ក្រសួងទេសចរណ៍ រំពឹងថា ភ្ញៀវទេសចរនឹងចូល​ទស្សនាកម្ពុជា​តាម​កញ្ចប់​ទេសចរណ៍​ចាប់ពី​ពាក់​កណ្តាល​ឆ្នាំ២០២២​តទៅ

2022/02/16 07:47:34 pm        711

ភ្នំពេញ៖ ក្រសួងទេសចរណ៍កម្ពុជា បានឲ្យដឹងថា កម្ពុជាចាប់ពីខែមីនានេះទៅ នឹងចាប់ផ្តើមមានភ្ញៀវទេសចរវ៉ាក់សាំងអន្តរជាតិ មកទស្សនាកម្ពុជា តាមរយៈការកក់ និងការទិញកញ្ចប់ទេសចរណ៍មកទស្សនាកម្ពុជា លក្ខណៈក្រុមធំៗ នៅកម្រិតតិចតួច ហើយនឹងមានកំណើនឡើងខ្លាំង ចាប់ពីខែមិថុនា ឆ្នាំ២០២២នេះ។

បើតាម លោក ឈុន មករា ប្រធាននាយកដ្ឋានទីភ្នាក់ទេសចរណ៍ ដឹកជញ្ជូន និង​មគ្គុទ្ទេសក៍​ទេសចរណ៍ នៃក្រសួងទេសចរណ៍ ​បានថ្លែងប្រាប់BTV ​នៅថ្ងៃទី១៦ ​ខែមករានេះ ថា ក្រោយពី​ប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ​ប្រកាសបើកប្រទេសវិញនៅថ្ងៃទី១៤​ ខែវិច្ឆិកាឆ្នាំ២០២១មក រហូត​មកថ្ងៃទី៣១ ខែមករា ​ឆ្នាំ២០២២នេះ មាន​ជើង​ហោះ​ពី​បណ្តាប្រទេសមកកាន់​កម្ពុជា មាន​ប្រមាណជាង ៣២៦ជើង កើនឡើងជិត២០% ។

ចាប់តាំងពីខែមករាដើម ឆ្នាំ២០២២ នេះមក កម្ពុជា ចាប់ផ្តើម​មាន​ភ្ញៀវទេសចរវ៉ាក់សាំង​អន្តរជាតិ​មក​ទស្សនា​កម្ពុជា​តាម​កញ្ចប់ទេសចរណ៍ជាបណ្តើរៗតែក្នុង​កម្រិត​តិចតួច ​ជាពិសេសភ្ញៀវមក​ពី​តាមតំបន់​អឺរ៉ុប ​ហើយកម្ពុជា​ក៏មាននាំភ្ញៀវជាកញ្ចប់ទៅទស្សនាប្រទេសគេវិញដែរដូចជាទៅឌុយបៃ ទៅប្រទេសថៃ ជាដើម។

បើតាមបណ្តាអ្នកជំនាញទេសចរណ៍ ក៏ដូចក្រុមហ៊ុនការីទេសចរណ៍ ​បានលើកឡើងថា ការបើក​ប្រទេស​វិញរបស់ប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ​កាលពីថ្ងៃទី១៤​ ខែវិច្ឆិកា ឆ្នាំ២០២១នោះ បាន​ធ្វើឲ្យការីទេសចរណ៍​មានទំនុកចិត្តផ្សព្វផ្សាយដល់ដៃគូ និងភ្ញៀវទេសចរអន្តរជាតិ​មក​ទស្សនា​កម្ពុជា ខណៈការទាក់ទាញភ្ញៀវទេសចរអន្តរជាតិមកទស្សនា​កម្ពុជា​គឺត្រូវបានពេលយូរ​ដើម្បី​ឈាន​រកត្រឡប់មកភាពដើមវិញ។

របាយការណ៍ក្រសួងទេសចរណ៍ បានឲ្យដឹងថា បច្ចុប្បន្នមានក្រុមហ៊ុនការីទេសចរណ៍​ចំនួន ៣៦ក្រុមហ៊ុន បានចុះបញ្ជី​ធ្វើ​អាជ្ញាបណ្ណបើកអាជីវកម្ម​ជា​ការី​ទេសចរណ៍​ជាមួយនឹងការ​លើក​លែងពន្ធ ​និងការបង់ថ្លៃសេវារដ្ឋនានាទៀត ។

របាយការណ៍ បញ្ជាក់ថា ចាប់​តាំងពីរាជរដ្ឋាភិបាលបានប្រកាស​បើក​ប្រទេស​រហូត​មក​ដល់រហូត​ដើម​ខែកុម្ភៈឆ្នាំ២០២២នេះ ​មានទេសចរក្នុងស្រុកចេញដើរប្រមាណជាងជាង ៤លាននាក់ គឺ​មាន​ភ្ញៀវដើរតាមកញ្ចប់​ទេសចរណ៍ក្នុងមានប្រមាណ៣០៧៤នាក់៕ អត្ថបទ ស៊ុម សុខជា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        253
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        129
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        160

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm