អូឡាំពិក៖ សមាជិកជើងចាស់គណៈកម្មាធិការអូឡាំពិកអន្តរជាតិ Denis Oswald បាននិយាយនៅថ្ងៃអង្គារថា កីឡាការិនីរុស្ស៊ី Kamila Valieva បានបង្ហាញភស្តុតាងជាច្រើន ដើម្បីបញ្ជាក់ខ្លួនមិនបានប្រើសារធាតុហាមឃាត់ក្នុងកីឡា ដោយខ្លួនគ្រាន់តែប៉ះពាល់ថ្នាំព្យាបាលបេះដូងតែប៉ុណ្ណោះ។

លោក Oswald បានបន្ថែមថា ផ្នែកនៃទឡ្ហីករណ៍របស់កីឡាការិនីស្កេតទឹកកកនេះ គឺវាជាប់ពាក់ព័ន្ធនឹងថ្នាំរបស់ជីតាខ្លួនដែលបានប្រើ។ សវនាការនេះត្រូវធ្វើឡើងនៅតុលាការអាជ្ញាកណ្ដាលកីឡា (CAS) កាលពីរាត្រីថ្ងៃអាទិត្យ។ ជាលទ្ធផល CAS បានសម្រេចឱ្យកីឡាការិនីវ័យ ១៥ឆ្នាំរូបនេះអាចប្រកួតបានវិញ ទោះបីតេស្តឃើញថា មានប្រើថ្នាំព្យាបាលបេះដូងក៏ដោយ៕
អត្ថបទ៖ គង់ ហួន