អគ្គនាយក​កីឡា​ជំរុញ​គ្រូ​បង្វឹក និង​គ្រូ​ជំនួយ​ពង្រឹង​ផែនការ​ត្រៀម​ស៊ី​ហ្គេម​នៅ​វៀតណាម​

2022/02/17 05:21:12 pm        158

​ស៊ី​ហ្គេម៖ ឯកឧត្ដម អ៊ុក សិទ្ធិ​ជាតិ អគ្គនាយកនៃ​អគ្គនាយកដ្ឋាន​កីឡាបាន​ជំរុញ​ឲ្យ​គ្រូ​បង្វឹក និង​គ្រូ​ជំនួយត្រូវ​ពង្រឹង​ការរៀបចំ​ផែនការ​សកម្មភាព​ឲ្យ​កាន់តែ​ច្បាស់លាស់ និង​មាន​ប្រសិទ្ធភាព​បន្ថែម​ទៀត ដើម្បី​ត្រៀម​ចូលរួម​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣១ នៅ​ប្រទេស​វៀតណាម​នា​ខែ​ឧសភា ឆ្នាំ​២០២២ ខាងមុខ។​

​ការ​ជំរុញ​នេះ​ធ្វើឡើង​ក្នុង​សិក្ខាសាលា ស្ដីពី​ការរៀបចំ​ផែនការ​ចូលរួម​ប្រកួត​កីឡា​ស៊ី​ហ្គេមដល់​គ្រូ​បង្វឹក និង​គ្រូ​ជំនួយនៃ​ក្រុម​ជម្រើស​ជាតិ​តាម​ប្រភេទ​កីឡា​នីមួយៗដែល​ធ្វើឡើង​រយៈពេល ៣​ថ្ងៃចាប់ពី​ថ្ងៃ​ទី​១៥ ដល់​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ ឆ្នាំ​២០២២ នេះនៅ​ទីស្នាក់ការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា ​(NOCC)។​ ​អគ្គនាយក​កីឡា​ដដែល​បាន​គូស​បញ្ជាក់​ថា វិស័យ​កីឡា​កម្ពុជាកំពុង​ធ្វើ​ដំណើរ​ប្រកបដោយ​ភាព​ជឿ​ជាក់ និង​ស្វាហាប់សម្រាប់​ដំណើរ​ឆ្ពោះ​ទៅ​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​ឆ្នាំ​២០២៣។ ប៉ុន្តែ​មុន​ឈាន​ដល់​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​នៅ​កម្ពុជា​នេះ ក៏​ត្រូវ​ឆ្លងកាត់​ការប្រកួត​ស៊ី​ហ្គេម​លើក​ទី​៣១ នៅ​វៀតណាម​សិន​ដែរ។​ ​តាមរយៈ​នេះ គ្រូ​បង្វឹក និង​គ្រូ​ជំនួយនៃ​ក្រុម​ជម្រើសជាតិ​គ្រប់​ប្រភេទ​កីឡា​ទាំងអស់ ត្រូវ​បន្ដ​កិច្ចខិតខំ​ប្រឹងប្រែង​បន្ថែមទៀតក្នុងការ​រៀបចំ​ផែនការ​របស់ខ្លួន ពិសេស​ការ​បង្ហាត់កីឡា​ករ​-​កីឡាការិនី ដើម្បី​ធានាបាន​នូវ​គុណ​ផល​កីឡា​កម្រិត​ខ្ពស់ ទាំង​សមត្ថភាព និង​បច្ចេកទេស ដើម្បី​ឆ្ពោះទៅរក​ជោគជ័យ​ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​ទាំង ២​លើក​ចំពោះមុខ។​

​លោក ប៉ុន សុខ ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡាបាន​បញ្ជាក់ថា សិក្ខាសាលាមាន​គ្រូបង្វឹក និង​គ្រូ​ជំនួយ​ចូលរួម​ផ្ទាល់ ៥៤​នាក់ និង​ចូលរួម​តាម​ប្រព័ន្ធ Zoom ១១២​នាក់លើ ៣៨​ប្រភេទ​កីឡា​។ គោលបំណងនៃ​ការរៀបចំ​សិក្ខាសាលា​នេះ គឺ​ដើម្បី​ជំរុញ​ការយល់ដឹង​របស់​គ្រូបង្វឹក និង​គ្រូ​ជំនួយអំពី​បេសកកម្ម​ការរៀបចំ​ផែនការ និង​ស្គាល់​តួនាទីភារកិច្ច​របស់ខ្លួន​ប្រកាន់ខ្ជាប់​នូវ​វិន័យ ក្រមសីលធម៌ សេចក្តីថ្លៃថ្នូរ ប្រកបដោយ​កិត្តិយស មោទនភាព​ជាតិ មុន​ចូលរួម​ប្រកួត​កីឡា​ស៊ី​ហ្គេមនៅ​វៀតណាមនាពេល​ឆាប់ៗ​ខាងមុខ ឲ្យ​ទទួលបាន​ជោគជ័យ​ជូន​ជាតិ​មាតុភូមិ។​ ​គួរ​ដឹងថា ស៊ី​ហ្គេមលើក​ទី​៣១ នៅ​វៀតណាមនឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​១២ ដល់​ថ្ងៃទី​២៣ ខែឧសភា ឆ្នាំ​២០២២ ខាងមុខ ក្រោយ​ពន្យា​ពេល​មកពី​ចុងឆ្នាំ​២០២១។ ព្រឹត្តិការណ៍​នេះត្រូវបាន​កម្ពុជា​ចាត់ទុកជា​ហ្គេម​យុទ្ធសាស្ដ្រ ដើម្បី​ឆ្ពោះ​ទៅធ្វើ​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ ចាប់ពី​ថ្ងៃទី​០៥ ដល់​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០២៣ និង​ការប្រកួត​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេមលើក​ទី​១២ ចាប់ពី​ថ្ងៃទី​០៣ ដល់​ថ្ងៃទី​០៩ ខែមិថុនា ឆ្នាំ​២០២៣ នៅ​កម្ពុជា៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        148
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        159
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        163

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm