បេសកជនប្រចាំអង្គការណាតូ៖ សហរដ្ឋអាមេរិកមិនចង់ពង្រីកសមត្ថភាពនុយក្លេអ៊ែររបស់ខ្លួនទេ

2025/11/20 10:08:06 pm        85

តំណាងអចិន្ត្រៃយ៍អាមេរិកប្រចាំអង្គការណាតូ លោក Matthew Whitaker បានថ្លែងថា សហរដ្ឋអាមេ  រិក មិនមានបំណងពង្រីកសមត្ថភាពនុយក្លេអ៊ែររបស់ខ្លួន តាមមធ្យោបាយណាមួយឡើយ ប៉ុន្តែខ្លួនមានផែនការធ្វើទំនើបកម្មពួកវា។ 

លោកបាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Bloombergថា៖«ខ្ញុំមិនគិតថា យើងចង់ពង្រីកសមត្ថភាពនុយក្លេអ៊ែរទេ។ ទោះជាយ៉ាងណាក៏ដោយ យើងចង់បានទំនើប ហើយការធ្វើទំនើបកម្ម គឺចាំបាច់ណាស់»។

បេសកជនអាមេរិករូបនេះ បានបញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោន នៅតែត្រៀមខ្លួនជាស្រេច ដើម្បីផ្តល់ឲ្យអឺរ៉ុបនូវ«ឆ័ត្រនុយក្លេអ៊ែរ» ប៉ុន្តែបានសង្កត់ធ្ងន់ថា វាមានសារៈសំខាន់ «ដើម្បីធ្វើឲ្យប្រាកដថា យើងមិនមានការរីកសាយភាយ និងការធ្វើឲ្យការគំរាមកំហែងនុយក្លេអ៊ែរកើនឡើងទេ»។

នៅថ្ងៃទី២២ ខែកញ្ញា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បានប្រកាសនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខថា ទីក្រុងមូស្គូត្រៀមខ្លួនជាស្រេច ដើម្បីគាំទ្រការរឹតបន្តឹងបរិមាណសំខាន់ៗនៃសន្ធិសញ្ញាកាត់បន្ថយអាវុធយុទ្ធសាស្ត្រថ្មី (New START) សម្រាប់រយៈពេលមួយឆ្នាំ បន្ទាប់ពីផុត កំណត់។

សន្ធិសញ្ញានេះ នឹងផុតកំណត់នៅថ្ងៃទី ០៥ ខែកុម្ភៈ ឆ្នាំ២០២៦។ ទោះជាយ៉ាងណាក៏ដោយ ដូចដែលមេដឹកនាំរុស្ស៊ីរូបនេះ បានសង្កត់ធ្ងន់ថា វិធានការនេះ អាចអនុវត្តបាន លុះត្រាតែទីក្រុងវ៉ាស៊ីនតោនធ្វើសកម្មភាពស្រដៀងគ្នា។ ជាការឆ្លើយតបទៅនឹងសំណួររបស់សារព័ត៌មាន TASS កាលពីថ្ងៃទី ០៥ ខែតុលា មេដឹកនាំអាមេរិក លោក ដូណាល់ ត្រាំ បានហៅសំណើរបស់លោក ពូទីន ថា ជាគំនិតល្អ៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        52
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        51
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        47

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm