ក្រុមបាតុករបានចេញតវ៉ាតាមដងផ្លូវនៅទីក្រុង Mexico City កាលពីថ្ងៃព្រហស្បតិ៍ ទី២០ ខែវិច្ឆិកា ដើម្បីតវ៉ាប្រឆាំងនឹងអសន្តិសុខ ការកើនឡើងអំពើហិង្សា និងអំពើពុករលួយ។

ក្រុមអ្នកតវ៉ាបានដង្ហែក្បួនឆ្លងកាត់ផ្លូវជាច្រើនឆ្ពោះទៅកាន់ទីលាន Zocalo។ ទោះជាយ៉ាងណា ក្រុមអ្នកតវ៉ាពុំអាចចូលទៅកាន់ទីលានបានទេ ដោយសារតែការប្រារព្ធខួបទិវាបដិវត្តន៍។

នគរបាលបង្ក្រាបបង្ក្រាបកុបកម្មបានរារាំងរុញថយក្រោយក្រុមបាតុករឲ្យនៅឆ្ងាយពីខាងមុខទីលាន Zocalo។ បាតុកម្ម ដែលត្រូវបានរៀបចំជាចម្បងដោយក្រុមយុវជន Generation Z បានទាក់ទាញប្រជាជនជាច្រើន ដែលទាមទាររកយុត្តិធម៌សម្រាប់ករណីជាក់លាក់នៃអំពើហិង្សា រួមទាំងការធ្វើឃាតលើអភិបាលក្រុង Uruapan លោក Carlos Manzo។
អ្នកចូលរួមដែលគ្រវីទង់ជាតិម៉ិកស៊ិក បានសម្តែងការខកចិត្តចំពោះស្ថានភាពសន្តិសុខកាន់តែអាក្រក់ និងអំពើពុករលួយរបស់រដ្ឋាភិបាល។