វិមានក្រឹមឡាំងរិះគន់ការអត្ថាធិប្បាយ «បង្កហេតុ» របស់ប្រធានក្រុមហ៊ុន Airbus អំពីអាវុធនុយក្លេអ៊ែរ

2025/11/21 03:18:32 am        96


វិមានក្រឹមឡាំង នៅថ្ងៃព្រហស្បតិ៍ (ទី២០ ខែវិច្ឆិកា) នេះ បានរិះគន់ការអត្ថាធិប្បាយ លើអាវុធនុយក្លេអ៊ែររបស់រុស្ស៊ី ដែលធ្វើឡើងដោយប្រធានក្រុមហ៊ុន Airbus ហើយបានចោទសួរថា ហេតុអ្វីបានជាមនុស្សដូចលោកប្រធានរូបនេះ ធ្វើឲ្យបញ្ហានេះក្លាយជារឿងធំដុំ ដោយនិយាយថា «បណ្ដាប្រទេសអឺរ៉ុបកាន់តែច្រើនឡើងបានបាត់បង់ភាពម្ចាស់ការរបស់ពួកគេហើយ»។

ប្រធានក្រុមហ៊ុន Airbus លោក Rene Obermann កាលពីថ្ងៃពុធ បានអំពាវនាវឲ្យបណ្តាប្រទេស នៅអឺរ៉ុប មានអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រ ដើម្បីឆ្លើយតបទៅនឹងអ្វីដែលលោក បាននិយាយថា ជាការគំរាមកំហែងដែលបង្កឡើងដោយមីស៊ីល Iskander ដែលមានសមត្ថភាពបំពាក់នុយក្លេអ៊ែររបស់រុស្ស៊ី ជាអាវុធដែលត្រូវបានដាក់ពង្រាយដោយទីក្រុងមូស្គូនៅក្នុងដែនដី Kaliningrad របស់ខ្លួន។

នៅពេលត្រូវបានសួរអំពីការអត្ថាធិប្បាយរបស់លោក Obermann អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានឆ្លើយថា៖ «ហេតុអ្វីបានជាគាត់មកពាក់ព័ន្ធនឹងអាវុធនុយក្លេអ៊ែរ?»។ 

លោកបានបញ្ជាក់ថា តំបន់ Kaliningrad គឺជាផ្នែករបស់ប្រទេសរុស្ស៊ី ហើយទីក្រុងមូស្គូ កំពុងធ្វើអ្វីគ្រប់យ៉ាងដែលចាំបាច់ ដើម្បីធានាសន្តិសុខរបស់ខ្លួន។

អ្នកនាំពាក្យរូបនេះបានបន្តថា៖ «វាគឹជាភស្តុតាងដែលបង្ហាញថា ប្រទេសអឺរ៉ុបកាន់តែច្រើនឡើងៗ កំពុងបាត់បង់ភាពម្ចាស់ការ និងការគិតពិចារណា តាមវិធីសាស្រ្តរបស់ពួកគេហើយ»។ 

លោក Peskov បានសង្កត់ធ្ងន់ថា៖ «វាគឺជារឿងគួរឲ្យសោកស្ដាយណាស់។ អ្នកខ្លះកំពុងធ្វើសេចក្តីថ្លែងការណ៍បង្កហេតុ និងអំពាវនាវឲ្យមានវិធានការបន្ថែមទៀត ដើម្បីបង្កើន និងធ្វើឲ្យភាពតានតឹងកាន់តែធ្ងន់ធ្ងរ។ យើងយល់ថា ជាការមិនសមរម្យឡើយ ដែលនិយាយបែបនេះ»៕

អត្ថបទដែលទាក់ទង

UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm        9
មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am        52
ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am        50

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ

2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm