Liverpool ឈ្នះ​នៅ​ទឹកដី Inter Milan តែ Bayern Munich បាន​ត្រឹម​ស្មើ​នៅ​ទឹកដី Salzburg

2022/02/17 06:04:49 pm        199

​បាល់ទាត់៖ ​ក្រុម​ហង្ស​ក្រហម Liverpool បាន​បោះ​ជំ​ហ៊ាន​ដ៏​សំខាន់​មួយទៀត​ក្នុង​ការឈាន​ជើង​ទៅ​វគ្គ ៨ក្រុម​ចុងក្រោយ UEFA Champions League បន្ទាប់ពី​ជ័យជំនះ​នៅ​ទឹកដី Inter Milan ២-០ យប់មិញ​។ ​​ក្រុម​ជើងឯក​ឆ្នាំ២០១៩ Liverpool មើលទៅ​ទំនងជា​ស្មើ​ទៅហើយ​នៅ​ទឹកដី​អ៊ីតាលី មុន​ពេលដែល​ខ្សែប្រយុទ្ធ​ប្រេ​ស៊ី​ល Roberto Firmino តែ​តប​ញ្ចូ​នទី​នាំមុខ​នៅ​នាទី​ទី៧៥​។

​​ខ្សែប្រយុទ្ធ​អេ​ហ្ស៊ី​ប Mohamed Salah ជា​អ្នកសំរេច​គ្រាប់​ទី​ពីរ​នៅ​នាទី​ទី៨៣ មានន័យថា ​ក្រុម​របស់លោក Jurgen Klopp កាន់​គ្រាប់​ចំនេញ​ក្រៅ​ដី​ដល់​ទៅ ២គ្រាប់​មុន​ត្រលប់​ទៅ​ទឹកដី Anfield វិញ​នៅ​ថ្ងៃទី៨ ខែ​មិនា​។ ​​តែ Liverpool ក៏​មានរឿង​សោកស្តាយ​ដែរ​ នៅពេល​ខ្សែប្រយុទ្ធ​ព័រទុយហ្កាល់​ដែល​កំពុងមាន​ទំរង់​លេង​ល្អ Diogo Jota មាន​របួស​ដែល​ត្រូវ​ផ្លាស់ចេញ​ជំនួស​ដោយ Roberto Firmino នោះ​។ ​​ងាក​មក​ការប្រកួត​មួយគូ​ទៀត ក្រុម​ជើងឯក​អាល្លឺម៉ង់ Bayern Munich ធ្វើដំណើរ​ទៅ​ទឹកដី​អូទ្រីស​របស់ RB Salzburg បាន​ត្រឹម​លទ្ធផល ១-១ ប៉ុណ្ណោះ​។

​​ជើងឯក ៦សម័យ Bayern Munich ថែមទាំង​ត្រូវបាន​ចាស់ផ្ទះ​នាំមុខ​មុន​តាំងពី​នាទី​ទី២១ ដោយ Chukwubuike Adamu​។ ​​Bayern Munich ដែល​ឈ្នះ​ការប្រកួត​ទាំង ៦ ក្នុង​ពូ​ល​បែ​ជា​លំបាក​នៅពេល​ជួប​ក្រុម Salzburg ដែល​សំបូរ​ដោយកីឡាករ​យុវជន​។ ​​គ្រាប់​តាម​ស្មើ​របស់ Bayern Munich ត្រូវ​រង់ចាំ​ដល់​នាទី​ទី៩០ ទើប​កីឡាករ​បារាំង Kingsley Coman សំរេចបាន​។ ​សូមបញ្ជាក់ថា Bayern Munich មុន​មកដល់​ប្រកួត​នេះ​បាន​រង​បរាជ័យ​ ២​ប្រកួត​ជាប់​គ្នា​នៅក្នុង​លី​គជា​លើកដំបូង​តាំងពី​ឆ្នាំ២០១៩៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        135
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        146
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm