អាមេរិក ពិចារណាដាក់ទណ្ឌកម្ម និងការចូលរួមរបស់មន្ទីរបញ្ចកោណ ដើម្បីការពារគ្រិស្តបរិស័ទនៅនីហ្សេរីយ៉ា

2025/11/21 05:42:49 pm        125

មន្ត្រីជាន់ខ្ពស់អាមេរិកមួយរូប បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (២០ វិច្ឆិកា) ថា ទីក្រុងវ៉ាស៊ីន កំពុងតែពិចារណាសកម្មភាពមួយចំនួន ដូចជាទណ្ឌកម្ម និងការចូលរួមរបស់មន្ទីរបញ្ចកោណ លើការប្រឆាំងភេរវកម្ម ជាផ្នែកមួយនៃផែនការដើម្បីបង្ខំរដ្ឋាភិបាលនីហ្សេរីយ៉ា ឱ្យការពារសហគមន៍គ្រិស្តសាសនិក និងសេរីភាពសាសនាឱ្យកាន់តែប្រសើរឡើង។

នីហ្សេរីយ៉ា កំពុងស្ថិតក្រោមការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងពីលោកប្រធានាធិបតីអាមេរិក Donald Trump ដែលនៅដើមខែវិច្ឆិកានេះ លោកបានគំរាមចាត់វិធានការយោធា ជុំវិញការប្រព្រឹត្តមិនល្អចំពោះគ្រិស្តបរិស័ទក្នុងប្រទេសនេះ។ នីហ្សេរីយ៉ានិយាយថា ការអះអាងថាគ្រិស្តបរិស័ទប្រឈមការធ្វើទុក្ខបុកម្នេញ គឺជាការបំភ្លៃស្ថានភាពសន្តិសុខនៅទីនោះ ហើយមិនបានគិតគូរពីកិច្ចប្រឹងប្រែងការពារសេរីភាពសាសនារបស់ខ្លួន។

លោក Jonathan Pratt មន្ត្រីជាន់ខ្ពស់ដឹកនាំការិយាល័យកិច្ចការអាហ្វ្រិករបស់ក្រសួងការបរទេសអាមេរិក បានប្រាប់សភាកាលពីថ្ងៃព្រហស្បតិ៍ថា "រដ្ឋបាលលោក Trump កំពុងរៀបចំផែនការមួយដើម្បីលើកទឹកចិត្ត និងបង្ខំរដ្ឋាភិបាលនីហ្សេរីយ៉ា ឱ្យការពារសហគមន៍គ្រិស្តបរិស័ទកាន់តែប្រសើរឡើង និងកែលម្អសេរីភាពសាសនា"។ លោកបន្តថា "ផែនការនេះនឹងពិចារណាលើការចូលរួមរបស់រដ្ឋ និងរតនាគារអាមេរិកលើទណ្ឌកម្ម ក៏ដូចជាលទ្ធភាពនៃការចូលរួមរបស់ក្រសួងសង្គ្រាម (មន្ទីរបញ្ចកោណ) លើការប្រឆាំងភេរវកម្ម និងកិច្ចប្រឹងប្រែងផ្សេងទៀតដើម្បីការពារសហគមន៍សាសនា"។

កាលពីខែតុលា លោក Trump បានដាក់នីហ្សេរីយ៉ា ទៅក្នុងបញ្ជី «ប្រទេសដែលមានក្ដីបារម្ភជាពិសេស» ពោលគឺបញ្ជីនៃប្រជាជាតិដែលអាមេរិកនិយាយថា បានរំលោភលើសេរីភាពសាសនា។ ប្រធានាធិបតីរូបនេះក៏ព្រមានថា លោកស្នើឱ្យក្រសួងការពារជាតិ រៀបចំសម្រាប់លទ្ធភាពនៃសកម្មភាពយោធា «ដ៏ឆាប់រហ័ស» នៅនីហ្សេរីយ៉ា ប្រសិនបើប្រទេសអាហ្វ្រិកខាងលិចមួយនេះបរាជ័យ មិនអាចបង្ក្រាបការកាប់សម្លាប់គ្រិស្តបរិស័ទទេនោះ៕

អត្ថបទដែលទាក់ទង

លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        20
លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        33
លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        27

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក

2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm