ក្រុម​មន្ត្រី​អាមេរិក និង​អ៊ីរ៉ង់​លើក​ឡើង​ថា ​ការចរចា​នុយក្លេអ៊ែរ​ជិត​ឈាន​ដល់​ការ​បញ្ចប់​ហើយ

2022/02/17 05:38:50 pm        339

អ៊ីរ៉ង់៖ ​ក្រុម​មន្ត្រី​អ៊ីរ៉ង់ និង​សហរដ្ឋអាមេរិក​បា​ន​លើក​ឡើង​ថា កិច្ចពិភាក្សា​នៅ​ទីក្រុង​វី​យែ​នប្រទេស​អូទ្រីស ដើម្បី​ស្តារ​កិច្ចព្រមព្រៀង​នុយ​ក្លេ​អែរ​ឡើងវិញ​របស់​អ៊ីរ៉ង់ជិត​ដល់ទី​បញ្ចប់​ហើយ ដោយ​បង្កើន​ក្តី​សង្ឃឹមថា កិច្ចព្រមព្រៀង​នេះ​អាច​នឹង​ត្រូវបាន​ស្តារឡើងវិញ​ក្នុងពេល​ឆាប់ៗ​នេះ​។

​ប្រធាន​អ្នកចរចា​នុយក្លេអ៊ែរ​អ៊ីរ៉ង់លោក Ali Bagheri Kani បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា ភាគី​នានា​នៅក្នុង​រដ្ឋធានី​អូទ្រីស "​កាន់តែ​ខិតជិត​ជាង​ពេលណាៗ​ទាំងអស់​" ដើម្បី​ឈានដល់​កិច្ចព្រមព្រៀង​មួយ​។​ ចំណែក​នៅក្នុង​ទីក្រុងវ៉ាស៊ីនតោនវិញ ​អ្នកនាំពាក្យ​ក្រសួងការបរទេសលោក Ned Price បាន​និយាយថា ប៉ុន្មាន​ថ្ងៃ​ខាងមុខ​នឹង​សម្រេច​ថា ​តើ​កិច្ចព្រមព្រៀង​ដែល​ត្រូវបាន​គេ​ស្គាល់​ជា​ផ្លូវការ​ថា ​ជា​ផែនការ​សកម្មភាព​រួម​គ្រប់​ជ្រុងជ្រោយ (JCPOA) អាច​ត្រូវបាន​ស្ដារឡើងវិញ ឬ​អត់​។​

​លោក Price បាន​និយាយថា ដូចដែល​ខ្ញុំ​ធ្លាប់បាន​និយាយ​ពីមុន​អញ្ចឹង​ថា ការវាយតម្លៃ​របស់​យើង​គឺថា ​យើង​កំពុងស្ថិត​ក្នុងដំណាក់កាល​ចុងក្រោយ ដែលជា​ការចរចា​ដ៏​ស្មុគស្មាញ​ជាមួយ​ភាគី​ពាក់ព័ន្ធ​សំខាន់ៗ​នៅទីនេះ​។​ គួររម្លឹកថា កាលពី​ដើមខែ​នេះក្រុងវ៉ាស៊ីនតោន និង​ទីក្រុង​តេ​អេ​រ៉ង់បាន​បន្ត​ការចរចា​ដោយ​ប្រយោល​នៅក្នុង​ទីក្រុង​វី​យែ​ន ដើម្បី​ជួយសង្គ្រោះ​កិច្ចព្រមព្រៀង​នេះជា​ផ្នែក​មួយ​នៃ​ការចរចា​ចំនួន ៨​ជុំ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        113
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        151
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        134

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm