រាជរដ្ឋាភិបាលកំពុងបន្តគាំទ្រការអភិវឌ្ឍផ្លូវជនបទ ដើម្បីលើកកម្ពស់ការរស់នៅរបស់ប្រជាជន

2025/11/20 04:19:02 am        231

ក្រសួងអភិវឌ្ឍន៍ជនបទ ចាត់ទុកការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងគមនាគមន៍ដឹកជញ្ជូននៅជនបទ មានសារៈសំខាន់បំផុត គាំទ្រដល់គោលនយោបាយរបស់រាជរដ្ឋាភិបាល ជាពិសេសគម្រោងស្ថាបនាផ្លូវជនបទ ជំរុញអភិវឌ្ឍន៍ឱ្យមានភាពប្រទាក់ក្រឡា និងរឹងមាំ ដើម្បីបង្កើតបរិយាកាសដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។

 ឯកឧត្តម ជី ស៊ីថា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានដឹកនាំគណៈកម្មកាអន្តរក្រសួងរួមមាន ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះ ត្រួតពិនិត្យ វាយតម្លៃ និងបញ្ចប់សុពលភាព លើការងារស្ថាបនាផ្លូវក្រាលកៅស៊ូ DBST ចំនួន២គម្រោង ស្ថិតនៅខេត្តសៀមរាប រួមមាន ៖ គម្រោងទី១, ការងារស្ថាបនាផ្លូវក្រាលកៅស៊ូ DBST ចំនួន១ខ្សែ ប្រវែង ៣ ០០០ ម៉ែត្រ ទទឹង ៧ម៉ែត្រ, ស្ថិតនៅភូមិឫស្សីសាញ់ ភូមិ ស្លែងតាវេត និងភូមិស្លែងគង់ ឃុំក្លាំងហាយ ស្រុកស្រីស្នំ ខេត្តសៀមរាប (បញ្ចប់សុពលភាព) និងគម្រោងទី២៖ ការងារលើកកម្រិត គុណភាពផ្លូវក្រាលកៅស៊ូពីរជាន់ DBST ចំនួន ១ ខ្សែ ប្រវែង ២ ៦០០ ម៉ែត្រ ទទឹង ៧ ម៉ែត្រ និងសំណង់សិល្បការ្យផ្សេងៗនៅភូមិ ល្បើក ទៅភូមិពង្របត់ចាន់ ឃុំក្លាំងហាយ ស្រុកស្រីស្នំ ខេត្តសៀមរាប អនុវត្តដោយនាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ។

ឯកឧត្តមរដ្ឋលេខាធិការ លើកឡើងថា ជុំវិញផ្លូវនៅតាមជនបទនេះ រាជរដ្ឋាភិបាលបានផ្តោតយកចិត្តទុកដាក់យ៉ាងខ្លាំង ដោយ បានជំរុញអភិវឌ្ឍន៍ផ្លូវនៅទូទាំងប្រទេស មានបណ្តាញផ្លូវប្រទាក់ក្រឡាគ្នា។ ចំពោះគម្រោងផ្លូវខាងលើនេះដែរ, ឯកឧត្តមបានឯកភាព និងវាយតម្លៃខ្ពស់ ដល់នាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ ចំពោះការយកចិត្តទុកដាក់លើការងារផ្លូវទាំងពីរគម្រោង បានអនុវត្តទៅ តាមផែនការ ព្រោះផ្លូវជាសរសៃរឈាមនៃសេដ្ឋកិច្ច មិនថាផ្លូវនៅតាមជនបទ ទីប្រជុំជន ឬនៅទីក្រុងឡើយ ដោយក្នុងមួយឆ្នាំៗរាជរដ្ឋា ភិបាលបានវិនិយោគអស់ទឹកប្រាក់យ៉ាងច្រើន ក្នុងគោលដៅសម្រួលដល់គមនាគមន៍មូលដ្ឋាន សម្រាប់ការរស់នៅរបស់ប្រជាជន។

ឯកឧត្តមរដ្ឋលេខាធិការ បន្ថែមថា ជាក់ស្តែងផ្លូវខាងលើនេះ ពិតជាមានសារៈសំខាន់ណាស់ សម្រាប់ការធ្វើដំណើររបស់ ប្រជាពលរដ្ឋ ចូលរួមចំណែកបង្កភាពងាយស្រួល ការកាត់បន្ថយពេលវេលា និងចំណាយផ្សេងៗ លើកកម្ពស់គុណភាព និងគុណតម្លៃ នៃការរស់នៅរបស់ប្រជាជន ប្រកបដោយបរិយាបន្ន ទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌។ ចំពោះនៅក្នុងជួបសំណេះសំណាល ជាមួយអាជ្ញាធរ និងប្រជាពលរដ្ឋនៅមូលដ្ឋាន, ឯកឧត្តមបានសំណូមពរអាជ្ញាធរមូលដ្ឋានភូមិ-ឃុំ សហការណែនាំឱ្យប្រជាពលរដ្ឋ ចូលរួមថែទាំផ្លូវនៅក្នុងមូលដ្ឋានរបស់ពួកគាត់ និងត្រូវចាត់ទុកផ្លូវជារបស់យើងទាំងអស់គ្នា ដើម្បីការប្រើប្រាស់យូរអង្វែង៕

អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        243
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm