័ត៌មាន Reuters នៅថ្ងៃអង្គារនេះ។

ក្រុមហាម៉ាស បាននិងកំពុងអះអាងឡើងវិញបន្តិចម្ដងៗនូវការគ្រប់គ្រង នៅតំបន់ហ្កាហ្សា ដែលអ៊ីស្រាអែលបានដកកងកម្លាំងចេញ ខណៈការចរចាក្រោយសង្គ្រាម ជុំវិញការអនាគតរបស់ដែនដីនេះ មានល្បឿនយឺតណាស់។ មហាអំណាចបរទេសទាមទារឲ្យក្រុមនេះរំសាយអាវុធ និងចាកចេញពីរដ្ឋាភិបាល ប៉ុន្តែមិនទាន់យល់ស្របថា អ្នកណានឹងត្រូវជំនួសពួកគេឡើយ។ អ៊ីស្រាអែលបន្តគ្រប់គ្រងប្រមាណជាពាក់កណ្តាលនៃតំបន់ហ្កាហ្សាស្ទ្រីប៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        18
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        29
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        34

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ

2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm