ប្រមុខទីភ្នាក់ងារនុយក្លេអ៊ែរអង្គការសហប្រជាជាតិបន្តអំពាវនាវដល់អ៊ីរ៉ង់អនុញ្ញាតឲ្យមានការត្រួតពិនិត្យនៅទីតាំងសំខាន់ៗ

2025/11/20 06:54:54 pm        128

ប្រមុខទីភ្នាក់ងារឃ្លាំមើលនុយក្លេអ៊ែរអង្គការសហប្រជាជាតិកាលពីថ្ងៃពុធ១៩វិច្ឆិកាសប្ដាហ៍នេះ បានបន្តអំពាវនាវជាថ្មីទៀតដល់អ៊ីរ៉ង់អនុញ្ញាតឲ្យមានការត្រួតពិនិត្យនៅទីតាំងនុយក្លេអ៊ែរសំខាន់ៗដែលត្រូវបានវាយប្រហារដោយអ៊ីស្រាអែល និងសហរដ្ឋអាមេរិកក្នុងខែមិថុនា ២០២៥។ 

ភាពតានតឹងរវាងអ៊ីរ៉ង់ និងទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) បានផ្ទុះឡើងម្តងហើយម្តងទៀតក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ហើយកាន់តែក្ដៅខ្លាំងបន្ទាប់ពីសង្គ្រាមរយៈពេល ១២ ថ្ងៃកាលពីខែមិថុនា ដែលបានមើលឃើញការវាយប្រហាររបស់អ៊ីស្រាអែល និងសហរដ្ឋអាមេរិកលើរោងចក្រនុយក្លេអ៊ែរសំខាន់ៗរបស់អ៊ីរ៉ង់។   ចាប់តាំងពីសង្គ្រាមមក ក្រុមអធិការកិច្ចរបស់ទីភ្នាក់ងារនេះ មិនត្រូវបានអនុញ្ញាតឱ្យចូលទៅកាន់ទីតាំងដូចជាFordoនិងNatanz ដែលរងការវាយប្រហារនោះទេ ប៉ុន្តែពួកគេអាចទៅពិនិត្យមើលទីតាំងផ្សេងទៀត។

លោក Rafael Grossi ប្រមុខ IAEA បានប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីបើកកិច្ចប្រជុំក្រុមប្រឹក្សាភិបាលរបស់ទីភ្នាក់ងារដែលមានមូលដ្ឋាននៅទីក្រុងវីយែនថាពួកលោកបានត្រួតពិនិត្យមួយចំនួន ប៉ុន្តែមិនអាចទៅកាន់ទីតាំងដែលបានរងការវាយប្រហារបានទេ។លោកសង្ឃឹមថាក្រុមការងារនឹងអាចធ្វើបាន។ជាការពិតណាស់ពួកលោកត្រូវតែទៅព្រោះនេះជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់អ៊ីរ៉ង់។

ចក្រភពអង់គ្លេស បារាំង អាល្លឺម៉ង់ និងសហរដ្ឋអាមេរិក បានដាក់ជូនសេចក្តីព្រាងសេចក្តីសម្រេចមួយទៅកាន់ក្រុមប្រឹក្សាភិបាល ដែលត្រូវបានមើលឃើញសារព័ត៌មាន AFP កាលពីថ្ងៃពុធសប្ដាហ៍នេះ ដោយជំរុញឱ្យអ៊ីរ៉ង់សហការយ៉ាងពេញលេញជាមួយទីភ្នាក់ងារ IAEA។

សេចក្ដីព្រាង ដែលគេរំពឹងថា នឹងត្រូវបានដាក់ឲ្យបោះឆ្នោតដោយក្រុមប្រឹក្សា IAEA អំឡុងកិច្ចប្រជុំរបស់ខ្លួននៅសប្ដាហ៍នេះ សង្កត់ធ្ងន់ថា វាពិតជាចាំបាច់សម្រាប់អ៊ីរ៉ង់ ក្នុងការអនុវត្តតាមកាតាពកិច្ចរបស់ខ្លួន ក្រោមសន្ធិសញ្ញាមិនរីកសាយអាវុធ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        94
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        85
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        79

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm