នៅម៉ោង៨ព្រឹកនេះ កម្ពស់ជំនន់ទឹកភ្លៀងស្ទឹងពោធិ៍សាត់មិនទាន់ស្រក់ចុះនៅឡើងទេ

2025/11/20 03:15:42 pm        435

ពោធិ៍សាត់ ៖ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ កម្ពស់ទឹកជំនន់ទឹកភ្លៀងស្ទឹងពោធិ៍សាត់មិនទាន់ស្រក់ចុះនៅឡើយទេ ។ ហើយតាំងពីយប់រហូតដល់ពេលនេះ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ កំពុងបន្តដឹកនាំកម្លាំងចម្រុះចុះជួយអន្តរាគមន៍ក្នុងការទបទឹកតាមដងស្ទឹងដែលទំនាបកុំឲ្យបន្តហូរលិចផ្ទះសម្បែងប្រជាជន និងជម្លៀសប្រជាពលរដ្ឋដែលប្រឈមខ្លាំង ។

សូមជម្រាបជូនថា នារាត្រីឈានចូលថ្ងៃទី២០ ខែវិចិ្ឆកា ឆ្នាំ២០២៥ ទឹកស្ទឹងពោធិ៍សាត់បានហក់ឡើងយ៉ាងគំហុក បណ្តាលឲ្យទីតាំងមួយចំនួននៅតាមដងស្ទឹងពោធិ៍សាត់ ក្នុងក្រុងពោធិ៍សាត់ និងស្រុកកណ្តៀង ត្រូវបានជនលិចផ្ទះសម្បែងរបស់បងប្អូនប្រជាពលរដ្ឋ ។

មន្ត្រីជំនាញនៃមន្ទីរធនធានទឹកនិងឧតុនិយមខេត្តពោធិ៍សាត់ បានបព្ជាក់ឲ្យដឹងថា ខេត្តពោធិ៍សាត់ បានទទួលឥទ្ធិពលពីខ្យល់មូលសុងមានល្បឿនពី ២ទៅ ៥ម៉ែត្រវិនាទី មានភ្លៀងធ្លាក់ពីតិចទៅច្រើន គ្រប់ដណ្តប់ស្ទើរគ្រប់ទី កន្លែងទូទាំងខេត្តពោធិ៍សាត់ ដែលជាហេតុបង្កមានជំនន់ទឹកភ្លៀង ។ ស្ថានភាពបែបនេះបានធ្វើឱ្យមានភ្លៀងធ្លាក់ ផ្គររន្ទះពីតិចទៅច្រើន ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែ វិច្ឆិកា ឆ្នាំ២០២៥ ។ មានភ្លៀងធ្លាក់នៅតំបន់ជួរភ្នំក្រវាញ ស្ទឹងអារ៉ៃ និងស្ទឹងធំ មានកម្រិតខ្ពស់មកលើដងស្ទឹងពោធិ៍សាត់ ។ ឥទ្ធិពល នៃស្ទឹងខាងលើនេះ នឹងធ្វើអោយទឹកស្ទឹងពោធិ៍សាត់ មានសន្ទុះកើនឡើងបន្តបន្ទាប់ និងបង្កអោយមានទឹកជំនន់ នៅក្នុងខេត្តពោធិ៍សាត់។ មន្ត្រីជំនាញដដែលបានបន្ថែមថា ខណៈពេលនេះកម្ពស់ទឹកស្ទឹងធំដែលនៅផ្នែកខាងលើបានស្រក់ចុះវិញខ្លះហើយ ប្រសិនបើស្ថានភាពនៅស្រុកវាលវែង និងស្រុកភ្នំក្រវាញ មិនមានភ្លៀងធ្លាក់បន្តទៀត នោះកម្ពស់ទឹកជំនន់ទឹកភ្លៀងស្ទឹងពោធិ៍សាត់ អាចនឹងស្រក់ចុះទៅវិញឆាប់ៗ ៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        158
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        109
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm