ជប៉ុនប៉ាន់ប្រមាណការខាតបង់ ដោយសារការធ្វើពហិការធ្វើដំណើររបស់ចិន ខណៈភាពតានតឹងកាន់តែកើនឡើង

2025/11/19 10:28:16 pm        66

ក្នុងរង្វង់រយៈពេលប៉ុន្មានថ្ងៃដែលប្រទេសចិនជំរុញឲ្យពលរដ្ឋរបស់ខ្លួនកុំធ្វើដំណើរទៅជប៉ុន ដោយសារតែមានជម្លោះការទូត ប្រតិបត្តិករទេសចរណ៍ដែលមានមូលដ្ឋាននៅទីក្រុងតូក្យូ East Japan International Travel Service បានបាត់បង់ ៨០ភាគរយនៃការកក់ទុក សម្រាប់ពេលវេលានៅសល់នៃឆ្នាំនេះ។

ក្រុមហ៊ុនដ៏តូចនេះ ដែលមានជំនាញក្នុងការរៀបចំដំណើរទេសចរណ៍ជាក្រុមភាគច្រើន សម្រាប់អតិថិជនចិន កំពុងប្រឈមនឹងប្រតិកម្មយ៉ាងខ្លាំង ដែលគំរាមកំហែងផ្ដល់ផលប៉ះពាល់ដ៏ធំធេងដល់សេដ្ឋកិច្ចរបស់ជប៉ុន ដែលជាសេដ្ឋកិច្ចធំជាងគេទី៤ របស់ពិភពលោក។

ការព្រមានអំពីការធ្វើដំណើរដែលបង្កឡើងដោយការលើកឡើងរបស់នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi ពាក់ព័ន្ធនឹងបញ្ហាកោះតៃវ៉ាន់ ជាកោះស្វ័យគ្រប់គ្រងដោយលទ្ធិប្រជាធិបតេយ្យដែលត្រូវបានអះអាងសិទ្ធិដោយចិន បានឃើញមានការលុបចោលជើងហោះហើរជាបន្តបន្ទាប់ និងធ្វើឲ្យភាគហ៊ុនទាក់ទងនឹងវិស័យទេសចរណ៍នៅជប៉ុន បានរងប៉ះពាល់។

អនុប្រធានរបស់ក្រុមហ៊ុន East Japan International Travel Service គឺលោក Yu Jinxin បាននិយាយថា៖ «នេះគឺជាការខាតបង់ដ៏ធំ សម្រាប់ពួកយើង»។

គួរបញ្ជាក់ថា យោងតាមក្រុមប្រឹក្សាទេសចរណ៍ និងទេសចរណ៍ពិភពលោក (World Travel & Tourism Council) បានឲ្យដឹងថា វិស័យទេសចរណ៍មានប្រហែល ៧ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសជប៉ុន ហើយជាកត្តាជំរុញដ៏សំខាន់នៃកំណើន ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

វិទ្យាស្ថានស្រាវជ្រាវ Nomura បានប៉ាន់ប្រមាណថា ការធ្វើពហិការនេះ អាចបណ្តាលឲ្យមានការខាតបង់ប្រហែល ២,២សែនកោដិយ៉េន (១៤,២៣ពាន់លានដុល្លារ) ជារៀងរាល់ឆ្នាំ។ ភាគហ៊ុនទាក់ទងនឹងទេសចរណ៍ នៅជប៉ុន បានធ្លាក់ចុះ ចាប់តាំងពីការព្រមានត្រូវបានចេញផ្សាយកាលពីថ្ងៃទី១៤ ខែវិច្ឆិកា៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        140
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        181
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        160

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm