កំពង់គ្រែង ទឹកដីធ្លាប់ស្ងាត់ជ្រងំ ក្លាយជាតំបន់ទេសចរណ៍ដ៏ទាក់ទាញ

2022/02/17 01:52:36 am        981

កំពត៖ ប្រជាពលរដ្ឋនៅឃុំកំពង់គ្រែង ស្រុកទឹកឈូ ខេត្តកំពត បានលើកឡើងថា ឃុំកំពង់គ្រែងនាពេ លបច្ចុប្បន្នបានរីកចម្រើនស្ទើរគ្រប់វិស័យ ក្នុងនោះវិស័យទេសចរណ៍លេចធ្លោជាងគេ។ ប្រជាពលរដ្ឋជាច្រើនគ្រួសារកំពុងកែប្រែជីវភាពរស់នៅរបស់ខ្លួនកាន់តែប្រសើរ ដោយសារការច្នៃបង្កើតមុខរបរផ្ទា ល់ខ្លួន ដើម្បីបម្រើដល់វិស័យទេសចរណ៍នេះ។ ​

កំពង់គ្រែងជាឃុំមួយរបស់ស្រុកទឹកឈូ ខេត្តកំពត។ ឃុំនេះជាប់នឹងក្រុងកំពតភាគខាងជើង សណ្តូកតាមដងព្រែកកំពត ផ្នែកខាងកើត រហូតដល់ព្រែកកំចាយ។ ដោយសារទីតាំងភូមិសាស្ត្រមានសកត្តានុពល មានទេសភាពព្រែក ទេសភាពភ្នំ និងកោះច្រើនគ្របដណ្តប់ដោយព្រៃចាកនឹងហ៊ុមព័ទ្ធដោយទឹកថ្លាដូចកញ្ចក់នោះ ធ្វើឲ្យទេសចរជាតិ និងអន្តរជាតិកាន់តែច្រើនទៅទស្សនាគ្រប់រដូវកាល។    

ម្ចាស់រមណីយដ្ឋាន “បុប្ផាព្រៃ” ស្ថិតនៅភូមិកំពង់ក្រុង ឃុំកំពង់គ្រែង ស្រុកទឹកឈូ បានឲ្យដឹងថា នៅឆ្នាំ ២០១៤ លោកស្រីបានបង្កើតជាកន្លែងសម្រាប់លក់ម្ហូបអាហារឲ្យភ្ញៀវទេសចរមកអង្គុយកម្សាន្តនៅតា មដងព្រែក។ លុះក្រោយមក ដោយមើលឃើញកំណើនភ្ញៀវ ទើបរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គាត់បានបង្កើតជាផ្ទះសំណាក់ បឹងហ្គាឡូ អាហារដ្ឋាន បន្ថែមសេវាកម្មជិះទូកកាយ៉ាក់ ទូកម៉ាស៊ីនដឹកភ្ញៀវកម្សាន្តតាមដងព្រែកជាដើម និងមានខ្ចុះលើទឹកសម្រាប់អង្គុយលម្ហែ និងរៀបចំកម្មវិធីជប់លៀង ឬ ប៊ីប៊ីឃ្យូជាលក្ខណៈក្រុមគ្រួសារផងដែរ។ លោកស្រីបញ្ជាក់ថា វិស័យទេសចរណ៍ឃុំកំពង់គ្រែងកំពុងរីកចម្រើនខ្លាំង កន្លែងសម្រាកកម្សាន្តបង្កើតថ្មីៗច្រើន ហើយប្រជាពលរដ្ឋពូកែធ្វើចំណីអាហារឆ្ងាញ់ៗ តម្លៃសមរម្យ ពិសេសទេសភាពធម្មជាតិនៅតាមដងព្រែកស្អាតធ្វើឲ្យភ្ញៀវមិនអាចបំភ្លេចបាន។

ចំណែកបុគ្គលិករបស់វីឡា វីឌីស៊ី ស្ថិតនៅឃុំកំពង់គ្រែងដែរនោះ បានឲ្យដឹងថា ដំបូងឡើយកន្លែងខ្លួន ផ្តល់តែសេវាកម្មស្នាក់នៅប៉ុន្មានបន្ទប់ប៉ុណ្ណោះ ប៉ុន្តែដោយសារកំណើនភ្ញៀវ និងដើម្បីប្រណាំងប្រជែងដណ្តើមទីផ្សារជាមួយកន្លែងផ្សេងៗជាច្រើនទៀតនោះ  វីឌីស៊ី បានពង្រីកនិងសាងសង់វីឡា បឹងហ្គាឡូថ្មី អាងទឹកថ្មី បន្ទប់ប្រជុំ អាហារដ្ឋាន និងសេវាកម្មជិះទូកកម្សាន្ត។ បុគ្គលិករូបនេះបន្ថែមថា ទោះស្ថិតនៅក្នុងបរិបទកូវីដ-១៩ ភ្ញៀវនៅតែមកជាហូរហែធម្មតា ហើយបើថ្ងៃចុងសប្តាហ៍ភ្ញៀវមកកាន់តែច្រើន។ គាត់ក៏បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំដែលបានផ្តល់ឱកាសការងារសម្រាប់ប្រជាពរដ្ឋនៅក្នុងមូលដ្ឋាន ព្រោះបើមិនមានការជ្រោមជ្រែងពីថ្នាក់ដឹកនាំទេ អ្នកវិនិយោគក៏មិនហ៊ានចូលមកបង្កើតកន្លែងរកស៊ីនៅឃុំកំពង់គ្រែងនេះដែរ។ 

ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត លោក សយ ស៊ីណុល បានឱ្យដឹងដែរថា ឃុំកំពង់គ្រែងពិតជាមានសន្ទុះនៃការអភិវឌ្ឍខ្លាំងនៅលើវិស័យទេសចរណ៍ ជារួមទាំងកន្លែងស្នាក់នៅ និងកន្លែងកម្សាន្តផ្សេងៗសុទ្ធសឹងមានលក្ខណៈជាតំបន់អេកូទេសចរណ៍ធម្មជាតិ ហើយភ្ញៀវភាគច្រើនទៅសម្រាក និងកម្សាន្តនៅទីនោះ៕ ដោយ៖ អន សារីម

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        231
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        119
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm