ប្រធានគោលនយោបាយការបរទេសសហភាពអឺរ៉ុប(EU) លោកស្រី Kaja Kallas បានថ្លែងថា សមត្ថភាពរបស់សហភាពអឺរ៉ុប ក្នុងការដាក់សម្ពាធលើប្រទេសចិនទាក់ទងនឹងជំហររបស់ខ្លួនចំពោះជម្លោះអ៊ុយក្រែន មានកម្រិត។

ថ្លែងនៅក្នុងព្រឹត្តិការណ៍មួយដែលរៀបចំដោយសារព័ត៌មាន Bloomberg លោកស្រី Kallas បានពន្យល់ថា ដោយសារតែទំនាក់ទំនងសេដ្ឋកិច្ចយ៉ាងស៊ីជ្រៅ ជាមួយសហភាពអឺរ៉ុប ទីក្រុងប៉េកាំងអាច «បង្កការខូចខាត»ដល់ប្រទេសនានាក្នុងប្លុកជាការឆ្លើយតបទៅនឹងទណ្ឌកម្ម។ លោកស្រីបានកត់សម្គាល់ថា៖ «ប្រទេសចិនកំពុងធ្វើសកម្មភាពយ៉ាងឆ្លាតវៃ ដោយបង្កើនឥទ្ធិពលភូមិសាស្ត្រនយោបាយរបស់ខ្លួន»។

នាពេលថ្មីៗនេះ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Guo Jiakun បានថ្លែងថា ប្រទេសចិន ស្វែងរកការបញ្ចប់វិបត្តិអ៊ុយក្រែន ហើយនឹងដើរតួនាទីស្ថាបនាក្នុងការលើកកម្ពស់ដំណោះស្រាយនយោបាយរបស់ខ្លួន ហើយអ្នកការទូតចិនរូបនេះ បានបញ្ជាក់ថា ប្រទេសចិនរក្សាជំហរជាប់លាប់លើបញ្ហាអ៊ុយ ក្រែន«ដោយផ្អែកលើខ្លឹមសារនៃបញ្ហានេះផ្ទាល់ ដោយប្រកាន់ខ្ជាប់នូវគោលការណ៍នៃភាពយុត្តិធម៌ និងភាពមិនលម្អៀង »៕