អង្គការអុកស្វាម និងដៃគូ ជំរុញលើកកម្ពស់យុត្តិធម៌ និង​សមធម៌​សង្គម​ក្នុង​វិស័យ​កសិកម្ម​នៅ​កម្ពុជា

2025/11/19 07:57:50 pm        258

អង្គការអុកស្វាម ក្រោមការសហការជាមួយបណ្ដាអង្គការក្នុងស្រុក ក្រសួងរដ្ឋាភិបាល និង​ដៃគូ​ក្នុង​វិស័យ​ឯកជន បានបិទបញ្ចប់ដោយមោទនភាពនូវគម្រោង “សមភាពសម្រាប់ទាំងអស់គ្នា” (Fair for All) ដែលបានអនុវត្តអស់រយៈពេល ៥ឆ្នាំ (២០២១-២០២៥) កន្លងមកនេះ ដែល​ជួយ​ជំរុញ និង​ផ្លាស់​ប្តូរ​ជា​ច្រើនទៅលើគោលនយោបាយ បង្កើនសំឡេងសហគមន៍ និងលើកកម្ពស់​អភិបាល​កិច្ច​ប្រកប​ដោយបរិយាបន្ន។

តាមរយៈកិច្ចសន្ទនាថ្នាក់ជាតិ និងការចូលរួមពីមូលដ្ឋាន គម្រោងនេះបាន​ឆ្លុះ​បញ្ចាំង​ក្ដី​កង្វល់​របស់​កម្មករ​ក្នុង​វិស័យកសិកម្ម ដែលជំរុញឲ្យរដ្ឋាភិបាលប្តេជ្ញាចិត្តក្នុងការពង្រឹងកិច្ចគាំពារការងារ និង​អនុវត្តច្បាប់របបសន្តិសុខសង្គម។ កិច្ចខិតខំប្រឹងប្រែងទាំងនេះបាននាំឱ្យមានការចុះធ្វើអធិការកិច្ចជាថ្មី និងការត្រួតពិនិត្យឡើងវិញ ពី​បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ដែលនេះជាសញ្ញានៃការឆ្ពោះទៅរកគណនេយ្យភាព និង​សុខុមាលភាពកម្មករប្រសើរជាងមុន។

តាមការ​លើកឡើងរបស់ លោកស្រី សេង រាសី នាយកប្រតិបត្តិអង្គការ ស៊ីលីកា បានឱ្យដឹងថា “គម្រោង​នេះផ្ដល់ភាពអង់អាចដល់សហគមន៍ឲ្យហ៊ាននិយាយស្ដីឱ្យគេបានដឹង។ រាប់តាំង​ពី​កសិករ​នៅ​មូលដ្ឋាន រហូតដល់វេទិកាថ្នាក់ជាតិ គឺបានឃើញថា ការចូលរួមបែប​បរិយាបន្ន​អាច​ជំរុញ​ឱ្យ​មានការកែប្រែគោលនយោបាយពិតប្រាកដ និងពង្រឹងដល់​អភិបាល​កិច្ច​តាម​បែប​លទ្ធិ​ប្រជាធិបតេយ្យ។

ក្នុងពិធីអបអរសាទរសមិទ្ធផលគម្រោង “សមភាពសម្រាប់ទាំងអស់គ្នា” លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋមន្រ្តីស្តីទី នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានវាយតម្លៃខ្ពស់ និង​មាន​ប្រសាន៍​ថា បើទោះបីជាគម្រោងនេះត្រូវបានបិទបញ្ចប់ហើយក្ដី ប៉ុន្តែមរតក​របស់អ្វី​ដែល​គម្រោង​បាន​ធ្វើ​ គឺជាការផ្លាស់ប្ដូរយូរអង្វែង ដែលបានជួយ​ជំរុញ​ឱ្យ​មាន​កិច្ច​គាំពារ​កាន់​តែ​ប្រសើរ​ជាង​មុន​ដល់​កម្មករ សហគមន៍កាន់តែមានភាពអង់អាច ហើយវិស័យកសិកម្ម​របស់​កម្ពុជា​កាន់​តែ​មាន​ភាព​យុត្តិធម៌​ និងចីរភាព នាពេលអនាគត ។

លោកស្រី ភាណ សោភ័ណ នាយិការអង្គការអុកស្វាម បានបញ្ជាក់ថា ទាក់ទិនគម្រោងនេះដែរ បាន​បង្ហាញថា ការផ្លាស់ប្ដូរយូរអង្វែងកើតចេញពីសកម្មភាពជាសមូហភាព និង​ការ​សន្ទនា​យ៉ាង​មោះ​មុត​។ តាមរយៈការកៀរគរកម្មករ សហគមន៍ និងអ្នកធ្វើការសម្រេចចិត្តឱ្យមកជួបជុំគ្នា មាន​ន័យ​ថា​យើងបានជួយរៀបចំគោលនយោបាយផ្សេងៗ ដែលការពារសិទ្ធិ និងលើក​កម្ពស់​សមធម៌​នៅ​ក្នុងវិ​ស័យកសិកម្មរបស់កម្ពុជា។

គម្រោងសមភាព​សម្រាប់ទាំងអស់គ្នា ក៏បានជំរុញលទ្ធភាពទទួលបានយុត្តិធម៌ តាមរយៈការ​គាំទ្រ​នីតិ​វិធី​ថ្មីៗ ដែលអនុញ្ញាតឱ្យកម្មករម្នាក់ៗដាក់ពាក្យបណ្តឹង និងស្វែង​រក​ដំណោះ​ស្រាយ​តាម​រយៈ​យន្ត​ការ​សន្ធានកម្ម និងមជ្ឈត្តកម្មជាផ្លូវការ។ ការជំរុញនេះធានាថា បណ្ដឹងសារ​ទុក្ខ​នៅ​កន្លែង​ធ្វើ​ការ​ត្រូវ​បា​នដោះស្រាយដោយយុត្តិធម៌ និងមានតម្លាភាព ដោយជួយពង្រឹង​សិទ្ធិ​របស់​កម្មករ​កសិកម្ម​នៅក្នុ​ងខេត្តចំនួនប្រាំមួយ រួមមានខេត្តកំពត កំពង់ចាម ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង និង​រតនគិរី​៕ អត្ថបទ៖ ឈិត បូរ៉ាវី


អត្ថបទដែលទាក់ទង

អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        122
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        102
ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm        95

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO

2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm