អ្នករុករករ៉ែទ្រង់ទ្រាយតូចៗ និងសិប្បករក្នុងស្រករាប់រយនាក់ បានចេញតវ៉ាក្នុងទីក្រុងលីម៉ា ប្រទេសប៉េរូកាលពីថ្ងៃអង្គារ ទី១៨ ខែវិច្ឆិកា ដើម្បីដាក់សម្ពាធលើសភាឱ្យឈានដល់កិច្ចព្រមព្រៀងមួយលើការបន្ថែមពេលកំណត់សម្រាប់ប្រតិបត្តិការរបស់ពួកគេដើម្បីឲ្យរក្សាការអនុញ្ញាតប្រតិបត្តិការ។

គណៈកម្មាធិការសភា នឹងចាប់ផ្តើមជជែកដេញដោលនូវសេចក្តីស្នើច្បាប់ដែលនឹងបន្ថែមពេលកំណត់សម្រាប់ការធ្វើជាឲ្យទៅជាផ្លូវការនៃវិស័យនេះរហូតដល់ដំណាច់ឆ្នាំ២០២៧ ខណៈអ្នករុករករ៉ែខ្នាតតូចកំពុងទាមទារររយៈពេលហូតដល់៥ឆ្នាំដើម្បីធ្វើឱ្យស្ថានភាពរបស់ពួកគេមានភាពទៀងទាត់។

ការជជែកដេញដោល កើតឡើង៥ខែមុនពេលការបោះឆ្នោតសកលរបស់ប្រទេសប៉េរូ ដោយមានសមាជិកសភាឆ្វេងនិងស្តាំនិយមជាច្រើនរូបនឹងស្វែងរកការជាប់ឆ្នោតជាថ្មី។
ក្រុមហ៊ុនផ្លូវការនានា ក្នុងចំណោមអ្នកផលិតខ្នាតមធ្យមនិងទ្រង់ទ្រាយធំ ព្រួយបារម្ភថាសភានឹងផ្តល់ឱ្យ ហើយព្រមានថា វានឹងបង្កើនសកម្មភាពខុសច្បាប់នៅក្នុងវិស័យនេះ។
ការជីកយករ៉ែក្រៅផ្លូវការ ដែលទាញយកភាគច្រើនជារ៉ែមាស ដំណើរការនៅក្នុងប្រទេសប៉េរូ ដោយសារតែការអនុញ្ញាតបណ្តោះអាសន្នដែលគេហៅថា REINFO ដែលត្រូវបានបន្ថែមពេលជាច្រើនលើក ហើយបើយោងទៅតាមប្រភពពីនគរបាលនិងឧស្សាហកម្ម បានឲ្យដឹងថា ការលុកលុយរបស់អ្នកជីករ៉ែខុសច្បាប់កើតឡើងនៅពេលដែលលោហៈមានតម្លៃកំពុងជួញដូរក្នុងតម្លៃខ្ពស់នៅលើទីផ្សារអន្តរជាតិ។