មន្ត្រីចិន និងជប៉ុន បានជួបពិភាក្សាគ្នានៅទីក្រុងប៉េកាំង ស្របពេលមានភាពតានតឹងលើកោះតៃវ៉ាន់

2025/11/19 03:48:18 pm        249

មន្ត្រីជាន់ខ្ពស់ចិន និងជប៉ុន កាលពីថ្ងៃអង្គារ១៨វិច្ឆិកាសប្ដាហ៍នេះ បានជួបពិភាក្សាគ្នា ដើម្បីបន្ធូរបន្ថយភាពតានតឹង បន្ទាប់ពីការលើកឡើងរបស់នាយករដ្ឋមន្ត្រីជប៉ុនលើបញ្ហាកោះតៃវ៉ាន់ បានបង្កឱ្យមានការរិះគន់ពីទីក្រុងប៉េកាំង ។

កាលពីថ្ងៃអង្គារដដែលនោះដែរ ចិន បានតវ៉ាយ៉ាងម៉ឺងម៉ាត់ម្តងទៀត ជាមួយជប៉ុន ជុំវិញការលើកឡើងខុសឆ្គងរបស់នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi លើបញ្ហាតៃវ៉ាន់ ជាមួយមន្ត្រីជាន់ខ្ពស់ជប៉ុនមួយរូប ដែលមកធ្វើទស្សនកិច្ច ហើយអ្នកនាំពាក្យក្រសួងការបរទេសចិន ក៏បានជំរុញឱ្យភាគីជប៉ុន ដកការលើកឡើងខុសឆ្គងរបស់ខ្លួន បង្ហាញការសោកស្ដាយ និងផ្លាស់ប្តូរទិសដៅ ដោយផ្តល់ចម្លើយច្បាស់លាស់ និងជាទីពេញចិត្តដល់ប្រជាជនចិន។  

លោក Masaaki Kanai ប្រធានកិច្ចការអាស៊ី និងមហាសមុទ្រនៃក្រសួងការបរទេសជប៉ុន បានជួបពិភាក្សាជាមួយសមភាគីចិន លោក Liu Jinsong នៅទីក្រុងប៉េកាំង។ 

លោកស្រីនាយករដ្ឋមន្ត្រីTakaichi បាននិយាយកាលពីថ្ងៃ៧វិច្ឆិកាថាសកម្មភាពយោធាណាមួយរបស់ចិនប្រឆាំងនឹងកោះតៃវ៉ាន់ រួមទាំងការបិទផ្លូវកងទ័ពជើងទឹក អាចមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ជា "ស្ថានភាពគំរាមកំហែងដល់ការរស់រានមានជីវិត" ដែលអនុញ្ញាតឱ្យប្រទេសជប៉ុន អនុវត្តសិទ្ធិរបស់ខ្លួនក្នុងការការពារខ្លួនរួមគ្នា។ទីក្រុងប៉េកាំង បានរិះគន់សេចក្តីថ្លែងការណ៍នេះ ដោយជំរុញឱ្យទីក្រុងតូក្យូ ដកការលើកឡើងនេះ។បន្ទាប់ពីការលើកឡើងរបស់លោកស្រី អគ្គកុងស៊ុលចិនប្រចាំទីក្រុងអូសាកា លោក Xue Jian ក៏បានសរសេរនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម Xផងដែរ ថា លោកនឹង«កាត់សាច់ដុះជាប់កដ៏កង្វក់ចេញភ្លាមដោយគ្មានការស្ទាក់ស្ទើរ» ដែលបង្កឱ្យមានការតវ៉ាពីទីក្រុងតូក្យូ។ 

យោងតាមសារព័ត៌មាន Kyodo News ក្នុងអំឡុងពេលពិភាក្សាជាមួយលោក Liu លោក Masaaki បានតវ៉ាថ្មីមួយជាមួយទីក្រុងប៉េកាំងជុំវិញការបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមនោះ ដែលត្រូវបានលុបចោលចាប់តាំងពីពេលនោះមក៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        25
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        25
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        29

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm