អង្គការឃ្លាំមើលសិទ្ធិមនុស្សចោទប្រកាន់អ៊ីស្រាអែលពីបទឧក្រិដ្ឋកម្មសង្រ្គាម ជុំវិញការបណ្តេញ នៅតំបន់ West Bank

2025/11/20 11:22:16 pm        68

អង្គការឃ្លាំមើលសិទ្ធិមនុស្ស (HRW) នៅថ្ងៃព្រហស្បតិ៍ (ទី២០ ខែវិច្ឆិកា) នេះ បានលើកឡើងថា ការបណ្តេញជនជាតិប៉ាឡេស្ទីនរាប់ម៉ឺននាក់ចេញពីជំរំជនភៀសខ្លួនចំនួន ៣ នៅតំបន់ West Bank កាលពីដើមឆ្នាំ២០២៥ ស្មើនឹងការប្រព្រឹត្តិឧក្រិដ្ឋកម្មសង្រ្គាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ដោយអំពាវនាវឲ្យមានវិធានការអន្តរជាតិជាបន្ទាន់ ដើម្បីឲ្យមន្ត្រីអ៊ីស្រាអែលទទួលខុសត្រូវ និងបញ្ឈប់រំលោភការបំពានបន្ថែមទៀត។

ក្រុមសិទ្ធិមនុស្សនេះបានបញ្ជាក់ថា អ្នកស្រុកប្រហែល ៣២.០០០នាក់នៃជំរំ Jenin, Tulkarm និង Nur Shams ត្រូវបានបង្ខំឲ្យបម្លាស់ទីលំនៅដោយកងកម្លាំងអ៊ីស្រាអែល ក្នុងអំឡុងពេលមាន «ប្រតិបត្តិការជញ្ជាំងដែក» (Operation Iron Wall) ក្នុងខែមករា និងកុម្ភៈ។ របាយការណ៍ចំនួន ១០៥ទំព័ររបស់ស្ថាប័ននេះ ដែលមានចំណងជើងថា «សុបិនទាំងអស់របស់ខ្ញុំត្រូវបានបំផ្លាញ» បានរៀបរាប់ថា ជនភៀសខ្លួនត្រូវបានរារាំងមិនឲ្យវិលត្រឡប់ទៅវិញ ហើយផ្ទះរាប់រយខ្នងត្រូវបានកម្ទេចចោល។

អ្នកស្រាវជ្រាវនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សនេះ គឺលោកស្រី Melina Ansari ដែលបានធ្វើការលើរបាយការណ៍នេះ បាននិយាយទៅកាន់ទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីថ្ងៃពុធថា «១០ខែបន្ទាប់ពីមានការធ្វើបម្លាស់ទីលំនៅរបស់ពួកគេ គ្មានអ្នកស្រុកនៅក្នុងគ្រួសារណាមួយ អាចត្រឡប់ទៅកាន់ផ្ទះសម្បែងរបស់ពួកគេវិញឡើយ»។

នៅក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់សារប័ត៌មាន Reuters កាលពីថ្ងៃពុធ យោធាអ៊ីស្រាអែលបានឲ្យដឹងថា ខ្លួនត្រូវការកម្ទេចហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ដើម្បីកុំឲ្យពួកសកម្មប្រយុទ្ធឆ្លៀតឱកាស។ តែយ៉ាងណាក្ដី យោធាមិនបានបញ្ជាក់ថា តើអ្នកស្រុកទាំងអស់អាចត្រឡប់ទៅវិញនៅពេលណានោះទេ៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        47
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        47
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        43

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm