អ្នកជំនាញមើលឃើញថា​ទីផ្សារនាំចេញរបស់កម្ពុជានឹងមាននិន្នាការកើនឡើងបន្ថែមថែម

2025/11/19 05:40:01 pm        323

អ្នកជំនាញមើលឃើញថាទីផ្សារនាំចេញរបស់កម្ពុជានឹងមាននិន្នាការកើនឡើងថែមទៀត ខណៈ​ខ្សែ​ផ​លិតកម្ម​បម្រើ​ក្នុង​វិស័យ​ឧស្សាហកម្ម និងសហគ្រាសក្នុងស្រុក បាន​និង​កំពុង​ដំណើរ​ការ​កាន់​តែ​ខ្លាំ​ងក្លា ស្របពេលការបើកទីផ្សារនាំចេញរបស់កម្ពុជាមានកាន់ តែច្រើន។

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាន​បង្ហាញ​ស្ថិតិ​ពាណិជ្ជ​កម្ម​ នៃការធ្វើពាណិជ្ជកម្ម ទៅកាន់ទីផ្សារអន្តរជាតិរបស់កម្ពុជា ក្នុងនោះសម្រាប់រយៈពេល ១០ ខែ ឆ្នាំ​២០២៥ នេះ, កម្ពុជាបាននាំចេញទំនិញគ្រប់ប្រភេទទៅ ទីផ្សារក្រៅប្រទេស មាន​ទំ​ហំ​ទឹក​ប្រាក់ជិត ៤៥ ពាន់លានដុល្លារអាមេរិក កើនឡើងប្រមាណជាង ១៥ ភាគរយ ខណៈ​ការ​នាំ​ចេញ​នៅឆ្នាំ២០២៤ក្នុងរយៈពេលដូចគ្នា មានទឹកប្រាក់ជាង ២១ ពាន់លានដុល្លារអាមេរិកប៉ុណ្ណោះ។ ចំពោះ​ទីផ្សារគាំទ្រដល់ការនាំចេញមាន កំណើនខ្ពស់រួមមាន៖ ការនាំចេញទៅទីផ្សារអាមេរិក មាន​ទឹកប្រាក់ជាង ១០ ពាន់លានដុល្លារ, វៀតណាមជាង ៣ ពាន់លានដុល្លារ, ចិន ជាង ១,៣ ពាន់​លាន​ដុល្លារ, ជប៉ុន ជាង ១,៣ ពាន់លានដុល្លារ, កាណាដា ជាង ១ ពាន់លានដុល្លារ និង​ក៏​មាន​ការ​នាំ​ចេញទៅ​កាន់បណ្តាប្រទេសដៃគូសំខាន់ៗផ្សេង មានកំណើនកើន​ឡើង​គួរ​កត់​សម្គាល់​ផង​ដែរ​។

ជុំវិញទីផ្សារនាំចេញនេះ ឯកឧត្តមបណ្ឌិត សួន ម៉ិ ប្រធានសមាគមសហគ្រិនវីម៉ូកម្ពុជា លើក​ឡើង​ថា យោងតាមការធ្វើ ពាណិជ្ជកម្មទៅកាន់អន្តរជាតិរបស់កម្ពុជា និងការបើកទីផ្សារថ្មីៗ ដោយ​ផ្អែក​ទៅ​​លើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ តំបន់ (RCEP) និងកិច្ច​ព្រម​ព្រៀង​ពាណិ​ជ្ជ​កម្មសេរីកម្ពុជា-ចិន (FTA) ជាដើម បាននិងកំពុងជួយជ្រោមជ្រែងដល់ទីផ្សារនាំចេញ និង​មានកំណើនកាន់តែប្រសើរថែមទៀត ខណៈសកម្មភាព​ខ្សែ​វាក់​ផលិតកម្ម​បម្រើ​ក្នុង​វិស័យ​ឧស្សាហ​កម្ម និងសហគ្រាសនានាក្នុងស្រុក កំពុងដំណើរការកាន់តែខ្លាំងក្លា ស្របពេល​ការ​បើក​ទីផ្សារ​របស់កម្ពុជាមានកាន់តែច្រើនផងដែរ។

សូមបញ្ជាក់ថា នៅក្នុងរយៈពេល ១០ ខែ ឆ្នាំ២០២៥នេះ ប្រភេទ​ទំនិញ​ដែល​កម្ពុជា​បាន​នាំ​ចេញ​សំខាន់​ៗ​រួម​មាន៖ ការនាំចេញ សម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំធ្វើពីក្រណាត់ និងមិនធ្វើពី​ក្រណាត់ ​មានទឹកប្រាក់ជាង ៩ ៦០០ ពាន់លានដុល្លារ, ស្បែកជើង និងស្រោមជើង ១ ៧០០ លាន​ដុល្លារ, កៅស៊ូ ជាង ១ ៦០០ លានដុល្លារ, វត្ថុធ្វើពីស្បែក និងបរិក្ខាធ្វើពីរោម ១ ៨០០ លាន​ដុល្លារ​, ម៉ាស៊ីន និងឧបករណ៍អគ្គិសនី ជិត ១ ២០០ លានដុល្លារ, គ្រឿងសង្ហារឹម សម្ភារៈគ្រែ ពូក ខ្នើយ ១ ៣០០ លានដុល្លារ, ធញ្ញជាតិ ជិត ១ ៣០០ លានដុល្លារ, ផ្លែឈើ និងគ្រាប់ផ្លែឈើ ជាង ១ ១១១ លានដុល្លារ ក្រៅពីនេះនៅមានប្រភេទទំនិញជាច្រើនទៀត ដែលបាន គាំទ្រ​កំណើន​នៃ​ការ​នាំ​ចេញ​របស់​កម្ពុជា​៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        112
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        219
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        209

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm