រ៉ូម៉ានីប្រញាប់ប្រញាល់ពង្រាយយន្តហោះចម្បាំង ក្រោយមានការរំលោភបំពានពីយានដ្រូន

2025/11/20 01:15:16 am        72

ក្រសួងការពារជាតិបានឲ្យដឹងថា រ៉ូម៉ានីបានប្រញាប់ប្រញាល់ពង្រាយយន្តហោះចម្បាំង នាថ្ងៃពុធ (ទី១៩ ខែវិច្ឆិកា) នេះ នៅពេលដែលយានដ្រូន ១គ្រឿង បានរំលោភដែនអាកាសរបស់ខ្លួន ក្នុងអំឡុងពេលមានការវាយប្រហាររបស់រុស្ស៊ី លើហេដ្ឋារចនាសម្ព័ន្ធរបស់អ៊ុយក្រែន នៅជិតព្រំដែន។

រដ្ឋជាសមាជិករបស់សហភាពអឺរ៉ុប (EU) និងអង្គការណាតូ (NATO) មួយនេះដែលមានព្រំដែន ៦៥០គីឡូម៉ែត្រជាមួយអ៊ុយក្រែន បានមានបំណែកយានដ្រូនរបស់រុស្ស៊ីធ្លាក់លើដែនដីរបស់ខ្លួនម្តងហើយម្តងទៀត នៅពេលដែលទីក្រុងមូស្គូ វាយប្រហារហេដ្ឋារចនាសម្ព័ន្ធកំពង់ផែរបស់អ៊ុយក្រែន ឆ្លងកាត់ទន្លេ Danube ពីរូម៉ានី។

ក្រសួងបានឲ្យដឹងថា រ៉ាដាបានចាប់បានដំបូងនូវសញ្ញានៃយានដ្រូនចម្ងាយ ៨គីឡូម៉ែត្រ ក្នុងដែនអាកាសជាតិ នៅក្បែរភូមិ Periprava និង Chilia Veche ក្នុងតំបន់ Tulcea County។ ស្ថាប័ននេះបានបន្ថែមថា សញ្ញារបស់យានដ្រូនបានបាត់ចេញពីរ៉ាដា មុនពេលលេចឡើងជាបន្តបន្ទាប់រយៈពេល ១២នាទី នៅជិតភូមិនានា ក្នុងតំបន់ Galati County។

ក្រសួងបានបញ្ជាក់ថា រ៉ូម៉ានីបានប្រញាប់ប្រញាល់ពង្រាយយន្តហោះចម្បាំង Eurofighter ២គ្រឿង ដែលជាផ្នែកនៃបេសកកម្មនគរបាលដែនអាកាសអាល្លឺម៉ង់ ក្នុងប្រទេសរ៉ូម៉ានី ហើយក្រោយមកយន្តហោះចម្បាំង F-16 របស់រ៉ូម៉ានី ២គ្រឿង និងបានព្រមានពលរដ្ឋនៅភាគអាគ្នេយ៍នៃតំបន់ Tulcea និង Galati ឲ្យរកកន្លែងសុវត្ថិភាពលាក់ខ្លួន។ យ៉ាងណាក្ដី ក្រសួងបានបន្ថែមថា ខ្លួនមិនបានទទួលបានរបាយការណ៍ពីយានដ្រូនធ្លាក់បុកដីនៅក្នុងដែនដីរ៉ូម៉ានីឡើយ៕

អត្ថបទដែលទាក់ទង

ហ្វីលីពីន ចោទប្រកាន់ចិនថាប្រើប្រាស់កាណុងទឹកបាញ់លើនាវារបស់ខ្លួន សម្រាប់ថ្ងៃទី ២
2026/07/24 08:04:09 pm       
អង្គភាពយានដ្រូនអ៊ុយក្រែន កំពុងតាមប្រម៉ាញ់នាវារុស្ស៊ីនៅក្នុងសមុទ្រខ្មៅ
2026/07/24 08:03:42 pm       
អ្នកទៅលេងឆ្នេរសមុទ្ររដ្ឋTexas មិនខ្វាយខ្វល់នឹងព្យុះត្រូពិក Bertha ខណៈព្យុះភ្លៀងវាយប្រហារតំបន់ឆ្នេរGalvestonកាលព
2026/07/24 07:58:27 pm        3

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ហ្វីលីពីន ចោទប្រកាន់ចិនថាប្រើប្រាស់កាណុងទឹកបាញ់លើនាវារបស់ខ្លួន សម្រាប់ថ្ងៃទី ២

2026/07/24 08:04:09 pm
​អង្គភាពយានដ្រូនអ៊ុយក្រែន កំពុងតាមប្រម៉ាញ់នាវារុស្ស៊ីនៅក្នុងសមុទ្រខ្មៅ
2026/07/24 08:03:42 pm
​អ្នកទៅលេងឆ្នេរសមុទ្ររដ្ឋTexas មិនខ្វាយខ្វល់នឹងព្យុះត្រូពិក Bertha ខណៈព្យុះភ្លៀងវាយប្រហារតំបន់ឆ្នេរGalvestonកាលព
2026/07/24 07:58:27 pm
​ស្ប៉ាញប្រកាសគ្រាអាសន្នជាតិចំពោះភ្លើងឆេះព្រៃនៅជិតទីក្រុងMadrid និងនៅខេត្ត Avilaកាល
2026/07/24 07:57:51 pm
​ជនប៉ាឡេស្ទីន ៤នាក់ និងអ្នកតាំងលំនៅនិគមន៍អ៊ីស្រាអែលម្នាក់ស្លាប់ អំឡុងការប៉ះទង្គិចគ្នានៅជិតទីក្រុង Nablus
2026/07/24 07:56:35 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm