រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងឯកអគ្គរាជទូតជប៉ុន បាន​អញ្ជើញ​សម្ពោធ​ដាក់​ឱ្យ​ប្រើ​មជ្ឈ​មណ្ឌល​ប្រតិបត្តិការ​សន្តិសុខសាយប័រ

2025/11/21 07:12:41 pm        182

កាលពីព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តី​ក្រសួងប្រៃសណីយ៍​និង​ទូរ​គមនាគមន៍ (ក.ប.ទ.) និងឯកឧត្តម អាត់ស៊ូស៊ី អ៊ូអិណូ (Atsushi UENO) ឯកអគ្គ​រាជ​ទូត​ជប៉ុន​ប្រចាំ​កម្ពុជា បានអញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើ​មជ្ឈ​មណ្ឌល​ប្រតិបត្តិការ​សន្តិ​សុខ​សាយប័រ (Security Operation Centre - SOC) នៅទីស្ដីការ ក.ប.ទ.។

ថ្លែង​ក្នុងពិធីនេះ ឯកឧត្តមរដ្ឋមន្រ្តី និងឯកឧត្តមឯកអគ្គរាជទូតជប៉ុន បាន​សម្ដែង​នូវ​ការ​ប្តេជ្ញា​ចិត្ត​រួម​គ្នា​ក្នុង​ការលើកកម្ពស់កិច្ចសហប្រតិបត្តិការលើផ្នែកបច្ចេកវិទ្យាឌីជីថល និងការ​បណ្តុះ​បណ្តាល​មូល​ធន​ឌីជីថលដើម្បីជំរុញការធ្វើបរិវត្តកម្មឌីជីថលឱ្យកាន់តែល្អប្រសើរ។

សូមជម្រាបជូនថា មជ្ឈមណ្ឌល SOC ត្រូវបាន​បង្កើត​ឡើង​ក្រោម​គម្រោង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​នៃ​ជំនួយ​រដ្ឋាភិបាលជប៉ុន ក្នុងគោលបំណង​ពង្រឹង​ប្រព័ន្ធ​គ្រប់​គ្រង​ និង​ការ​ពារ​សន្តិសុខ​ឌីជីថល​នៃ​ហេដ្ឋារចនាសម្ព័ន្ធព័ត៌មានជាតិ ដើម្បីកសាងភាពធន់ និងភាពជឿទុក​ចិត្ត​លើ​ប្រព័ន្ធ​រដ្ឋាភិបាល​ឌីជីថល​។ មជ្ឈមណ្ឌលនេះ មានបំពាក់នូវសម្ភារបរិក្ខារបច្ចេកទេស និងប្រព័ន្ធ​សុវត្ថិភាព​សន្តិសុខសាយប័រសម្រាប់តាមដាន ត្រួតពិនិត្យ ទប់ស្កាត់ និងឆ្លើយ​តប​ទៅ​នឹង​ការ​វាយ​ប្រហារ​តាម​ប្រព័ន្ធអ៊ីនធឺណិតមកលើហេដ្ឋារចនាសម្ព័ន្ធឌីជីថល ប្រព័ន្ធប្រតិបត្តិការ និង​បច្ចេក​វិទ្យា​ឌីជីថល​ស្នូល​របស់ក្រសួង ស្ថាប័ន នៅក្នុងក្របខណ្ឌរាជរដ្ឋាភិបាល។

គិតចាប់ពីខែឧសភា ឆ្នាំ២០២៥ មកដល់បច្ចុប្បន្ន ការវាយប្រហារ DDoS មកលើក្រសួង ស្ថាប័ន មាន​រហូតដល់ទៅ ៤៥១.៧ លានដង ប៉ុន្តែមជ្ឈមណ្ឌល SOC មានសមត្ថភាព​ការ​ពារ​ពី​ការ​វាយ​ប្រហារ​ DDoS នេះស្ទើរតែ ១០០%៕

អត្ថបទដែលទាក់ទង

សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        25
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        132
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        242

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា

2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm