ចក្រភពអង់គ្លេស គ្រោងសាងសង់រោងចក្រផលិតគ្រាប់រំសេវថ្មី ដើម្បីជំរុញការត្រៀមខ្លួនប្រយុទ្ធ

2025/11/19 10:17:54 pm        80

ចក្រភពអង់គ្លេស មានផែនការកសាងបណ្តាញរោងចក្រផលិតគ្រាប់រំសេវថ្មីមួយដើម្បីជំរុញការត្រៀមខ្លួនប្រយុទ្ធ ដោយនេះជាជំហានមួយមានគោលបំណងស្ដារឡើងវិញនូវការផលិតគ្រឿងផ្ទុះយោធាក្នុងស្រុកជាលើកដំបូង ក្នុងរយៈពេលជិត ២ទសវត្សរ៍។

រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក John Healey នឹងធ្វើសេចក្ដីប្រកាសនៅថ្ងៃពុធ (១៩ វិច្ឆិកា) នេះ អំពីផែនការសម្រាប់លទ្ធភាពនៃទីតាំងថ្មីទាំងនោះ ហើយបញ្ជាក់ថា ការសាងសង់រោងចក្រដំបូងគេ រំពឹងថានឹងចាប់ផ្តើមនៅឆ្នាំ២០២៦។

រដ្ឋាភិបាលអង់គ្លេស ក៏ប្រកាសព័ត៌មានលម្អិតសំខាន់ៗផ្សេងទៀតថា កាលពីខែមិថុនា ខ្លួនបានប្តេជ្ញាចិត្តក្នុងទឹកប្រាក់ ១,៥ពាន់លានផោន (១,៩៧ ពាន់លានដុល្លារ) នៃការវិនិយោគបន្ថែមសម្រាប់គ្រាប់រំសេវ និងសមាសធាតុពាក់ព័ន្ធ ដោយយ៉ាងហោចណាស់មានទីតាំងដែលអាចទៅរួចចំនួន ១៣កន្លែង សម្រាប់រោងចក្របែបនេះ ហើយការសាងសង់ដំបូង ត្រូវរំពឹងទុកនៅឆ្នាំក្រោយ។

សេចក្ដីប្រកាសបន្តថា រោងចក្រនឹងផលិតគ្រាប់រំសេវ ឈ្នួនបំផ្ទុះ គ្រឿងផ្ទុះ និងជំនាញបច្ចេកទេសបំផ្ទុះ សម្រាប់កងទ័ពអង់គ្លេស និងគាំទ្រដល់អ៊ុយក្រែន ហើយការងារថ្មីយ៉ាងតិចចំនួន ១.០០០កន្លែង ត្រូវបានរំពឹងទុក។ លើសពីនេះ អង់គ្លេសនិយាយថា រោងចក្រដ្រូនថ្មីចំនួន ២កន្លែង ត្រូវបានបើកនៅសប្តាហ៍នេះក្នុងភាគនិរតីដែនដីអង់គ្លេស ជាផ្នែកមួយនៃកិច្ចព្រមព្រៀងកំណើនផ្នែកការពារ ដែលគាំទ្រដោយទឹកប្រាក់ ២៥០លានផោន (ឬ ៣២៨,៨៨ លានដុល្លារអាមេរិក)៕

អត្ថបទដែលទាក់ទង

មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm        17
ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm        13
UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm        35

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២

2026/07/24 03:33:53 pm
​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm
​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm
​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm