ប្រទេសចិន ផ្ដល់ភាពងាយស្រួលកាន់តែច្រើនដល់អ្នកកោះតៃវ៉ាន់ ក្នុងការចូលទៅកាន់ដីគោក

2025/11/20 10:41:38 pm        228

ប្រទេសចិន បានចាត់វិធានការផ្ដល់ភាពងាយស្រួលកាន់តែខ្លាំងជាងមុនសម្រាប់អ្នករស់នៅកោះតៃវ៉ាន់ ក្នុងការទៅដើរលេងកម្សាន្តនៅដីគោក ដោយពង្រីកលទ្ធភាពទទួលបានលិខិតអនុញ្ញាតធ្វើដំណើរពេលចូលមកដល់ បើទោះបីជាភាពតានតឹងឆ្លងច្រកសមុទ្រនៅតែមានក៏ដោយ។

ដោយចូលជាធរមាននៅថ្ងៃព្រហស្បតិ៍ (២០ វិច្ឆិកា) នេះ អ្នកកោះតៃវ៉ាន់អាចទទួលបានលិខិតអនុញ្ញាតចូលតែមួយលើក (Single-Entry) នៅច្រកចូលចំនួន ១០០កន្លែង ដោយកើនឡើងពីតួលេខ ៥៨ច្រក ពីមុន។ បញ្ជីដែលបានពង្រីកនេះ គ្របដណ្ដប់លើចំណុចត្រួតពិនិត្យតាមដីគោក អាកាស ផ្លូវដែក និងសមុទ្រ រួមទាំងអ្នកដែលធ្វើដំណើរតាមស្ពាន ហុងកុង-ជូហៃ-ម៉ាកាវ ហើយនិងច្រក Kashgar និង Khorgas ក្នុងតំបន់ស៊ិនជាំង (ទីបេ) និងតំបន់ហ្វ៊ូយ័ន នៅខេត្តហ៊ីឡុងជាំង។

អ្នកនាំពាក្យការិយាល័យកិច្ចការតៃវ៉ាន់របស់ប្រទេសចិន លោកស្រី Zhu Fenglian បាននិយាយក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃពុធថា ជនរួមជាតិតៃវ៉ាន់ អាចចូលដីគោកបានយ៉ាងងាយស្រួល និងសុវត្ថិភាព ដោយទទួលបានបទពិសោធន៍យ៉ាងពេញលេញនូវភាពកក់ក្តៅដូចនៅ "ផ្ទះ" របស់ខ្លួន។

លោកស្រី Zhu បាននិយាយថា ដំណើរការទាំងមូលដើម្បីទទួលលិខិតអនុញ្ញាតពេលមកដល់នេះ — ដែលអនុញ្ញាតឱ្យស្នាក់នៅរហូតដល់ ៣ខែ — នឹងចំណាយពេលត្រឹមតែ ៣០នាទីប៉ុណ្ណោះ ប្រសិនបើអ្នករស់នៅកោះតៃវ៉ាន់ មានឯកសារចាំបាច់។ អ្នកមកទស្សនាជាលើកដំបូងពីកោះតៃវ៉ាន់ ក៏នឹងមានការលើកលែងថ្លៃស្នើសុំលិខិតអនុញ្ញាតផងដែរ ហើយអាចរីករាយនឹងការចូលទស្សនាតំបន់ទេសភាពច្រើនជាង ៣ពាន់កន្លែង ដោយឥតគិតថ្លៃ៕

អត្ថបទដែលទាក់ទង

ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        17
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        18
រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        29

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់

2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm