ADBអនុម័តប្រាក់កម្ចីជិត ១០០លានដុល្លារដល់កម្ពុជា សម្រាប់ដំណើរការចាក់វ៉ាក់សាំងជូនពលរដ្ឋ

2022/02/16 09:07:50 pm        452

ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅថ្ងៃទី១៥ ខែកុម្ភៈ ម្សិលមិញនេះ បានអនុម័តប្រាក់កម្ចីចំនួន ៩៥ លានដុល្លារ ដើម្បីជួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងដំណើរការចាក់វ៉ាក់សាំងប្រឆាំង នឹងជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៣ រួមមាន ការចាក់វ៉ាក់សាំងជំរុញប្រចាំឆ្នាំ សម្រាប់អ្នកដែលបានចាក់វ៉ាក់សាំងរួច និង ការចាក់វ៉ាក់សាំងមូលដ្ឋាន សម្រាប់កុមារអាយុក្រោម ៥ឆ្នាំ។ នេះបើយោងតាមគេហទំព័រ ផ្លូវការរបស់ADB។

លោក Rikard Elfving អ្នកឯកទេសជាន់ខ្ពស់ផ្នែកសង្គមរបស់ ADB មានប្រសាសន៍ថា គម្រោង នេះនឹងជួយកម្ពុជា ដើម្បីសង្គ្រោះជីវិតដោយកាត់បន្ថយចំនួនករណីឆ្លងមេរោគធ្ងន់ធ្ងរ និង​បង្កើនល្បឿននៃការស្តារសេដ្ឋកិច្ចរបស់ប្រទេសពីជំងឺរាតត្បាត។

ADB ក៏នឹងផ្តល់ជំនួយបច្ចេកទេសចំនួន ១លានដុល្លារ ផងដែរ ដើម្បីជួយកម្ពុជា​បង្កើនប្រសិទ្ធភាព​នៃ​ប្រព័ន្ធ​ដឹកជញ្ជូន និងផ្គត់ផ្គង់​វ៉ាក់សំាង ព្រមទាំង​កាត់​បន្ថយបញ្ហាប្រឈមក្នុងការទទួល​បាន​វ៉ាក់សំាង​ក្នុងចំណោមស្ត្រី កុមារី កុមារតូច និង ក្រុមពលរដ្ឋដែលនៅឆ្ងាយ។

ជាមួយគ្នានោះដែរ ADB បាន​កោតសរសើរប្រទេសកម្ពុជា​ទទួលបានជោគជ័យ​យ៉ាង​ធំធេង ក្នុងការ​គ្រប់គ្រង​ការរីករាលដាលនៃកូវីដ១៩​ ក្នុងឆ្នាំ២០២០។ ​ប៉ុន្តែការផ្ទុះការឆ្លងនៅឆ្នាំ ២០២១ បាន​បង្កជាសម្ពោធ​យ៉ាង​ធ្ងន់ធ្ងរ​ដល់ប្រព័ន្ធថែទាំសុខភាព ​ហើយ​បណ្តាល​ឱ្យមានការបិទសាលារៀន និង​អាជីវកម្មជាច្រើន ​មួយរយៈពេលធំក្នុងឆ្នាំនោះ។

ប្រភព បានបន្តទៀតថា ប្រទេសកម្ពុជា​បានផ្តល់ចាក់វ៉ាក់សាំង​យ៉ាងពេញលេញដល់​ប្រជាពលរដ្ឋ​ប្រមាណ ​៨០% នៃប្រជាពលរដ្ឋសរុប ១៦,៧ លាននាក់ចាប់តាំងពីការចាប់ផ្តើមយុទ្ធនាការ​ចាក់​វ៉ាក់សាំងថ្នាក់​ជាតិ នៅថ្ងៃទី១០ខែ កុម្ភៈ ឆ្នាំ២០២១មក។ ជាមធ្យមពលរដ្ឋកម្ពុជាច្រើនជាងម្នាក់ ក្នុង​ចំណោមពលរដ្ឋប្រាំនាក់ ឬ ២១,៨% ​បានទទួលការចាក់វ៉ាក់សាំងដូសជំរុញ។

ទោះបីជាយ៉ាងនេះក្តី​ ប្រព័ន្ធសុខាភិបាលរបស់ប្រទេសនៅតែងាយរងគ្រោះចំពោះការកើនឡើង​នៃការ​ឆ្លងថ្មី នៃមេរោគបំប្លែងខ្លួនដូចជា Delta និង Omicron ជាដើម។

បន្ថែមពីលើប្រាក់កម្ចី ដែលបានមកពីមូលនិធិសម្រាប់​ការ​ទទួល​បានវ៉ាក់សាំងនៅ​អាស៊ីប៉ាស៊ីហ្វិក (Asia Pacific Vaccine Access Facility ឬហៅកាត់ថា APVAX) ធនាគារវិនិយោគហេដ្ឋា​រចនា​សម្ព័ន្ធអាស៊ី (Asian Infrastructure Investment Bank) រំពឹងថា នឹងផ្តល់ជាសហហិរញ្ញប្បទានចំនួន ៥០លានដុល្លារ​ បើមានការយល់ព្រមពីក្រុមប្រឹក្សាភិបាលរបស់ខ្លួន។

គម្រោងខាងលើ ជាការគាំទ្របន្ថែម​ទៅ​លើជំនួយ​ទាក់ទង​នឹងកូវីដ១៩ កន្លងទៅ​របស់​ADBដល់កម្ពុជា។ ​កាលពីថ្ងៃទី ៨ខែកក្កដា ឆ្នាំ ២០២០ ADB បានផ្តល់ប្រាក់កម្ចីចំនួន ២៥០ លានដុល្លារ ​ដើម្បីជួយរាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយផលប៉ះពាល់ធ្ងន់ធ្ងរ​ដល់សុខភាព ​សង្គម និង​សេដ្ឋកិច្ចនៃ ជំងឺរាតត្បាតនេះ។ លើសពីនេះ ADB ក៏បានផ្តល់ឧបករណ៍ការពារខ្លួនប្រមាណ ១,៧ លានគ្រឿងដល់កម្ពុជាក្នុងឆ្នាំ ២០២១ ផងដែរ។

សូមបញ្ជាក់ថា ចាប់តាំងពីឆ្នាំ ២០០៥ មក ADB បានគាំទ្រ​គម្រោងគ្រប់គ្រងជំងឺឆ្លងក្នុងតំបន់ របស់​ក្រសួងសុខាភិបាលកម្ពុជា។ ​នៅខែតុលា ឆ្នាំ២០២១ ADB បានអនុម័ត​ហិរញ្ញប្បទាន​បន្ថែមចំនួន ៣០ លានដុល្លារសម្រាប់គម្រោងសន្តិសុខសុខភាពមហាអនុតំបន់មេគង្គ​ (Greater Mekong Subregion Health Security Project) ​ដើម្បីពង្រឹងប្រព័ន្ធសុខាភិបាលរបស់ប្រទេសកម្ពុជា ខណៈពេលមាន​ការកើនឡើងនៃករណីជំងឺកូវីដ១៩។

ជាមួយគ្នានេះដែរ ​ធនាគារអភិវឌ្ឍន៍អាស៊ី ប្តេជ្ញាថានឹងសម្រេចឱ្យបាននូវ​ វិបុលភាព ​បរិយាប័ន្ន ភាពធន់ ​និងនិរន្តរភាព ​ក្នុងតំបន់អាស៊ីនិងប៉ាស៊ីហ្វិក​ ស្របជាមួយ​នឹងការខិតខំ​ប្រឹងប្រែង ដើម្បី​លុបបំបាត់​ភាពក្រីក្រខ្លាំងផងដែរ៕អត្ថបទ៖ បាន ចក់


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        236
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        124
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm