វាយកូនបាល់៖ កីឡាករវាយកូនបាល់ម្ចាស់ផ្ទះបារាំង Jo Wilfried Tsonga បានកក់កៅអីទៅវគ្គ ១/៨ផ្តាច់ព្រ័ត្រការប្រកួតកីឡាវាយកូនបាល់កម្មវិធី ATP 250 Open នៅ Marseille ប្រទេសបារាំង ក្រោយឈ្នះពីរសិតផ្ទួនលើកីឡាកររួមជាតិ Gilles Simon in។
អតីតកីឡាករលេខ៥ លើលោកវ័យ ៣៦ឆ្នាំរូបនេះធ្វើបានល្អក្នុងសិតទី១ ក្នុងលទ្ធផល ៦ទល់នឹង២ ត្រឹមតែរយៈពេល ៣០នាទីតែប៉ុណ្ណោះ។ តែយ៉ាងណាក៏ដោយ Simon ធ្វើឱ្យមានភាពតានឹងក្នុងសិតទី២។ ទោះយ៉ាងនេះក្តីកីឡាករ Tsonga នៅតែអាចធ្វើបានរហូតឈ្នះក្នុងលទ្ធផល ៦ទល់នឹង៤។ ប្រកួតបន្ទាប់កីឡាករ Tsonga នឹងជួបកីឡាករកាណាដា Felix Auger-Aliassime៕
អត្ថបទ៖ គង់ ហួន