ពាន​សម្ដេច​តេ​ជោ​-​ថ្នាក់​ខេត្ត​៖ កំពង់ធំ​បន្ដ​រក​បាន ១​ពិន្ទុ​ក្រោយ​ប្រកួត​ស្មើ​មណ្ឌលគិរី ០-០

2022/02/17 04:28:35 pm        120

​បាល់ទាត់៖ ក្លិប​បាល់ទាត់​សន្តិភាព​ខេត្ត​កំពង់ធំ​បាន​ត្រឹម ១​ពិន្ទុ​ជាថ្មី​ក្នុង​ការ​ប្រកួត​សប្ដាហ៍​ទី​២ នៃ​ពានរង្វាន់​សម្ដេច​តេ​ជោ ហ៊ុន សែន លើក​ទី​១៦ (​ថ្នាក់​ខេត្ត​) ឆ្នាំ​២០២២ ក្រោយ​បន្ដ​ប្រកួត​ស្មើ​សមាគម​កីឡាបាល់ទាត់​ខេត្ត​មណ្ឌលគិរី ០-០ នៅ​ទីលាន​បឋមសិក្សា ហ៊ុន សែន សែន​មនោ​រម្យកាលពី​ល្ងាច​ថ្ងៃ​ទី​១៦ ខែ​កុម្ភៈ ឆ្នាំ​២០២២ ម្សិលមិញ។​

​តាមរយៈ​ការចែក​គ្នា ១​ពិន្ទុ​ម្នាក់នេះបានធ្វើ​ឲ្យ​ក្រុម​សន្ដិភាព​ខេត្តកំពង់ធំរក្សា​កៅអី​លេខ​៣ ក្នុង​ពូ​ល D ជា​បណ្ដោះអាសន្នដោយមាន ២​ពិន្ទុ​ក្នុង​ដៃ បន្ទាប់ពី​ប្រកួត​បើកឆាក​របស់​ពួកគេស្មើ​ក្រុម​អធិរាជ​ដំរី​ឦសានខេត្តរតនគិរី ដោយ​លទ្ធផល ២-២ កាលពី​ថ្មីៗ។​ ​រីឯ​ប្រកួត​ទី​២ របស់​ក្រុម​អធិរាជ​ដំរី​ឦសាន​វិញគឺ​បាន​យកឈ្នះ​សមាគម​កីឡា​ខេត្តព្រះវិហារ ៤-០។ ជ័យជម្នះ​នេះបានធ្វើ​ឲ្យ​ពួកគេ​ឈរ​កំពូល​តារាង​ពូ​ល D ជា​បណ្ដោះអាសន្នដោយមាន ៤​ពិន្ទុស្មើ​សមាគម​កីឡាបាល់ទាត់​ខេត្តមណ្ឌលគិរី​ដែរ បន្ទាប់ពី​ឆ្លងកាត់ ២​ប្រកួត​ឈ្នះ ១ និង​ស្មើ ១ ដូចគ្នា។​

​ដោយឡែក​លទ្ធផល ២​គូ​ផ្សេងទៀតក្នុង​ពូ​ល C នៃ​សប្ដាហ៍​ទី​២ គឺ​ខេត្តឧត្ដរមានជ័យប្រកួត​ស្មើ​ក្រុម​បាត់ដំបង​អេ​ហ្វ​ស៊ី ២-២ ស្របពេល​ក្រុម​ឬ​ទ្ធី​សែនបាន​យកឈ្នះ​ក្រុម​ម្ចាស់ផ្ទះ​សូ​ហ្វី​យ៉ា​ប៉ៃលិន ១-០។ លទ្ធផល​នេះនាំ​ឲ្យ​ក្រុម​ឬ​ទ្ធី​សែនឈរ​កំពូល​តារាង​បណ្ដោះអាសន្ន​មាន ៦​ពិន្ទុ​ពេញក្រោយ​ឈ្នះ ២​ប្រកួត​ជាប់​គ្នា គ្រា​ដែល​ក្រុម​បាត់ដំបង​អេ​ហ្វ​ស៊ីរកបាន ២​ពិន្ទុ ខណៈ​ខេត្តឧត្ដរមានជ័យ និង​ក្រុម​សូ​ហ្វី​យ៉ា​ប៉ៃលិនមាន ១ពិន្ទុ​ស្មើគ្នា៕

​អត្ថបទ៖ លី ឈុន​ឡា​

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        146
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        157
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        161

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm