រុស្ស៊ី ព្រមានថា ផែនការសន្តិភាពណាមួយត្រូវតែលុបបំបាត់មូលហេតុឫសគល់នៃជម្លោះអ៊ុយក្រែន

2025/11/21 07:21:38 pm        74

រុស្ស៊ី បានលើកឡើងកាលពីថ្ងៃព្រហស្បតិ៍ (២០ វិច្ឆិកា) ថា ផែនការសន្តិភាពណាមួយសម្រាប់អ៊ុយក្រែន នឹងត្រូវតែលុបបំបាត់មូលហេតុដើមនៃជម្លោះ ហើយបញ្ជាក់ជាថ្មីថា បើទោះជាមានការប្រាស្រ័យទាក់ទងជាមួយភាគីអាមេរិកក៏ពិតមែន ប៉ុន្តែបច្ចុប្បន្ន ពុំមានការចរចាណាមួយជាមួយទីក្រុងវ៉ាស៊ីនតោន លើផែនការសន្តិភាពបែបនេះទេ។

ប្រភពរបស់សារព័ត៌មានរ៉យទ័រ បាននិយាយនៅថ្ងៃពុធសប្ដាហ៍នេះថា អាមេរិក បានផ្តល់សញ្ញាប្រាប់អ៊ុយក្រែនថា ខ្លួនត្រូវតែទទួលយកក្របខណ្ឌមួយដែលអាមេរិកព្រាងឡើងនេះ ដើម្បីបញ្ចប់សង្រ្គាមជាមួយរុស្ស៊ី ដោយក្នុងនោះ ស្នើឱ្យទីក្រុងគីវ បោះបង់ទឹកដី និងសព្វាវុធមួយចំនួន។ ក្នុងផែនការសន្តិភាព ២៨ចំណុចនេះ សារព័ត៌មាន Axios និយាយថា អ៊ុយក្រែន និងអឺរ៉ុប នឹងទទួលបានការធានាសន្តិសុខរបស់អាមេរិក ជាថ្នូរឱ្យទីក្រុងគីវ ប្រគល់ផ្នែកភាគខាងកើតអ៊ុយក្រែនទៅឱ្យរុស្ស៊ី ដែលបច្ចុប្បន្ន ទីក្រុងមូស្គូ មិនមានការគ្រប់គ្រងឡើយ។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov នៅតែទទូចថា ពុំមានការវិវត្តថ្មីឡើយ ចាប់តាំងកិច្ចប្រជុំកំពូលខែសីហា រវាងប្រធានាធិបតីរុស្ស៊ី Vladimir Putin និងប្រធានាធិបតីអាមេរិក Donald Trump មក។ នៅពេលត្រូវសាកសួរថាតើមានអ្នកសង្ខេបប្រាប់លោក Putin ពី "ផែនការសន្តិភាព ២៨ចំណុច" នេះឬទេ លោក Peskov បដិសេធមិនឆ្លើយតបឡើយ ដោយគ្រាន់តែនិយាយថា "ដំណោះស្រាយមួយត្រូវតែនាំទៅរកការលុបបំបាត់មូលហេតុនៃជម្លោះនេះ"។

គួរឱ្យដឹងថា លោក Putin ពិពណ៌នាសង្រ្គាមនេះថាជា ការផ្លាស់ប្តូរជាប្រវត្តិសាស្ត្រ ក្នុងទំនាក់ទំនងរុស្ស៊ី ជាមួយលោកខាងលិច ដែលលោកនិយាយថា ធ្វើឱ្យរុស្ស៊ីអាម៉ាស់មុខ បន្ទាប់ពីការដួលរលំសហភាពសូវៀតឆ្នាំ១៩៩១ ដោយការពង្រីកអង្គការណាតូ និងទន្រ្ទានលើអ្វីដែលលោកចាត់ទុកជាផ្នែកនៃឥទ្ធិពលរបស់រុស្ស៊ី រួមទាំងអ៊ុយក្រែន និងហ្សកហ្ស៊ី។ លោក Putin ទាមទារឱ្យអ៊ុយក្រែន បោះបង់មហិច្ឆិតាចូលរួមជាមួយណាតូ ប្រកាសខ្លួនជាប្រទេសអព្យាក្រឹត និងដាក់កំហិតកងកម្លាំងប្រដាប់អាវុធរបស់ខ្លួន៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        6
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        54
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        44

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm