កម្ពុជាត្រៀមខ្លួនជាស្រេចប្រែក្លាយជាគោលដៅទេសចរណ៍ម្ហូបអាហារចម្រុះពីគ្រប់តំបន់ជុំវិញពិភពលោក

2025/11/20 04:39:08 pm        156

នាល្ងាចថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងលោកជំទាវ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួប២ឆ្នាំ និងការសម្ពោធភោជនីយដ្ឋានដែលជាការវិនិយោគរួមគ្នារវាងកម្ពុជា និងជប៉ុនឈ្មោះ KYŌ Shabu សាខាកោះពេជ្រ ដោយមានការចូលរួមពីសំណាក់ឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រជប៉ុនប្រចាំកម្ពុជា ព្រមទាំងពាណិជ្ជករជាតិ និងអន្តរជាតិ អ្នកផលិតមាតិកា និងភ្ញៀវជាតិ និងអន្តរជាតិជាច្រើនរួប នៅសាខាកោះពេជ្រ។

នាឱកាសនេះ វិនិយោគិនជប៉ុន បានជម្រាបជូនគណៈអធិបតី និងភ្ញៀវកិត្តិយសអំពីចំណាប់អាម្មរណ៍ស្រលាញ់ប្រទេសកម្ពុជាជាផ្ទះទី២ របស់ខ្លួន បដិសណ្ឋារកិច្ច ដែលពោរពេញដោយភាពរួសរាយរាក់ទាក់របស់ប្រជាជនកម្ពុជា និងជឿជាក់លើការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញនូវយន្តការលើកទឹកចិត្ត និងអនុគ្រោះដល់ការវិនិយោគ ជាហេតុនាំឱ្យមានការសម្រេចចិត្តក្នុងជំរុញការបោះទុនវិនិយោគបង្កើតសាខាបន្តបន្ទាប់នាពេលនេះ។

ទន្ទឹមនឹងនេះដែរ ឯកឧត្តមឯកអគ្គរាជទូត បានលើកឡើងថាបច្ចុប្បន្ននេះ​ ស្ថានទូតបានធ្វើស្ថិតិឃើញមានភោជនីយដ្ឋានម្ហូបជប៉ុនជិត៣០០កន្លែង នៅរាជធានីភ្នំពេញកើនឡើងគួរឱ្យកត់សម្គាល់ ដែលអាចបញ្ជាក់ថាម្ហូបជប៉ុនកំពុងតែទទួលការពេញនិយមជាខ្លាំងនៅកម្ពុជា។ តាមរយៈការផ្លាស់ប្តូរបទពិសោធម្ហូបអាហារ នឹងធ្វើឱ្យប្រជាជនមានការយល់ដឹងពីវប្បធម៌ និងទំនៀមទំលាប់គ្នាទៅវិញទៅមកដែលជួយជំរុញការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិរវាងគ្នានិងគ្នា។

ថ្លែងក្នុងឱកាសដ៏មានសារៈសំខាន់ ឯកឧត្តមរដ្ឋមន្រ្តី បានអបអរសាទរចំពោះជោគជ័យរបស់អ្នកវិនិយោគកម្ពុជា-ជប៉ុន និងការចូលរួមចំណែកមិនត្រឹមតែការអភិវឌ្ឍវិស័យភោជនីយដ្ឋាន និងបដិសណ្ឋារកិច្ចទេ តែក៏បានចូលរួមចំណែកបង្ហាញពីសុខដុមរមនា និងចំណងមិត្តភាពដ៏ល្អរបស់ប្រទេសទាំងពីរកម្ពុជា-ជប៉ុន បរិយាកាសវិនិយោគដ៏ល្អរបស់កម្ពុជា ជាពិសេសគឺការត្រៀមខ្លួនរបស់ប្រទេសកម្ពុជា ប្រជាជនកម្ពុជាក្នុងការប្រែក្លាយកម្ពុជាជាគោលដៅទេសចរណ៍ម្ហូបអាហារចម្រុះដ៏សំបូរបែបពីគ្រប់តំបន់នៃពិភពលោក។

អត្ថបទដែលទាក់ទង

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        68
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        57
សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        234

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm