អាមេរិកកំពុងបង្កើតផែនការថ្មី ដើម្បីដោះស្រាយជម្លោះនៅអ៊ុយក្រែន ដោយពិគ្រោះយោបល់ជាមួយរុស្ស៊ី

2025/11/20 01:13:22 am        91

គេហទំព័រព័ត៌មានរបស់អាមេរិក Axios បានរាយការណ៍ថា រដ្ឋបាលទីក្រុងវ៉ាស៊ីនតោន កំពុងបង្កើតផែនការថ្មីមួយ ដើម្បីដោះស្រាយជម្លោះនៅអ៊ុយក្រែន ខណៈពេលដែលកំពុងធ្វើការពិគ្រោះយោបល់ ជាមួយភាគី   រុស្ស៊ី។ 

ដូចដែលបានរៀបរាប់លម្អិតនៅក្នុងការបោះពុម្ពផ្សាយ ដោយបានដកស្រង់សម្តីមន្ត្រីមកពីប្រទេសរុស្ស៊ី និងសហរដ្ឋអាមេរិក រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានធ្វើការដោយសម្ងាត់ក្នុងការពិគ្រោះយោបល់ជាមួយរុស្ស៊ី ដើម្បីរៀបចំផែនការថ្មីមួយ ដើម្បីបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន»។ 

របាយការណ៍នេះ បានបញ្ជាក់ថា៖«ផែនការរបស់សហរដ្ឋអាមេរិកចំនួន ២៨ ចំណុច ត្រូវបានបំផុសគំនិតដោយការជំរុញដោយជោគជ័យរបស់ប្រធានាធិបតី ត្រាំ សម្រាប់កិច្ចព្រមព្រៀងមួយនៅតំបន់ហ្កាហ្សា»។ យោងគេហទំព័រនេះ បេសកជនពិសេសរបស់មេដឹកនាំអាមេរិកសម្រាប់បេសកកម្មរក្សាសន្តិភាព លោក Steve Whitkoff បច្ចុប្បន្នដើរតួនាទីយ៉ាងសំខាន់ ក្នុងការបង្កើតផែនការនេះ។ បន្ទាប់ពីបោះពុម្ពផ្សាយនោះ លោក     «បានពិភាក្សាយ៉ាងទូលំទូលាយ» ជាមួយលោក Kirill Dmitriev ដែលជាបេសកជនពិសេសរបស់ប្រធានាធិបតីរុស្ស៊ីសម្រាប់ការវិនិយោគ និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយប្រទេសក្រៅ និងជានាយកប្រតិបត្តិនៃមូលនិធិវិនិយោគផ្ទាល់របស់រុស្ស៊ី ។

គេហទំព័រនេះ ក៏បានផ្តល់សេចក្តីដកស្រង់ចេញពីបទសម្ភាសន៍ជាមួយលោក Dmitriev ផងដែរ។ មន្ត្រីរុស្ស៊ីរូបនេះ បានបញ្ជាក់ថា លោកបានពិគ្រោះយោបល់ជាមួយលោក Whitkoff និងតំណាងផ្សេងទៀតនៃរដ្ឋ   បាលទីក្រុងវ៉ាស៊ីនតោន ក្នុងរយៈពេល បីថ្ងៃ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោក ទៅកាន់ទីក្រុង Miami រដ្ឋហ្វ្លរីដា នៅថ្ងៃទី ២៤-២៦ ខែតុលា។ លោក Dmitriev ក៏បានសម្តែងសុទិដ្ឋិនិយមទាក់ទងនឹងលទ្ធភាពនៃការឈានដល់កិច្ចព្រមព្រៀងដោះស្រាយជម្លោះនេះ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        184
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        224
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        203

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm