វិស័យទេសចរណ៍ជប៉ុនរងការប៉ះពាល់ ខណៈពលរដ្ឋចិនលុបចោលដំណើរកម្សាន្ត ជុំវិញភាពតានតឹងនយោបាយ

2025/11/19 05:55:22 pm        198

មានការលុបចោលសំបុត្រជាច្រើនបន្ទាប់ពីទីក្រុងប៉េកាំងបានចេញការជូនដំណឹងអំពីការធ្វើដំណើរសម្រាប់ពលរដ្ឋចិនដែលមានគម្រោងទៅទស្សនាប្រទេសជប៉ុន បន្ទាប់ពីការអត្ថាធិប្បាយខុសឆ្គងរបស់នាយករដ្ឋមន្ត្រីជប៉ុនលោកស្រី Sanae Takaichi លើកោះតៃវ៉ាន់ ដែលទាក់ទាញការតវ៉ាយ៉ាងខ្លាំងពីប្រទេសចិន។ ឥឡូវនេះប្រទេសកូរ៉េខាងត្បូងបានលេចចេញជាគោលដៅក្រៅប្រទេសដ៏ពេញនិយមបំផុតសម្រាប់អ្នកធ្វើដំណើរចិន។

ក្រុមហ៊ុន Tuniu Corp ជាភ្នាក់ងារទេសចរណ៍អនឡាញមួយដែលមានមូលដ្ឋាននៅទីក្រុង Nanjing រដ្ឋធានីរបស់ខេត្តជាំងស៊ូ (Jiangsu)បាននិយាយថា ការលុបចោលដំណើរកម្សាន្តជាក្រុមទៅកាន់ប្រទេសជប៉ុនដែលបានកក់នៅលើវេទិការបស់ខ្លួនគឺខ្ពស់ជាងធម្មតា។ ក្រុមហ៊ុនទេសចរណ៍ Spring Tour ដែលមានមូលដ្ឋាននៅទីក្រុងសៀងហៃ បាននិយាយថា ខ្លួនកំពុងតាមដានស្ថានភាពយ៉ាងដិតដល់។Spring Airlines ដែលជាក្រុមហ៊ុនអាកាសចរណ៍ មានមូលដ្ឋាននៅទីក្រុងសៀងហៃ ដែលដំណើរការជើងហោះហើរច្រើនរវាងទីក្រុងសៀងហៃ និងទីក្រុងផ្សេងៗរបស់ជប៉ុនបានលុបចោលជើងហោះហើរមួយចំនួនរបស់ខ្លួន។

ក្រុមហ៊ុន Spring Airlines និយាយថា ការលុបចោលជើងហោះហើរគឺស្របតាមផែនការមុនៗរបស់ខ្លួន។នៅពេលសួរថាតើជើងហោះហើរទៅកាន់ប្រទេសជប៉ុនជាបន្តបន្ទាប់នឹងត្រូវកាត់បន្ថយ ឬលុបចោលដែរឬទេ ក្រុមហ៊ុនអាកាសចរណ៍នេះនិយាយថា ខ្លួននឹងតាមដាន និងវាយតម្លៃយ៉ាងដិតដល់នូវការផ្លាស់ប្តូរសំបុត្រ និងគំរូនៃការលុបចោល មុនការសម្រេចចិត្ត។ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកធំៗជាច្រើនរួមមានAir China, China Southern Airlines, China Eastern Airlines, Hainan Airlines និងSichuan Airlines ចេញសេចក្តីជូនដំណឹងជាសាធារណៈដោយបញ្ជាក់ថា អ្នកដំណើរដែលកាន់សំបុត្រ ចេញសម្រាប់ការធ្វើដំណើរមុនថ្ងៃទី ៣១ ខែធ្នូ មានសិទ្ធិទទួលបានការសងប្រាក់វិញគ្រប់ចំនួន ឬការកំណត់ពេលវេលាឡើងវិញសម្រាប់ជើងហោះហើរទៅមកពីជប៉ុន៕

អត្ថបទដែលទាក់ទង

មេដឹកនាំក្រុមបាតុករយុវជនឥណ្ឌា នឹងធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាល ប៉ុន្តែការតវ៉ានឹងបន្តមាន​
2026/07/24 07:37:23 pm        5
លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm        26
ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm        21

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំក្រុមបាតុករយុវជនឥណ្ឌា នឹងធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាល ប៉ុន្តែការតវ៉ានឹងបន្តមាន​

2026/07/24 07:37:23 pm
​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm