ក្រសួងព័ត៌មាន ណែនាំ ៥ចំណុច មិនត្រូវកាឡៃព័ត៌មាន ឬរូបភាព ដែលបង្កការភាន់ច្រឡំ និងភាពវឹកវរក្នុងសង្គម

2025/11/20 01:15:12 am        23

ក្នុងរយៈពេលចុងក្រោយនេះ ក្រសួងព័ត៌មានបានសង្កេតឃើញថា អ្នកប្រើប្រាស់បណ្តាញសង្គមមួយ ចំនួន ក្នុងនោះក៏មានអ្នកសារព័ត៌មានពលរដ្ឋ បានយករូបថត រូបភាពវីដេអូ ឬព័ត៌មានចាស់ ឬព័ត៌មានដែល បានវាយត្រាជាព័ត៌មានក្លែងក្លាយរួចហើយ ស្តីពី ស្ថានភាពដែលបានកើតឡើងនៅភូមិព្រៃចាន់ ភូមិជោគជ័យ និងទីកន្លែងផ្សេងទៀតនៅក្នុងខេត្តតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដើម្បីផ្សព្វផ្សាយឡើងវិញ ដោយគ្មាន ការពិនិត្យ បញ្ជាក់ប្រភពពិតប្រាកដ និងពេលខ្លះបានបំភ្លៃដោយដាក់ថ្ងៃខែឆ្នាំ ដើម្បីបំភាន់ថា ហេតុការណ៍ នេះកំពុងកើតឡើងជាដើម។ សកម្មភាពបែបនេះ បានបង្កឱ្យមានការភាន់ច្រឡំ ការភ័យខ្លាច និងចលាចល ក្នុងចំណោមសាធារណជន។ សកម្មភាពទាំងនេះជាទង្វើមិនត្រឹមត្រូវ បំពានក្រមសីលធម៌វិជ្ជាជីវៈក្នុងវិស័យ ព័ត៌មាន ប៉ះពាល់ដល់សន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ក៏ដូចជាការរក្សាស្ថិរភាព និងជីវភាព ប្រក្រតីក្នុងសង្គម និងធ្វើឱ្យបាត់បង់ការជឿទុកចិត្តរបស់ប្រជាពលរដ្ឋចំពោះអ្នកសារព័ត៌មាន និងប្រព័ន្ធផ្សព្វ ផ្សាយ។ ទង្វើបែបនេះ មិនត្រូវឱ្យមានកើតមានឡើងឡើយ ពិសេសក្នុងកាលៈទេសៈដែលរាជរដ្ឋាភិបាលកម្ពុជា កំពុងសស្រាក់សស្រាំក្នុងការដោះស្រាយបញ្ហាវិវាទព្រំដែននេះ។

ដើម្បីលើកកម្ពស់ការផ្សាយ និងចែករំលែកព័ត៌មានលើបណ្តាញសង្គម ដោយការទទួលខុសត្រូវ ដើម្បី ចូលរួមធានាសុវត្ថិភាពព័ត៌មានសាធារណៈ ក្រសួងព័ត៌មាន សូមណែនាំដល់អ្នកបង្កើតមាតិកា និងអ្នកប្រើប្រាស់ បណ្តាញសង្គម ក៏ដូចជាអ្នកសារព័ត៌មានពលរដ្ឋទាំងអស់ ដូចតទៅ៖

១. សូមបញ្ឈប់ជាបន្ទាន់រាល់ការផ្សាយ ចែករំលែក ឬប្រើប្រាស់រូបថត រូបភាពវីដេអូ ឬព័ត៌មានចាស់ ទាក់ទងនឹងរឿងព្រំដែនកម្ពុជា-ថៃ ឬបញ្ហាផ្សេងទៀត។ សូមចូលរួមផ្សាយ និងចែករំលែកតែព័ត៌មាន និង បច្ចុប្បន្នភាពពិត សម្រាប់ជាការរួមចំណែកក្នុងការធានាសុវត្ថិភាពព័ត៌មាន និងការទទួលព័ត៌មានត្រឹមត្រូវ និង ទុកចិត្តបានក្នុងចំណោមសាធារណជន។

២. ត្រូវចូលរួមលើកកម្ពស់សីលធម៌សង្គម និងគោរពក្រមសីលធម៌នៅក្នុងការផលិត និងផ្សាយព័ត៌មាន លើបណ្តាញសង្គម។ ត្រូវចៀសវាងការផ្សាយ ឬចែករំលែកព័ត៌មានដែលបង្កភាពចលាចល ការញុះញង់ឱ្យ មានអំពើអសកម្ម អំពើអសីលធម៌ក្នុងសង្គម ឬប៉ះពាល់ដល់អារម្មណ៍របស់ប្រជាពលរដ្ឋ សន្តិភាព សន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ សុខដុមនីយកម្មសង្គម និងជាតិសាសន៍។

៣. ត្រូវចូលរួមលើកកម្ពស់ការផ្សាយដោយសុក្រឹត និងមានយោងប្រភពច្បាស់លាស់ ពាក់ព័ន្ធនឹង រឿងព្រំដែនកម្ពុជា-ថៃ ដោយមិនត្រូវបំភ្លៃ កាឡៃព័ត៌មាន ឬរូបភាព ដែលបង្កការភាន់ច្រឡំក្នុងសាធារណៈ និងភាពវឹកវរក្នុងសង្គមឡើយ។ អ្នកបង្កើតមាតិកា ត្រូវពិនិត្យលើខ្លឹមសារ ដោយផ្ទៀងផ្ទាត់ជាមួយប្រភពព័ត៌មានផ្លូវការ ដើម្បីធានាសុក្រឹតភាពនៃព័ត៌មាននោះ មុននឹងផ្សព្វផ្សាយ រួមចំណែកប្រឆាំងព័ត៌មានក្លែងក្លាយ និងធានាការផ្តល់ព័ត៌មានពិតជូនដល់សាធារណជន។

៤. ត្រូវចូលរួមក្នុងការរក្សាសុវត្ថិភាពរបស់កងទ័ព ការសម្ងាត់យោធា សន្តិសុខជាតិ និងសណ្តាប់ធ្នាប់ សង្គម។ សូមកុំផ្សព្វផ្សាយរូបភាពដែលបង្ហាញសកម្មភាពនិងចំនួនកងទ័ព លេណដ្ឋាន យុទ្ធោបករណ៍គ្រប់ ប្រភេទ ការចល័តទ័ព និងព័ត៌មានទាក់ទងនឹងការសម្ងាត់របស់កងទ័ព។

៥. សូមចូលរួមលើកកម្ពស់ការគោរពច្បាប់ និងរក្សាជំនឿចិត្តរបស់ប្រជាពលរដ្ឋលើអ្នកសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ និងគុណតម្លៃនៃវិជ្ជាជីវៈសារព័ត៌មាន។ មិនត្រូវផ្សាយ ឬចែករំលែកព័ត៌មាន ដែលច្បាប់ បានហាមឃាត់ឡើយ។

ជាមួយគ្នានេះ ក្រសួងព័ត៌មានក៏សូមអំពាវនាវដល់សាធារណជន និងអ្នកប្រើប្រាស់បណ្តាញសង្គម ទូទៅ មេត្តាកុំជឿ និងកុំចែកចាយលើរូបថត រូបភាពវីដេអូ ឬព័ត៌មានចាស់ទាំងនេះ ឬវីដេអូចាស់ ប៉ុន្តែបំភ្លៃ ដោយដាក់ថ្ងៃខែឆ្នាំថាជាហេតុការណ៍ថ្មី។ សូមកុំចែករំលែកព័ត៌មានក្លែងក្លាយ និងព័ត៌មានទាក់ទងនឹង សន្តិសុខជាតិ ហើយជានិច្ចជាកាល ត្រូវផ្ទៀងផ្ទាត់រាល់ព័ត៌មាន ដែលទទួលបានពីបណ្តាញសង្គម។ សូមបង្កើន ការប្រុងប្រយ័ត្នខ្ពស់ចំពោះព័ត៌មានក្លែងក្លាយ ពិនិត្យប្រភពព័ត៌មានឱ្យបានច្បាស់លាស់ កុំចែករំលែកព័ត៌មាន មានការសង្ស័យថាមិនពិត។ សូមទទួលព័ត៌មានពីប្រភពផ្លូវការគឺ ១) ថ្នាក់ដឹកនាំកំពូលរបស់ជាតិ, ២)ក្រសួង ការពារជាតិ, ៣)ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ, ៤) ក្រសួងព័ត៌មាន, ៥) អង្គភាពអ្នកនាំ ពាក្យរាជរដ្ឋាភិបាលកម្ពុជា, ៦)ឥស្សរជនជាតិ, ព្រមទាំងប្រភពសារព័ត៌មានដែលគោរពក្រមសីលធម៌វិជ្ជាជីវៈ ត្រឹមត្រូវ។

ក្រសួងព័ត៌មានសង្ឃឹមថា អ្នកបង្កើតមាតិកា និងអ្នកប្រើប្រាស់បណ្តាញសង្គមទាំងអស់ នឹងចូលរួម អនុវត្តតាមសេចក្តីណែនាំនេះឱ្យបានត្រឹមត្រូវ រួមចំណែកជាមួយរាជរដ្ឋាភិបាល និងក្រសួងព័ត៌មានក្នុងការ លើកម្ពស់ការផ្សាយព័ត៌មានពិត ប្រកបដោយគុណភាព ដើម្បីធានាបរិយាកាសប្រក្រតី លើកតម្កើងសីលធម៌ សង្គម តាមរយៈការផ្សព្វផ្សាយប្រកបដោយភាពទុកចិត្ត សុវត្ថិភាព និងការពារសិទ្ធិប្រជាពលរដ្ឋក្នុងការទទួល ព័ត៌មានត្រឹមត្រូវអនុលោមតាមគោលការណ៍ច្បាប់ និងធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន។ ការមិនអនុវត្តតាម សេចក្តីណែនាំនេះ នឹងអាចត្រូវប្រឈមនឹងការទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន ៕

អត្ថបទដែលទាក់ទង

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
2026/07/25 05:54:48 pm        424
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm        455
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
2026/07/25 05:20:14 pm        584

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm