គិតត្រឹមខែ១០ឆ្នាំនេះ កម្ពុជាទទួលការចុះបញ្ជីតាមថ្នាលជាតិ មានទុនវិនិយោគសរុប ២០,៧ ប៊ីលានដុល្លារ

2025/11/19 06:14:25 pm        187

គិតត្រឹមខែ១០ ឆ្នាំ២០២៥ នេះ, កម្ពុជាទទួលបានក្រុមហ៊ុនចុះបញ្ជី តាមប្រព័ន្ធ​ចុះ​បញ្ជី​អាជីវកម្ម​នៃ​ថ្នាល​បច្ចេកវិទ្យាព័ត៌មាន បានអនុម័តសរុប មានចំនួនជាង ៥១ ពាន់ក្រុមហ៊ុន ដោយ​មាន​ទំហំ​ដើម​ទុន​ចុះ​បញ្ជីជិត ៨៥ ទ្រីលានរៀល ត្រូវប្រមាណជាង ២០,៧ ប៊ីលានដុល្លាអាមេរិក។

តាម​សេចក្ដីប្រកាសព័ត៌មានរួម នៃប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ហៅ​កាត់​ថា CamDX ជាថ្នាលបច្ចេក វិទ្យាឌីជីថលមួយ សម្រាប់​សម្រួល​ដល់កិច្ច​ការ​វិនិយោគ​របស់​រាជ​រដ្ឋាភិបាល ក្នុងនោះនៅក្នុងខែ តុលា ឆ្នាំ២០២៥នេះ, CamDX ទទួលបានចុះបញ្ជីពាណិជ្ជកម្ម ការ​ចុះ​បញ្ជីពន្ធដារ និងការត្រួតស៊ីគ្នា និងការទទួលសេចក្តីប្រកាសបើកក្រុមហ៊ុន មាន​ចំនួន​សរុប​ជាង ១ ពាន់ ក្រុមហ៊ុន ដោយមានទុនវិនិយោគសរុបប្រមាណ ១,៧៤ ទ្រីលានរៀល ត្រូវ​ប្រមាណ​ជាង ៤២៥ ប៊ីលានដុល្លារអាម៉េរិក។

នៅក្នុងខែតុលានេះដែរ, វិស័យដែលមានដើមទុនវិនិយោគច្រើនជាងគេរួមមាន៖ សកម្ម​ភាព​នៅ​មន្ទីរ​ពេទ្យ មានទុនវិនិយោគ ជាង ៤៨ លានដុល្លារ, កម្មន្តសាលសម្លៀកបំពាក់ លើកលែង​សម្លៀក​បំពាក់​ធ្វើពីរោម មាន ៣៣ លានដុល្លារ, ការលក់ដូរ អាហារ ភេសជ្ជៈ និងថ្នាំជក់ ២៦ លាន​ដុល្លារ, កម្មន្តសាលផលិតឈើ និងឈើស្នោ ១៩ លានដុល្លារ, សកម្ម​ភាព​របស់​ក្រុម​ហ៊ុន​ភាគ​ហ៊ុន ១៧ លានដុល្លារ និងអាជីវកម្មផ្សេងៗទៀត មានទុនវិនិយោគជាង ២៨០ លាន​ដុល្លារ​អាមេរិក។

ជុំវិញការចុះបញ្ជីនេះ បើគិតត្រឹមខែ ១០ ឆ្នាំ២០២៥ នេះ កម្ពុជា​ទទួ​លបា​ន​ក្រុម​ហ៊ុន​ចុះ​បញ្ជី​តាម​ប្រព័ន្ធ​ចុះ​បញ្ជីអាជីវកម្ម នៃថ្នាលបច្ចេកវិទ្យាព័ត៌មាន ដែលបានអនុម័ត មានដើមទុនចុះបញ្ជី​មានចំនួន​សរុបជិត ៨៥ ទ្រីលានរៀល ក្នុងនោះការធ្វើអាជីវកម្ម លើសកម្មភាពអចលនទ្រព្យ ដោ​យ​ប្រើប្រាស់អចលនទ្រព្យផ្ទាល់ខ្លួន ឬជួលពីគេ មានទុនវិនិយោគប្រមាណ ១,៦៩ ប៊ីលានដុល្លារ, សកម្មភាពសេវាកម្មស្នាក់នៅ មានទំហំទឹកប្រាក់ជាង ១,៦៣ ប៊ីលានដុល្លារ, ការសាងសង់អគារ ១,៥២ ប៊ីលានដុល្លារ, កម្មន្តសាល សម្លៀកបំពាក់ លើកលែងសម្លៀកបំពាក់ធ្វើពីរោមសត្វ ១,០៧ ប៊ីលានដុល្លារ, សកម្មភាពពិគ្រោះយោបល់ផ្នែកគ្រប់គ្រង ៩១៥ លាន ដុល្លារ និងការចុះបញ្ជីរបស់ក្រុមហ៊ុនផ្សេងៗទៀត មានចំនួនជាង ១៣,៨៧ ប៊ីលានដុល្លារអាមេរិក៕ អត្ថបទ៖ សុន រ៉ាឌី


អត្ថបទដែលទាក់ទង

អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        9
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        48
ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm        49

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា

2026/07/24 04:24:51 pm
​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm
​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm
​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm
​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm