អ៊ីរ៉ង់ និងប្រទេសចំនួន ៧ ផ្សេងទៀត ចេញសេចក្តីថ្លែងការណ៍រួមប្រឆាំងនៅIAEAជុំវិញកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុង តេអេរ៉ង់

2025/11/21 07:51:31 pm        146

អ៊ីរ៉ង់ រុស្ស៊ី បេឡារុស ចិន គុយបា នីការ៉ាហ្គ័រ វ៉េណេស៊ុយអេឡា និងហ្ស៊ីមបាបវ៉េ បានចេញសេចក្តីថ្លែងការណ៍ប្រឆាំងរួមមួយ បន្ទាប់ពីការអនុម័តសេចក្តីសម្រេចប្រឆាំងអ៊ីរ៉ង់ដោយក្រុមប្រឹក្សាភិបាលនៃទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ IAEA កាលពីថ្ងៃព្រហស្បតិ៍២០វិច្ឆិកា សប្ដាហ៍នេះ ។ 

នៅថ្ងៃព្រហស្បតិ៍ ទី២០ វិច្ឆិកា សប្ដាហ៍នេះ សេចក្តីសម្រេចប្រឆាំងអ៊ីរ៉ង់ដែលព្រាងឡើងដោយប្រទេសអឺរ៉ុបទាំងបីគឺអាល្លឺម៉ង់ បារាំង និងចក្រភពអង់គ្លេស ក៏ដូចជាសហរដ្ឋអាមេរិក ក្រោមសម្ពាធពីរបបអ៊ីស្រាអែល ត្រូវបានអនុម័តនៅឯក្រុមប្រឹក្សាភិបាល។   

សេចក្តីសម្រេចគ្មានចំណងផ្លូវច្បាប់ និងនយោបាយនេះ ដែលត្រូវបានអនុម័តដោយសំឡេងគាំទ្រ ១៩ អនុប្បវាទ ១២ និងប្រឆាំង ៣ បានចោទប្រកាន់អ៊ីរ៉ង់ថាមិនបានគោរពតាមកាតព្វកិច្ចការពាររបស់ខ្លួន ដោយមិនបានលើកឡើងពីកិច្ចសហប្រតិបត្តិការជាបន្តបន្ទាប់របស់សាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ជាមួយ IAEA នោះទេ។  សេចក្តីសម្រេចនេះមិនបាននិយាយអ្វីទាំងអស់អំពីការវាយប្រហាររបស់អាមេរិក និងរបបជ្វីហ្វ ប្រឆាំងរោងចក្រនុយក្លេអ៊ែរសន្តិភាពរបស់អ៊ីរ៉ង់ក្នុងខែមិថុនា។

សេចក្តីថ្លែងការណ៍រួមរបស់អ៊ីរ៉ង់ និងប្រទេសចំនួន៧រផ្សេងទៀត បានចាត់ទុកសកម្មភាពនយោបាយនេះថា ផ្ទុយពីការពិត ហើយបានសង្កត់ធ្ងន់ថា ទីភ្នាក់ងារនេះ និងប្រមុខរបស់ខ្លួន បានបដិសេធមិនថ្កោលទោសការវាយប្រហារខុសច្បាប់ដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ទៅលើរោងចក្រនុយក្លេអ៊ែរសន្តិភាពរបស់អ៊ីរ៉ង់ឡើយ ហើយរោងចក្រទាំងនោះតែងតែក្លាយជាគោលដៅនៃការត្រួតពិនិត្យជាបន្តបន្ទាប់ដោយក្រុមអធិការកិច្ច IAEA ។   

សេចក្តីសម្រេចនេះបានជំរុញឱ្យអ៊ីរ៉ង់ ពង្រីកកិច្ចសហប្រតិបត្តិការពេញលេញ និងរហ័ស ដើម្បីផ្តល់ឱ្យក្រុមអធិការកិច្ច IAEA នូវព័ត៌មានច្បាស់លាស់ អំពីស្តុកអ៊ុយរ៉ានីញ៉ូម និងផ្តល់សិទ្ធិចូលទៅកាន់ទីតាំងនុយក្លេអ៊ែររបស់ប្រទេសនេះ ។ 

អ៊ីរ៉ង់បានព្រមានប្រឆាំងនឹងការបន្តសកម្មភាពខុសច្បាប់របស់រដ្ឋលោកខាងលិចនៅ IAEA។ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Abbas Araghchi បាននិយាយកាលពីថ្ងៃពុធថា ប្រទេសរបស់លោកនឹងមិនចូលរួមជាមួយIAEAពីកន្លែងផលិតនុយក្លេអ៊ែររបស់ខ្លួនដែលត្រូវបានទម្លាក់គ្រាប់បែកនោះទេ៕

អត្ថបទដែលទាក់ទង

លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        33
លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        44
លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        41

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ

2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm