មនុស្ស​ ៩៤​នាក់​ស្លាប់​ដោយសារ​បំណាក់​ដី និង​ទឹកជំនន់​នៅ​តំបន់​ភ្នំ​ជិត​រដ្ឋ ​Rio de Janeiro ប្រទេស​ប្រេ​ស៊ី​ល​

2022/02/17 11:14:46 am        346

​ប្រេ​ស៊ី​ល៖ ក្រុម​អាជ្ញាធរ​ក្នុង​តំបន់​និយាយ​ថា មនុស្ស​យ៉ាងហោចណាស់ ៩៤​នាក់​បាន​ស្លាប់​ដោយ​សារ​បំណាក់​ដី និង​ទឹកជំនន់ដែល​បាន​វាយប្រហារ​ពាសពេញ​តំបន់​ភ្នំ​នៃ​រដ្ឋ Rio de Janeiro របស់​ប្រទេស​ប្រេ​ស៊ី​ល។​ ​អភិបាល​រដ្ឋ Rio de Janeiro លោក Claudio Castro បាន​និយាយ​ថា គ្រោះ​មហន្តរាយ​នៅ​ក្នុង​ទីក្រុង Petropolis បាន​កើត​ឡើង ៣​ថ្ងៃក្រោយ​បន្ទាប់​ពីមាន​ព្យុះភ្លៀង​កាលពី​ថ្ងៃ​អង្គារ។

លោ​កថា ​ចំនួន​អ្នក​ស្លាប់​អាច​នឹង​កើន​ឡើង​ថែមទៀត ហើយ​មនុស្ស​ ២១​នាក់​ត្រូវ​បាន​រក​ឃើញ​នៅ​មាន​ជីវិត ខណៈ​ក្រុម​អ្នក​ស្វែងរក​កំពុង​ជីក​កកាយ​តាម​កម្ទេចកំទី​ផ្សេងៗ​ ហើយ​មនុស្ស​ជិត ៤០០​នាក់​ត្រូវ​បាន​បាត់បង់​ទីជម្រក​។ លោក Castro បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​នៅ​កន្លែង​កើត​ហេតុ​ថា ស្ថានភាព​ស្ទើរ​តែ​ដូចជា​សង្គ្រាម ​រថយន្ត​ជាច្រើន​គ្រឿង​ជាប់​នៅ​លើ​បង្គោល​ភ្លើង និង​ខ្លះ​ទៀត​ក្រឡាប់​ផ្ងារ​ជើង ហើយ​ល្បប់​លាយ​ទឹក​នៅតែ​មាន​។

​អ្នកស្រុក​ម្នាក់​នៅ​ក្នុង​ទីក្រុង Petropolis នៃ​រដ្ឋ Rio de Janeiro បាន​ថត​វីដេអូ​បង្ហាញ​ពី​រូបភាព​គួរ​ឲ្យ​រន្ធត់​នៃ​ទឹក​ជំនន់ ​និង​បំណាក់​ដី​ដែល​បាន​ឆក់​យក​ជីវិត​មនុស្ស​ជិត ​១០០​នាក់​។​ តំបន់​ភាគ​អាគ្នេយ៍របស់​ប្រទេស​ប្រេ​ស៊ី​ល​ត្រូវ​បាន​រងគ្រោះ ​ដោយសារតែ​ភ្លៀង​ធ្លាក់​ខ្លាំង​ចាប់​តាំង​ពី​ដើម​ឆ្នាំនេះ​មកដោយមាន​មនុស្ស​ជាង ៤០​នាក់​បាន​ស្លាប់​ចន្លោះ​ឧបទ្ទវហេតុ​នានា​នៅ​ក្នុង​រដ្ឋ Minas Gerais កាលពី​ដើមខែ​មករា ហើយ​ក្រោយមក​នៅក្នុង​រដ្ឋ Sao Paulo នៅ​ក្នុង​ខែ​ដដែល​នោះ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំលែកសាររបស់លោកស្រី Angelina Jolie តារាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        1094
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        539
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        248

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm