ទេសរដ្ឋមន្រ្តី លីធុជ៖ ដើម្បីកម្ពុជាគ្មានមីនឆ្នាំ២០៣០ ទាមទារនូវឆន្ទៈនយោបាយ និងការគាំទ្រពីប្រទេសជាមិត្ត និង ដៃគូអភិវឌ្ឍន៍

2025/11/19 04:59:46 am        145

ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តីអនុ ប្រធានទី១អាជ្ញាធរមីនបានថ្លែងថា ដើម្បីឆ្ពោះទៅរកប្រទេសកម្ពុជាគ្មានមីនឆ្នាំ២០៣០ ទាមទារនូវឆន្ទៈនយោបាយប្រកប ដោយនិរន្តរភាព ធនធានគ្រប់គ្រាន់ និង វិធីសាស្រ្តប្រកប ដោយនវានុវត្តន៍ ព្រមទាំងទទួលការគាំទ្រប្រកបដោយសប្បុរសពីប្រទេសជាមិត្ត និង ដៃគូអភិវឌ្ឍន៍។

ការថ្លែងបែបនេះខណះ ឯកឧត្តមដឹកនាំសិក្ខាសាលាបិទបញ្ចប់គម្រោងបោសសម្អាតមីនដើម្បីលទ្ធផលដំណាក់ កាលទី៤” នាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ។ ដោយ ឯកឧត្តម លី ធុជ ថ្លែងថា ចាប់តាំងពីឆ្នាំ២០២០ ស្ថានភាពប្រជាជនកម្ពុជាជាង ៣៤១. ០០០នាក់ បានផ្លាស់ប្តូរតាមរយការបោសសម្អាតផ្ទៃដីដែលមានមីនជាង ១៧៤ គីឡូ ម៉ែត្រការ៉េ (គិតត្រឹមខែកញ្ញា ឆ្នាំ២០២៥) រួមទាំងកិច្ចសង្រ្គោះជនរងគ្រោះដោយសារមីន ការអប់រំយល់ដឹងពីយុទ្ធភណ្ឌគ្រឿងផ្ទុះ និងការកសាងសមត្ថភាពទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ។

តាងនាមឱ្យរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលសម្រេចបាន ព្រមទាំងថ្លែងអំណរគុណចំពោះភាពជាដៃគូរវាងអាជ្ញាធរមីន ជាមួយកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជា ជាតិ ប្រទេសអូស្ត្រាលី ប្រទេសនូវែលសេឡង់, សាធារណ រដ្ឋកូរ៉េ និងប្រទេសលុចសំបួរ ដែលបានប្តេជ្ញាចិត្តឈរជា មួយកម្ពុជា និងបង្ហាញពីសាមគ្គីភាពជាសកលក្នុងការដោះ ស្រាយបញ្ហាប្រឈមមនុស្សធម៌ ចូលរួមចំណែកគាំទ្រដល់កិច្ចសង្រ្គោះជីវិតនិងកសាងអនាគតសម្រាប់ប្រជាជនកម្ពុជា។ព្រមទាំងថ្លែងអំណរគុណប្រទេសជាមិត្ត និងដៃគូដទៃទៀត ដែលបច្ចុប្បន្នបាននិងកំពុងបន្តគាំទ្រប្រកប ដោយសប្បុរសដល់សកម្មភាពមីននៅកម្ពុជា រួមមាន សហ រដ្ឋអាមេរិក អង់គ្លេស ជប៉ុន អាល្លឺម៉ង់ ន័រវែស ស្វីស ចិន អៀរឡង់ បែលហ្សិក ឥណ្ឌា ដៃគូអភិវឌ្ឍន៍ ព្រមទាំងមូល និធិអង្គការសង្គមស៊ីវិល វិស័យឯកជន និងសប្បុរសជនផងដែរ។

ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បន្តថា បច្ចុប្បន្ននេះ កម្ពុជា បានឈានដល់របត់ថ្មីមួយយ៉ាងសំខាន់ ឈានឆ្ពោះទៅសម្រេចគោលដៅជាប្រវត្តិសាស្រ្ត គឺកម្ពុជាមួយគ្មានមីនឆ្នាំ២០៣០ ដែលចក្ខុវិស័យនេះត្រូវបានបញ្ជាក់ជាថ្មី ដោយដាក់បញ្ចូលក្នុងគោលនយោបាយជាតិស្តីពីសកម្មភាពមីន ឆ្នាំ២០២៦-២០៣៥ ជាមួយនឹងការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី។ តាមរយៈគោលដៅនេះ កម្ពុជា នឹងអាចរួចចាកផុតពីការគំរាមកំហែងដោយ សារមីននិងសំណល់ជាតិផ្ទុះពីសង្រ្គាម ដែលតែងតែលងបន្លាចប្រជាជនកម្ពុជា អស់ជាច្រើនទសវត្សរ៍ ព្រមទាំងបានឆក់យកអាយុជីវិតរបស់ប្រជាជនកម្ពុជា បំផ្លាញគ្រួសារ និងរារាំងដល់សក្តានុពលអភិវឌ្ឍន៍ជាតិ។ 

 ឯកឧត្តម លី ធុជ បានបញ្ជាក់ថា គ្រាប់មីននៅតែបន្តប្រែ ក្លាយដីស្រែដែលមានជីជាតិ ទៅជាតំបន់ហាមឃាត់ និងគំរាមកំហែងដល់អាយុជីវិតប្រជាជនស្លូតត្រង់ ជាមួយនឹងស្ថានភាពចម្ការមីនដែលមានភាពស្មុគស្មាញខ្ពស់ ដែលតម្រូវការធនធានសម្រាប់ធ្វើការបោសសម្អាតនិងប្រើប្រាស់វិធីសាស្រ្តរួមជាមួយបច្ចេកទេសទំនើប។ បញ្ហាប្រឈមទាំង នេះ គឺជាមូលហេតុមួយយ៉ាងសំខាន់ ក្នុងការបន្តគម្រោងបោសសម្អាតមីនដើម្បីលទ្ធផលដំណាក់កាលទី៥ (២០២៦ -២០៣០) និងតម្រូវឱ្យមានការប្តេជ្ញាចិត្តប្រកបដោយនិរន្តរ ភាព ការពង្រឹងកិច្ចសហប្រតិបត្តិការ និងការបន្តការគាំទ្រពីភាគីពាក់ព័ន្ធទាំង អស់។ជាមួយគ្នានោះ ឯកឧត្តមទេសរដ្ឋមន្រ្តី សង្កត់ធ្ងន់ថា “ការសម្រេចបាននូវស្ថានភាពគ្មានមីន មិនមែនជាការបញ្ចប់ការងាររបស់យើងនោះទេ វាគឺជាការផ្លាស់ប្តូរទៅកាន់ដំណាក់កាលថ្មីមួយ។ សូម្បីតែក្រោយឆ្នាំ ២០៣០ កម្ពុជានឹងប្រឈមនូវហានិភ័យដោយសារយុទ្ធ ភណ្ឌគ្រឿងផ្ទុះដែលនៅសេសសល់ ដែលទាមទារឱ្យមាន ការគ្រប់គ្រងបន្ត។ យើងត្រូវតែកសាងសមត្ថភាពជាតិប្រកបដោយនិរន្តរភាព ដើម្បីដោះស្រាយហានិភ័យទាំងនេះប្រកបដោយប្រសិទ្ធភាព និងធានាថាសកម្មភាពមីននៅតែត្រូវបានដាក់ បញ្ចូលទៅក្នុងក្របខ័ណ្ឌអភិវឌ្ឍន៍ដ៏ទូលំទូ លាយរបស់កម្ពុជា”។

 ក្នុងនាមអាជ្ញាធរមីន ជាសេនាធិការឱ្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម លី ធុជ បញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តស្នូលចំនួន៣ ទី១/.ប្រជាជនកម្ពុជាគ្រប់រូបអាចរស់នៅនិងធ្វើការដោយសុវត្ថិភាពដោយរួចផុតពីការគំរាមកំហែងដោយយុទ្ធ ភណ្ឌគ្រឿងផ្ទុះ ទី២/.គ្មាននរណាម្នាក់ត្រូវបានគេទុកចោល និងទី៣/.បន្តពង្រឹងភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការជាមួយភាគីពាក់ព័ន្ធទាំងអស់ ដើម្បីធានាបាននូវការសម្របសម្រួលប្រសិទ្ធភាព និងសកម្មភាពមីនដែលផ្តល់នូវផលប៉ះពាល់ជាអតិបរមាផ្នែកមនុស្សធម៌ និងការអភិវឌ្ឍ៕

អត្ថបទ. ភារម្យ

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        69
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        162
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm