អ៊ុយក្រែន ជំរុញឱ្យមានការសម្រេចចិត្តផ្នែកនយោបាយពីប្លុកអឺរ៉ុប លើទ្រព្យបង្កករុស្ស៊ី នៅខែក្រោយនេះ

2025/11/19 09:58:47 pm        234

មន្រ្តីជាន់ខ្ពស់របស់ទីក្រុងគីវ បានប្រាប់សារព័ត៌មានរ៉យទ័រថា អ៊ុយក្រែន កំពុងជំរុញសម្ព័ន្ធមិត្តអឺរ៉ុប ឱ្យធ្វើការសម្រេចចិត្តខាងនយោបាយមួយនៅខែក្រោយនេះ ដើម្បីបញ្ចេញប្រាក់កម្ចីចំនួន ១៦៣ពាន់លានដុល្លារ ដែលស្នើឡើងដោយផ្អែកលើទ្រព្យសម្បត្តិរដ្ឋរបស់រុស្ស៊ី ដែលត្រូវបង្កកនៅលោកខាងលិច។

កាលពីខែតុលា មេដឹកនាំអឺរ៉ុបបានបរាជ័យក្នុងការយល់ព្រមលើ "ប្រាក់កម្ចីឥតការប្រាក់" សម្រាប់ទីក្រុងគីវ ហើយមានផែនការពិភាក្សារឿងនេះម្តងទៀតនៅក្នុងកិច្ចប្រជុំកំពូលមួយ នៅថ្ងៃទី១៨ ខែធ្នូ ខាងមុខនេះ ដោយអ៊ុយក្រែនត្រូវការការគាំទ្រផ្នែកហិរញ្ញវត្ថុដ៏ធំជាលើកដំបូងរបស់ខ្លួន ចាប់ពីត្រីមាសទីពីរនៃឆ្នាំ២០២៦ តទៅ។

មន្ត្រីជាន់ខ្ពស់ក្នុងរដ្ឋបាលប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy គឺលោកស្រី Iryna Mudra បានប្រាប់រ៉យទ័រថា កិច្ចប្រជុំកំពូលនោះមើលទៅជាឱកាសចុងក្រោយហើយសម្រាប់អឺរ៉ុប នៅឆ្នាំនេះ ក្នុងការយល់ព្រមផ្តល់ឥណទានឱ្យអ៊ុយក្រែន ជាអ្វីដែលរុស្ស៊ីព្រមានថា នឹងមាន "ការឆ្លើយតបដ៏ឈឺចាប់"។ លោកស្រីនិយាយថា អ៊ុយក្រែនរំពឹងថា សម្ព័ន្ធមិត្តអឺរ៉ុបរបស់ខ្លួន នឹងអាចកំណត់រចនាសម្ព័ន្ធ និងអភិបាលកិច្ច ដែលតាមរយៈនោះ មូលនិធិនឹងត្រូវបានផ្តល់ឱ្យទីក្រុងគីវ។

ក្រុមអ្នកវិភាគផ្នែកសេដ្ឋកិច្ចបានព្រមានថា ជាមួយនឹងការរំពឹងទុកតិចតួចនៃជំនួយដោយផ្ទាល់របស់សហរដ្ឋអាមេរិកក្រោមការដឹកនាំរបស់លោកប្រធានាធិបតី Donald Trump អ៊ុយក្រែនអាចនឹងអស់ប្រាក់ក្នុងកំឡុងត្រីមាសទីមួយនៃឆ្នាំក្រោយនេះ ប្រសិនបើជំនួយថ្មីរបស់អឺរ៉ុប មិនសម្រេចទេនោះ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        160
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        200
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        179

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm