ឯកឧត្តម ហ៊ុន ម៉ានី បញ្ជាក់តម្លាភាព នៃការចាប់ប៉ុស្តិ៍របស់បេក្ខជនបម្រុង គ្រូបង្រៀនបឋមសិក្សាផ្អែកលើកិច្ចព្រមព្រៀងការងារ

2025/11/21 12:10:24 am        317

ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ នៅរសៀល ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ បានបញ្ជាក់តម្លាភាព ដំណើរការនៃការចាប់ប៉ុស្តិ៍របស់បេក្ខជនបម្រុង សម្រាប់ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនបឋមសិក្សាផ្អែកលើកិច្ចព្រមព្រៀងការងារ។

តាមរយៈសារលើបណ្ដាញសង្គម ឯកឧត្តម ហ៊ុន ម៉ានី លើកឡើងថា ដោយបានតាមដានយ៉ាងយកចិត្តទុកដាក់ទៅលើមតិយោបល់ ជាបន្តបន្តាប់ លើដំណើរការនៃការចាប់ប៉ុស្តិ៍របស់បេក្ខជនបម្រុង សម្រាប់ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនបឋមសិក្សាផ្អែកលើកិច្ចព្រមព្រៀងការងារ, គណៈកម្មការប្រឡងប្រជែង បានរៀបចំសន្និសីទសារព័ត៌មានមួយ នាព្រឹកនេះ ដើម្បីផ្តល់នូវវឌ្ឍនភាព និងព័ត៌មានអំពីដំណើរការជ្រើសរើស និងគ្រប់គ្រងគ្រូង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ ឱ្យចូលបម្រើការងារនៅគ្រឹះស្ថានបឋមសិក្សាសាធារណៈដោយសង្ឃឹមថា សន្និសីទសារព័ត៌មានព្រឹកនេះ នឹងអាចជាចម្លើយឆ្លើយតបមន្ទិលនានាសម្រាប់សាធារណជន ជាពិសេសបេក្ខជនតែម្តង។

ឯកឧត្តម ហ៊ុន ម៉ានី បញ្ជាក់ថា រាជរដ្ឋាភិបាល តែងតែផ្តល់ការយកចិត្តទុកដាក់ លើវិស័យអប់រំ ជាអាទិភាព នៅគ្រប់ដំណាក់កាលទាំងអស់ រួមទាំងការយកចិត្តទុកដាក់ជាបន្តបន្ទាប់ទៅដល់គ្រូបង្រៀនក្របខ័ណ្ឌ គ្រូបង្រៀនជាប់កិច្ចសន្យា និងគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ។ ការយកចិត្តទុកដាក់ទាំងនេះ បានចាប់ផ្តើមក្រោមការដឹកនាំរបស់សម្តេចតេជោ និងបន្តដល់ សម្តេចធិបតី ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាល និងក៏ជាកម្មវិធីរបស់គណបក្សប្រជាជនកម្ពុជា ផងដែរ។

ឯកឧត្តម ហ៊ុន ម៉ានី អះអាងបន្តថា ក្នុងនាមជាគណៈកម្មការរៀបចំការប្រឡងប្រជែង នៃក្រសួងមុខងារសាធារណៈ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងអង្គភាពប្រឆាំងអំពើពុករលួយ, គឺមានការប្តេជ្ញាចិត្តខ្ពស់ ដើម្បីធានាដល់ដំណើរការនៃការរៀបចំការប្រឡងប្រជែង ប្រព្រឹត្តដោយតម្លាភាព យុត្តិធម៌ និងអាចទុកចិត្តបាន ស្របតាមការចង្អុលបង្ហាញរបស់ សម្តេចធិបតី ក្នុងការផ្តល់ឱកាសស្មើៗគ្នា និងឱកាសច្រើនដង ដល់យុវជន ដែលមានបំណងក្លាយខ្លួនជាមន្ត្រីដែលបម្រើការងារនៅក្នុងក្រសួង ស្ថាប័ន តាមរយៈការប្រើប្រាស់សមត្ថភាពរបស់ខ្លួន៕

អត្ថបទដែលទាក់ទង

អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        103
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        81
ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm        74

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក

2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm