គណៈកម្មការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែង ជួបប្រជុំគ្នា ពិនិត្យ និង​ពិភាក្សា​លើ​ស្ថាន​ភាពទូទៅ និងដំណើរការនៃការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និង​ជំរឿន​មន្ត្រី​ជាក់​ស្តែង ក៏ដូចជាកំណត់ការងារបន្តក្នុងការអនុវត្ត

2025/11/19 05:50:07 pm        369

ក្រោមការដឹកនាំរបស់សម្តេចធិបតី នាយករដ្ឋមន្ត្រី រាជរដ្ឋាភិបាល​ នីតិកាលទី៧ នៃរដ្ឋភាព បានយកចិត្តទុកដាក់លើការងារអភិបាលកិច្ច និងការងារកែទម្រង់រដ្ឋបាលសាធារណៈ ដែលបានចាត់ទុកការកែទម្រង់សាធារណៈ ជាបេះដូងនៃការកែទម្រង់របស់រាជរដ្ឋាភិបាល​។ ចំពោះការអនុវត្តវិធានការគន្លឹះទាំង៣ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ក្រសួងមុខងារសាធារណៈ ក្នុងនាមជាលេខាធិការដ្ឋាននៃ គ.វ.រ. បានបោះជំហានយ៉ាងស្វាហាប់ និងជាជំហានៗ ដោយសម្រេចបាននូវលទ្ធផលគួរជាទីមោទនៈ។ បន្ថែមពីនេះ កិច្ចការងារជំរឿន ជាការងារជាអាទិភាព ដែលសម្តេចធិបតី បានណែនាំ និងចាត់តាំងឱ្យក្រសួងមុខងារសាធារណៈ ក្នុងនាមជាលេខាធិការដ្ឋាននៃ គ.វ.រ. បន្តដឹកនាំអនុវត្ត។

នារសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានដឹកនាំកិច្ចប្រជុំគណៈកម្មការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធនៃគ្រឹះស្ថានសិក្សាសាធារណៈ អង្គភាពសុខាភិបាលមូលដ្ឋាន និងក្រសួង ស្ថាប័នចំណុះអង្គការនីតិប្រតិបត្តិ ដើម្បីពិនិត្យ និងពិភាក្សាលើស្ថានភាពទូទៅ និងដំណើរការនៃការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែង ក៏ដូចជាកំណត់ការងារបន្តក្នុងការអនុវត្ត។ កិច្ចប្រជុំនារសៀលនេះប្រព្រឹត្តទៅនៅសាលាភូមិន្ទរដ្ឋបាល ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃក្រសួង ស្ថាប័ន តំណាងរដ្ឋបាលរាជធានី ខេត្ត មន្ទីរមុខងារសាធារណៈរាជធានី​ ខេត្ត មន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត និងមន្ទីរសុខាភិបាលរាជធានី ខេត្ត។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានរំលឹកដល់អង្គប្រជុំថា យុទ្ធនាការជំរឿននាពេលនេះ ជាលើកទី៤ ដែលមានគោលបំណង ក្នុងការកំណត់ឱ្យបានច្បាស់លាស់ នូវរចនាសម្ព័ន្ធគ្រប់កម្រិត គ្រប់ប្រភេទ មន្ត្រីដែលកំពុងបម្រើការងារជាក់ស្តែង និងធ្វើបច្ចុប្បន្នភាព និងការអភិវឌ្ឍទិន្នន័យក្នុងប្រព័ន្ធព័ត៌មានវិទ្យា និងកែលម្អឱ្យកាន់តែល្អប្រសើរឡើងនៃប្រព័ន្ធបើកផ្តល់បៀវត្សដល់មន្ត្រីដែលកំពុងបំពេញការងារជាក់ស្តែង។ តាមការរំពឹងទុក ការធ្វើជំរឿននាពេលនេះ គឺដើម្បីទទួលបានទិន្នន័យមួយដែលច្បាស់លាស់ មានការឯកភាពគ្នា និងប្រើប្រាស់រួមគ្នាតែម្តង។

ឆ្លៀតក្នុងឱកាសនេះផងដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងក្រុមការងារនៃគណៈកម្មការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែង ក៏ដូចជាថ្នាក់ដឹកនាំ ក្រុមការងារជំរឿនក្រសួងមុខងារសាធារណៈ ដែលបានចូលរួមយ៉ាងសកម្មប្រកបដោយការប្តេជ្ញាចិត្ត និងស្មារតីទទួលខុសត្រូវ ក្នុងការពិនិត្យ ផ្ទៀងផ្ទាត់ និងការបំពេញទិន្នន័យបានត្រឹមត្រូវ ច្បាស់លាស់ ក៏ដូចជាមូលដ្ឋានសម្រួចដល់ដំណើរការនៃការធ្វើជំរឿនជាក់ស្តែងឱ្យមានភាពរលូន និងមានប្រសិទ្ធភាព។

នៅក្នុងកិច្ចប្រជុំនេះ មានការធ្វើបទបង្ហាញចំនួន២ របស់ថ្នាក់ដឹកនាំនៃក្រសួងមុខងារសាធារណៈ រួមមាន៖ បទបង្ហាញទី១. ដោយលោកជំទាវ ឈី វិជ្ជរ៉ា រដ្ឋលេខាធិការ ពាក់ព័ន្ធនឹងដំណើរការនៃការធ្វើជំរឿនរចនាសម្ព័ន្ធ និងមន្ត្រីជាក់ស្តែង ក៏ដូចជាបទពិសោធដែលបានអនុវត្ត នៅក្នុងការជំរឿននៅក្រសួងមុខងារសាធារណៈ និងបទបង្ហាញទី២. ដោយឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ ពាក់ព័ន្ធនឹងការគិតគូរចំពោះមុខនាំឱ្យសម្រេចបាននូវកិច្ចការងារជំរឿនមន្ត្រីជាក់ស្តែង។ លើសពីនេះ តំណាងក្រសួង ស្ថាប័នដែលជាសមាជិកនៃអង្គប្រជុំ បានបង្ហាញពីការប្តេជ្ញាចិត្តចូលរួម និងគាំទ្រក្នុងយុទ្ធនាការជំរឿនមន្ត្រីជាក់ស្តែង នាពេលនេះ ដោយតំណាងក្រសួង ស្ថាប័ន បានបញ្ជាក់ពីគោលជំហររបស់ខ្លួនក្នុងការត្រៀមខ្លួនរួចជាស្រេចទាំងក្រុមការងារ និងបច្ចេកទេសនានាសហការជាមួយក្រុមការងារជំរឿននៃក្រសួងមុខងារសាធារណៈ។

ក្រោយពីបានស្តាប់មតិចូលរួមរបស់អង្គប្រជុំដែលជាធាតុចូលដ៏សំខាន់ និងការប្តេជ្ញាចិត្តចូលរួមក្នុងយុទ្ធនាការជំរឿនរួចមក ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានស្នើឱ្យក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធ បន្តការសហការគ្នា ដោយធ្វើការរៀបចំសេចក្តីសម្រេចសមាសភាពនៃគណៈកម្មការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែងនៃក្រសួង ស្ថាប័នសាមី ព្រមទាំងផែនការរៀបចំការធ្វើជំរឿន មកលេខាធិការដ្ឋានជំរឿន ឱ្យបានមុនសប្តាហ៍ទី២ ខែធ្នូខាងមុខនេះ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា "ដើម្បីសម្រេចបាននូវគោលដៅរួមរបស់យើង ក្នុងការងារជំរឿនរចនាសម្ព័ន្ធ និងមន្ត្រីជាក់ស្តែង ឈានទៅបាននូវទិន្នន័យមួយមានភាពច្បាស់លាស់ មានការឯកភាពគ្នា និងប្រើប្រាស់រួមគ្នានេះ ចំបាច់ត្រូវការទំនាក់ទំនងគ្នា និងសហការគ្នាឱ្យបានស្អិតរមួតជាប្រចាំ ហើយក្រសួងមុខងារសាធារណៈ បានត្រៀមខ្លួនរួចជាស្រេចក្នុងការចូលរួមសហការជាមួយគ្រប់ក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធទាំងអស់៕"

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        49
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        144
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        140

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm