UN កំពុងប្រឹងប្រែងចូលទៅក្នុងក្រុង Al-Fashir របស់ស៊ូដង់ ក្រោយមានរបាយការណ៍ពីអំពើឃោរឃៅនៅទីនោះ

2025/11/20 06:00:43 pm        95

ប្រធានជំនួយរបស់អង្គការសហប្រជាជាតិ លោក Tom Fletcher បាននិយាយថា ស្ថាប័នពិភពលោកមួយនេះ កំពុងជំរុញកិច្ចប្រឹងប្រែងចូលទៅកាន់ក្រុង Al-Fashir ដែលរងគ្រោះដោយទុរ្ភិក្ស ក្នុងតំបន់ Darfur ជាទីដែលសាក្សីបានរាយការណ៍ពីការសងសឹកយ៉ាងឃោរឃៅទ្រង់ទ្រាយធំ ចាប់តាំងពីការកាន់កាប់ដោយកងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា RSF របស់ស៊ូដង់ កាលពីខែមុនមក។

ក្នុងបទសម្ភាសន៍កាលពីល្ងាចថ្ងៃអង្គារ (១៨ វិច្ឆិកា) កន្លងទៅ លោក Fletcher បានប្រាប់សារព័ត៌មានរ៉យទ័រថា ការផ្តល់ជំនួយទៅដល់ទីក្រុងនោះនឹងក្លាយជាកិច្ចការដ៏ធំធេងមួយ ខណៈ Al-Fashir ត្រូវចាត់ទុកថាជា "កន្លែងឧក្រិដ្ឋកម្ម" ដូចនៅក្នុងការស៊ើបអង្កេត បន្ទាប់ពីមានរបាយការណ៍អំពីការប្រហារជីវិតដ៏ឃោរឃៅ ការចាប់ឃុំឃាំង និងការរំលោភសេពសន្ទវៈជាប្រព័ន្ធ។

បន្ទាប់ពីដំណើរទស្សនកិច្ចទៅកាន់តំបន់ Darfur លោក Fletcher បាននិយាយថា ច្រកឆ្លងកាត់ប្រកបដោយសុវត្ថិភាពមួយ គឺត្រូវការជាបន្ទាន់ សម្រាប់ឱ្យក្រុមមនុស្សធម៌ចូលទៅក្នុងទីក្រុង និងសម្រាប់អ្នកនៅរស់រាន ចាកចេញពីទីនោះ។ ប្រធានជំនួយរូបនេះបន្តថា កិច្ចពិភាក្សាជាមួយកងកម្លាំង RSF គឺ "លំបាកខ្លាំងណាស់" ប៉ុន្តែលោកសង្ឃឹមថា អង្គការសហប្រជាជាតិនឹងទទួលបានសិទ្ធិចូលទៅកាន់ក្រុងនោះ ក្នុងប៉ុន្មានថ្ងៃ ឬប៉ុន្មានសប្តាហ៍ខាងមុខ។

គួរឱ្យដឹងថា ទីក្រុង Al-Fashir ធ្លាក់ក្នុងដៃយោធាប៉ារ៉ា RSF នៅថ្ងៃទី២៦ ខែតុលា ដោយបានពង្រឹងការគ្រប់គ្រងកាន់តែខ្លាំងរបស់កងកម្លាំងនេះទៅលើតំបន់ Darfur នៅក្នុងសង្រ្គាមជាង ២ឆ្នាំកន្លះរបស់ខ្លួនជាមួយកងទ័ពស៊ូដង់។ ទីក្រុងនេះត្រូវកាត់ផ្តាច់ពីទំនាក់ទំនងខាងក្រៅ ចាប់តាំងពីពេលនោះមក ហើយមនុស្សជាច្រើនត្រូវគេជឿថា នៅតែស្ថិតនៅទីនោះ ក្នុងស្ថានភាពដ៏គ្រោះថ្នាក់៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        25
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        25
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        29

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm