ជប៉ុនចង់ក្លាយជាដៃគូកម្ពុជា ក្នុងការថែរក្សាសន្តិភាពក្នុងតំបន់ និងពិភពលោក

2022/02/16 11:33:24 pm        794

​ភ្នំពេញ៖ នាយករដ្ឋមន្រ្តីជប៉ុន បានថ្លែងថា ប្រទេសជប៉ុន បានចាត់ទុកកម្ពុជា ជាមិត្តដ៏ល្អ និងចង់ឃើញប្រទេសកម្ពុជា និងប្រទេសជប៉ុន ក្លាយជាដៃគូដ៏ល្អផងដែរ ក្នុងការថែរក្សាសន្តិភាព ទាំងនៅក្នុងតំបន់ ក៏ដូចជាពិភពលោក។

នៅក្នុងជំនួបជាមួយឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក នៅថ្ងៃទី១៦ ខែកុម្ភៈនេះ នៅទីក្រុងតូខ្យូ ឯកឧត្តម ហ្វូមីអូ គិស៊ី ដា (FUMIO Kishida) បានលើកឡើងថា ប្រទេសជប៉ុន បានចាត់ទុកកម្ពុជា ជាមិត្តដ៏ល្អ និងចង់ឱ្យជប៉ុន-កម្ពុជា មានទំនាក់ទំនងកាន់តែស៊ីជម្រៅ និង​ជាដៃគូក្នុងការថែរក្សាសន្តិភាពនៅក្នុងតំបន់ និងពិភពលោក ជាពិសេសការគាំទ្រដល់​យុទ្ធសាស្ត្រ FOIP ដើម្បីសន្តិភាព ស្ថិរភាព ការអភិវឌ្ឍនិងវិបុលភាពរួម។

ឯកឧត្តម បានសម្តែងនូវការគាំទ្រចំពោះការបំពេញតួនាទីរបស់កម្ពុជា​ ក្នុងនាមជាប្រធានអាស៊ាន ជា​ពិសេសគំនិត​ផ្តួចផ្តើម ​និងកិច្ចការនានា​ ដែលសម្តេចតេជោ ហ៊ុន សែន បានរៀបចំ ដើម្បីព្យាយាម​ដោះស្រាយវិបត្តិនយោបាយនៅមីយ៉ាន់ម៉ា ​ហើយឯកឧត្តមសង្ឃឹមផងដែរថា ​កម្ពុជា ដែល​មាន​សម្តេចតេជោ ​ជាប្រមុខដឹកនាំ​ នឹងអាចចូលរួមចំណែកដោះស្រាយ​បញ្ហាផ្សេងៗទៀត ដែល​អាស៊ាន​កំពុង​មានកង្វល់នោះ។

ឯកឧត្ដម បានអរគុណរាជរដ្ឋាភិបាលកម្ពុជា ​ចំពោះការចូលរួមប្រារព្ធខួបទី៣០ឆ្នាំ ​នៃប្រតិបត្តិការ PKO ​របស់ជប៉ុន ក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិនៅកម្ពុជា ​ដែលជាប្រទេសគោលដៅទី១ ដោយនេះ​គឺជាការបង្ហាញឱ្យឃើញអំពីទំនាក់ទំនង​ដ៏រឹងមាំ​រវាងជប៉ុន-កម្ពុជា នៅក្នុងបុព្វហេតុ​សន្តិភាព​សកល ​ហើយដំណើរទស្សនកិច្ចផ្លូវការរបស់ឯកឧត្តម ​ហ៊ុន​ ម៉ាណែត​ នាពេលនេះ ក៏ជា​ផ្នែកមួយ​ នៃការប្រារព្ធខួបដ៏មានអត្ថន័យនេះផងដែរ។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានជម្រាបជូននាយករដ្ឋមន្ត្រីជប៉ុនអំពីការគាំទ្រ​របស់​សម្តេចតេជោ ហ៊ុន សែន ក្នុងការរៀបចំប្រារព្ធខួបទី៣០ឆ្នាំ​ នៃប្រតិបត្តិការរក្សាសន្តិភាព (PKO) របស់​កងស្វ័យការពារជើងគោកជប៉ុនក្នុងប្រទេសកម្ពុជា ​នៅខេត្តព្រះសីហនុ ​នាពេលខាងមុខ ដែល​សម្តេចតេជោ ​ក៏ធ្លាប់បានប្រាថ្នាថា "គប្បីធ្វើយ៉ាងណាឱ្យខួបនេះ ក្លាយទៅជាការពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ ​រវាងប្រទេសទាំងពីរលើ​វិស័យ​ការពារជាតិ។

ឧត្តមសេនីយ៍ឯក បានបញ្ជាក់ថា កម្ពុជា ធ្លាប់ទទួលកម្លាំង PKO ​ក្នុងឆ្នាំ១៩៩២-១៩៩៣ បច្ចុប្បន្ន កម្ពុជា ​ជាប្រទេសចូលរួមចំណែកការ​ពារថែរក្សាសន្តិភាព ដោយបានបញ្ជូនកម្លាំងក្រោម​ឆ័ត្រ​អង្គការ​សហប្រជាជាតិទៅកាន់បណ្តាប្រទេសនានាជាច្រើន ​ដែលកំពុងមានជម្លោះ។

ជំហររបស់កម្ពុជា គឺនឹងខិតខំចូល រួមថែរក្សាសន្តិភាព ស្ថិរភាពក្នុងតំបន់ ធ្វើយ៉ាងណាឱ្យមានវិបុល​ភាព​រួម​សម្រាប់ទាំងអស់គ្នា។ ក្រៅពីនេះលើឆាកអន្តរជាតិ កម្ពុជា-ជប៉ុន ជានិច្ចកាល តែងតែគាំទ្រគ្នា​ទៅវិញទៅមកជាប់ជាប្រចាំផងដែរ។ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏បាន​ផ្តួចផ្តើមគំនិត​ក្នុងការ​លើក​កម្ពស់ទំនាក់ទំនងនៃប្រទេសទាំងពីរ ពីដៃគូយុទ្ធសាស្រ្ត ទៅជាដៃគូយុទ្ធសាស្ត្រគ្រប់​ជ្រុង​ជ្រោយ ប្រសិនបើអាចធ្វើបាននៅពេលអនាគត៕អត្ថបទ៖ បាន ចក់


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm