ក្រុមបាតុករជប៉ុនបានប្រមូលផ្តុំគ្នាកាលពីថ្ងៃពុធ នៅទីក្រុងតូក្យូ ដើម្បីបង្ហាញការជំទាស់ដ៏ខ្លាំងក្លារបស់ពួកគេចំពោះការជំរុញរបស់រដ្ឋាភិបាល សម្រាប់ការសាងសង់មូលដ្ឋានយោធាសហរដ្ឋអាមេរិកនៅខេត្ត Okinawa និងការពង្រីកយោធានិយមនៅទូទាំងកោះភាគនិរតី ។
នៅក្នុងពិធីជួបជុំគ្នានេះ ក្រុមបាតុករនាំគ្នាកាន់បដាសរសេរពាក្យស្លោក “បញ្ឈប់ការសាងសង់មូលដ្ឋានយោធា Henoko” និង “បញ្ឈប់យោធានិយម” ទាមទារឲ្យរដ្ឋាភិបាលជប៉ុន បញ្ឈប់ការសាងសង់មូលដ្ឋានយោធាសហរដ្ឋអាមេរិកនៅទីក្រុង Henoko ស្ថិតក្នុងខេត្ត Okinawa ។
ក្រុមបាតុករបានបង្ហាញក្តីបារម្ភដ៏ជ្រាលជ្រៅចំពោះបរិស្ថានសន្តិសុខជុំវិញកោះភាគនិរតី ជាមួយនឹងពង្រីកយោធានៅទីនោះ ។
បាតុករមួយរូបនិយាយថា ការសាងសងមូលដ្ឋានទ័ព Henoko គឺជាផ្នែកមួយនៃកិច្ចខិតខំ ដើម្បីពង្រីងគ្រឿងយុទ្ធោបករណ៍ ។
ផែនការសាងសង់បែបនេះ មានតែដាក់បន្ទុកខេត្ត Okinawa ឲ្យកាន់តែធ្ងន់ជាងមុនប៉ុណ្ណោះ ។
លោកបន្តថា បើសិនជារដ្ឋាភិបាលពុំគោរពគោលបំណងរបស់ពលរដ្ឋខេត្ត Okinawaទេនោះ ហើយបន្តជំរុញឲ្យមានយោធានិយម នៅពេលសង្រ្គាមផ្ទុះឡើង ខេត្ត Okinawa នឹងក្លាយជាតំបន់ជួរមុខ ។ លោកចូលរួមតវ៉ាថ្ងៃនេះ ដោយសង្ឃឹមថា លោកស្រី Sanae Takaichi នឹងកែសម្រួលសេចក្តីអត្ថាធិប្បាយខុសឆ្គងរបស់លោកស្រី ហើយរដ្ឋាភិបាលនឹងបញ្ឈប់យោធានិយមនៅខេត្ត Okinawa ៕