ការនាំចេញ-នាំចូលរវាងកម្ពុជា និងកូរ៉េ មានតម្លៃទឹកប្រាក់ជិត ១១០លានដុល្លារ ក្នុងខែមករា

2022/02/17 06:42:58 pm        452

ភ្នំពេញ៖ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-កូរ៉េ ក្នុងរយៈពេល១ខែដើមឆ្នាំ២០២២ មានតម្លៃប្រមាណជាង១០៨ លានដុល្លារ កើនឡើង ២៧,៧ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២១។

យោងតាមទិន្នន័យពីសមាគមពាណិជ្ជកម្មអន្តរជាតិកូរ៉េ ការនាំចេញនាំចូលទំនិញរវាងកម្ពុជា-កូរ៉េ ក្នុងខែមករា ដើមឆ្នាំ ២០២២ មានតម្លៃសរុប ១០៨ លានដុល្លារ កើនឡើង២៧,៧ភាគរយ ធៀបនឹង​រយៈពេលដូចគ្នា​ឆ្នាំ២០២០។ ​ក្នុងនោះការនាំចេញពីកម្ពុជា ​មានទឹកប្រាក់ ៣០លានដុល្លារ កើនឡើង ១ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ​ដោយឡែកការនាំចូលពីប្រទេសកូរ៉េ មាន​ទឹកប្រាក់ ៧៨ លានដុល្លារ ​កើនឡើង ៤៩ ភាគរយ ​ធៀបនឹងពីចំនួន​ជាង៥៦ ​លានដុល្លារ កាលពីខែមករាឆ្នាំមុន។

ទំនិញសំខាន់ៗដែលកម្ពុជា នាំទៅកាន់កូរ៉េខាងត្បូង រួម​មាន​សំលៀកបំពាក់​ ស្បែកជើង ផលិតផល​ធ្វើដំណើរ​ភេសជ្ជៈ គ្រឿង​បន្លាស់​អេឡិចត្រូនិក​ កៅស៊ូ ថ្នាំពេទ្យ ​និងផលិតផលកសិកម្ម ហើយកម្ពុជា​នាំចូលមកវិញរួមមាន ​យានយន្ត គ្រឿង​អេឡិចត្រូនិក ​សម្ភារៈ​ផ្ទះបាយ ​ភេសជ្ជៈ ថ្នាំពេទ្យ និង​ផលិតផលប្លាស្ទិក។

ប្រទេសទាំងពីរ ​បានសម្រេចកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកាលពី​ខែតុលាឆ្នាំមុន ដោយ​រំពឹងថា ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរីនេះ ​នឹងចូលជាធរមាននៅពេលឆាប់ៗ​ខាងមុខ។

សម្រាប់កម្ពុជា​កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ ត្រូវបានប្រកាសដោយព្រះរាជក្រិត្យកាល​ពី​ដើមខែកុម្ភៈកន្លង​​ទៅ។

ដោយឡែកភាគីកូរ៉េ​ បាននិងកំពុងពន្លឿននីតិវិធីនីតិបញ្ញាតិ្តដើម្បីពិភាក្សា និង​ផ្តល់​សច្ចាប័ន​ទៅ​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរីកម្ពុជាកូរ៉េ។

ក្នុងជំនួបជាមួយ​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា កាលពីសប្តាហ៍កន្លងទៅ ក្នុង​ទីក្រុងសេអ៊ូល ​ប្រធានាធិបតីកូរ៉េ ឯកឧត្តម Moon Jae-In ​មានប្រសាសន៍ថា កម្ពុជា​គឺជា​អាទិភាព​សម្រាប់កូរ៉េ ​ជាពិសេសពាក់ព័ន្ធនឹងការចុះហត្ថលេខានៃកិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរី កម្ពុជា​គឺ​ជា​ប្រទេសទី១ ហើយ​ ដែលកូរ៉េបានចុះហត្ថលេខាជាមួយ​។

ឯកឧត្តម បញ្ជាក់ថា ​ចំពោះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ ​ប្រទេសកូរ៉េបានបញ្ចប់នីតិវិធីហើយ ហើយ​កំពុង​តែបញ្ជូន​ទៅរដ្ឋសភាសាធារណរដ្ឋកូរ៉េ ​ដើម្បី​ផ្ដល់​សច្ចាប័ន ​ដូច្នេះ​នីតិវិធីគឺ​បាន​និង​កំពុង​បន្តនៅឡើយ។

ឯកឧត្តមប្រធានាធិបតីថ្លែងថា ​ប្រទេសទាំង២ ​បានធ្វើការយ៉ាង​ជិតស្និទ្ធ​ជា​មួយ​នឹងគ្នា ជាពិសេស​នៅពេលកម្ពុជាមានច្បាប់វិនិយោគថ្មីដែលគួរឱ្យទាក់ទាញថែមទៀត ​កូរ៉េនឹងបន្តធ្វើការជាមួយកម្ពុជា ដោយនឹង​ជំរុញ​ឱ្យវិនិយោគិនកូរ៉េ​មក​វិនិយោគ​នៅកម្ពុជា​កាន់តែច្រើន​ ខណៈបច្ចុប្បន្នមាន​ក្រុមហ៊ុន​កូរ៉េ​ប្រមាណ ៣០០ក្រុមហ៊ុន ​កំពុងតែវិនិយោគនៅកម្ពុជា​។

កាលពីឆ្នាំ២០២១ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា ​និងកូរ៉េខាងត្បូងមានចំនួន ៩​៦៥ ​លានដុល្លារ កើនឡើង ៩ភាគរយធៀបនឹងឆ្នាំ​ ២០២០​ ក្នុងនោះ​ការ​នាំ​ចេញរបស់កម្ពុជា​ មានតម្លៃជាង ៣៤១ លាន​ដុល្លារ កើន​ឡើង ៧,៤៕អត្ថបទ៖ វណ្ណៈ


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        239
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm