សហរដ្ឋអាមេរិកជំរុញអ៊ុយក្រែនឱ្យបោះបង់ដី ខណៈការវាយប្រហាររបស់រុស្ស៊ីសម្លាប់មនុស្ស ២៦ នាក់

2025/11/20 03:25:48 pm        144

យោងតាមប្រភពមួយបានប្រាប់សារព័ត៌មាន AFP កាលពីថ្ងៃពុធ ១៩ វិច្ឆិកាសប្ដាហ៍នេះថា សំណើសន្តិភាពថ្មីរបស់សហរដ្ឋអាមេរិកសម្រាប់អ៊ុយក្រែននឹងមើលឃើញទីក្រុងគីវ( Kyiv ) បោះបង់ទឹកដី និងកាត់បន្ថយកងទ័ពរបស់ខ្លួនជាងពាក់កណ្តាល ខណៈការវាយប្រហាររបស់រុស្ស៊ីនៅភាគខាងលិចនៃប្រទេសនេះ បានសម្លាប់មនុស្ស ២៦ នាក់ រួមទាំងកុមារបីនាក់។

សំណើនេះហាក់ដូចជានិយាយឡើងវិញនូវលក្ខខណ្ឌអតិបរមារបស់រុស្ស៊ីដើម្បីបញ្ចប់សង្គ្រាម  ជាការទាមទារដែលត្រូវបានអ៊ុយក្រែនបដិសេធជារៀងរហូតមក ថាស្មើនឹងការចុះចាញ់។

គំនិតផ្តួចផ្តើមដ៏គួរឱ្យភ្ញាក់ផ្អើលនេះបានកើតឡើង ខណៈមីស៊ីលរបស់រុស្ស៊ីបានបាញ់ស្រាចលើទីក្រុង Ternopil ភាគខាងលិច នៅឆ្ងាយពីសមរភូមិជួរមុខ ដែលជាការវាយប្រហារដ៏សាហាវបំផុតមួយក្នុងចំណោមការវាយប្រហារដ៏ខ្លាំងក្លាបំផុតជាច្រើន លើភាគខាងលិចអ៊ុយក្រែនចាប់តាំងពីការឈ្លានពានបានចាប់ផ្តើមនៅឆ្នាំ ២០២២។ 

ទន្ទឹមនឹងនេះ កិច្ចខិតខំប្រឹងប្រែងរបស់ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy ដើម្បីចូលរួមជាមួយរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក Donald Trump ក្នុងដំណើរការសន្តិភាពអំឡុង ដំណើរទស្សនកិច្ចដ៏គួរឱ្យភ្ញាក់ផ្អើលមួយទៅកាន់ប្រទេសទួរគីបានបរាជ័យ បន្ទាប់ពីបេសកជនអាមេរិកមួយរូប ដែលគេគិតថានឹងចូលរួមជាមួយរូបលោក ពុំបានធ្វើដំណើរទៅជួបនោះទេ។ 

ប្រភពមួយដឹងសំណើសន្តិភាពរបស់សហរដ្ឋអាមេរិក ដែលមិនចង់បញ្ចេញឈ្មោះ បានប្រាប់សារព័ត៌មាន AFP ថា សេចក្តីព្រាងសំណើសន្តិភាពរបស់សហរដ្ឋអាមេរិក ចែងអំពី ការទទួលស្គាល់តំបន់គ្រីម៉េ និងតំបន់ផ្សេងទៀតដែលរុស្ស៊ីបានដណ្តើមយក និងការកាត់បន្ថយកងទ័ពមកត្រឹម ៤០០.០០០ នាក់៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        94
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        83
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        79

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm