បុគ្គលិកអគ្គិសនីអ៊ុយក្រែន ១៦០នាក់ បានស្លាប់តាំងពីមានសង្រ្គាមមក ខណៈរុស្ស៊ី វាយសន្ធាប់បណ្ដាញថាមពល

2025/11/19 03:04:35 pm        57

សេចក្ដីរាយការណ៍របស់សារព័ត៌មាន AP ដែលចេញផ្សាយនៅថ្ងៃអង្គារ (១៨ វិច្ឆិកា) បាននិយាយថា ចាប់តាំងពីសង្រ្គាមនៅអ៊ុយក្រែន ផ្ទុះឡើងក្នុងខែកុម្ភៈ ឆ្នាំ២០២២មក បុគ្គលិកអគ្គិសនីយ៉ាងតិច ១៦០នាក់ ត្រូវបានសម្លាប់ ហើយលើសពី ៣០០នាក់ បានរងរបួស។ ទោះជាគ្រោះថ្នាក់បែបនេះក៏ដោយ ក៏បុគ្គលិករាប់ម៉ឺននាក់នៅតែចេញដំណើរជារៀងរាល់ថ្ងៃ ទាំងភាពភ័យខ្លាច នៅក្នុងបេសកកម្មដើម្បីស្រោចស្រង់ពលរដ្ឋអ៊ុយក្រែន ពីភាពងងឹត។

ជិត ៤ឆ្នាំនៃប្រតិបត្តិការយោធារុស្ស៊ី ការរក្សាបណ្ដាញអគ្គិសនីរបស់អ៊ុយក្រែន បានក្លាយទៅជាសមរភូមិផ្សេងមួយទៀត ដែលក៏ប្រែប្រួលតាមស្ថានភាពប្រយុទ្ធនៅជួរមុខ។ វិស្វករអ៊ុយក្រែន បានជួសជុលម៉ាស៊ីនត្រង់ស្វូរ កុងតាក់ និងខ្សែភ្លើង ដែលរុស្ស៊ី វាយប្រហារម្តងហើយម្តងទៀតឥតឈប់ឈរ។

បុគ្គលិកថាមពលអ៊ុយក្រែនម្នាក់បានរៀបរាប់ប្រាប់ AP ថា៖ «មានមនុស្សជាច្រើនតែងសួរថា តើបុគ្គលិករោងចក្រថាមពលអ៊ុយក្រែន លាក់ខ្លួនក្នុងជម្រកគ្រាប់បែកទេនៅពេលរុស្ស៊ី វាយសន្ធាប់លើប្រព័ន្ធថាមពល។ ចម្លើយគឺថា ប្រសិនបើប្រតិបត្តិករទួរប៊ីនទាំងអស់លាក់ខ្លួនក្នុងពេលវាយប្រហារ នោះនឹងពុំមានអគ្គិសនីប្រើទេ ហើយបើបុគ្គលិកថាមពលលាក់ខ្លួន តើបានអ្នកណាធ្វើការងារនេះ?»

ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ អ៊ុយក្រែន បានប្រឈមការវាយប្រហារកាន់តែអាក្រក់ឡើងពីរុស្ស៊ី ដោយដាក់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់ខ្លួន ក្នុងពេលរដូវរងាខិតជិតមកដល់៕

អត្ថបទដែលទាក់ទង

ភ្នំភ្លើង Semeru របស់ឥណ្ឌូនេស៊ី បានផ្ទុះឡើង ខណៈមានការប្រកាសអាសន្នកម្រិតខ្ពស់បំផុត
2025/11/19 08:13:53 pm        1
សារមន្ទីរ Louvre នឹងបន្ថែមកាមេរ៉ាខាងក្រៅ ១០០គ្រឿង នៅឆ្នាំ២០២៦ ក្រោយចោរកម្មបង្ហាញពីភាពឆកល្វែងផ្នែកសុវត្ថិភាព
2025/11/19 08:08:11 pm        1
លោក Zelenskyy បញ្ជាក់ថា ទទួលបានជំនួយការពារជាតិ និងថាមពល ១,២៧ពាន់លានដុល្លារ អំឡុងទស្សនកិច្ច នៅអឺរ៉ុប
2025/11/19 07:48:23 pm        2

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ភ្នំភ្លើង Semeru របស់ឥណ្ឌូនេស៊ី បានផ្ទុះឡើង ខណៈមានការប្រកាសអាសន្នកម្រិតខ្ពស់បំផុត

2025/11/19 08:13:53 pm
​សារមន្ទីរ Louvre នឹងបន្ថែមកាមេរ៉ាខាងក្រៅ ១០០គ្រឿង នៅឆ្នាំ២០២៦ ក្រោយចោរកម្មបង្ហាញពីភាពឆកល្វែងផ្នែកសុវត្ថិភាព
2025/11/19 08:08:11 pm
​លោក Zelenskyy បញ្ជាក់ថា ទទួលបានជំនួយការពារជាតិ និងថាមពល ១,២៧ពាន់លានដុល្លារ អំឡុងទស្សនកិច្ច នៅអឺរ៉ុប
2025/11/19 07:48:23 pm
​អាល្លឺម៉ង់ប្តេជ្ញាការពារផលប្រយោជន៍ ខណៈការប្រណាំងប្រជែងអវកាសពិភពលោកកាន់តែខ្លាំងក្លា
2025/11/19 07:26:10 pm
​ប៉ូឡូញបិទស្ថានកុងស៊ុលរុស្ស៊ីចុងក្រោយ នៅក្នុងប្រទេស ជុំវិញការចោទប្រកាន់ថា បានបំផ្លិចបំផ្លាញផ្លូវដែក
2025/11/19 07:23:23 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/11/19 10:53:52 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/11/12 10:51:36 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/11/17 11:51:59 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/11/17 10:55:27 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/11/12 03:11:04 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am