ក្រសួងអប់រំ ទទួលបានការជ្រើសរើសមន្ត្រីច្រើនជាងគេក្នុងរាជរដ្ឋាភិបាល នីតិកាលទី៧នេះ

2025/11/21 08:44:22 pm        274

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បាន​បញ្ជាក់​ថា​ រាជ​រដ្ឋាភិបាល​កម្ពុជា​ ក្នុងនីតិកាលទី ៧នេះ នៅតែបន្តផ្តោតលើអាទិភាព ក្នុងកសាងធន​ធាន​មនុស្ស​។ ​ជាក់ស្ដែងក្នុងនីតិកាលទី៧នេះដែរ ក្រសួងអប់រំ យុវជន និងកីឡា ក៏ទទួល​បាន​ការ​ជ្រើស​រើស​មន្ត្រី​ច្រើន​ជាង​គេ ពិសេសគឺជ្រើសរើសគ្រូបង្រៀន ដើម្បីទៅបំពេញ​បេសកកម្ម​ការងារ​ក្នុង​ការ​កសាង​ធន​ធានមនុស្សសម្រាប់សង្គមជាតិកម្ពុជា។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ក្នុង​សន្និសីទ​សារ​ព័ត៌មាន​ពាក់​ព័ន្ធនឹង គ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ កាលពីម្សិលម៉ិញ បានបញ្ជាក់ថា ការ​កសាងធនធានមនុស្សនៅតែជាអទិភាពមួយ ក្នុងចំណោមអាទិភាពគន្លឹះទាំង ៥ រួម​មាន​មនុស្ស ​ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា សម្រាប់រាជរដ្ឋាភិបាលនីតិកាលទី ៧នេះ។

ភាព​សំខាន់នៃធនធានមនុស្សនេះហើយ បានធ្វើឱ្យក្រសួងអប់រំ យុវជន និងកីឡា ទទួល​បាន​កា​រ​ជ្រើស​រើស​មន្ត្រី​ច្រើនជាងគេ បើធៀបនឹងក្រសួងស្ថាប័នដទៃ។ មន្ត្រីដែលជ្រើសរើសនេះ គឺផ្តោត​សំខាន់​លើ​ការជ្រើសរើសគ្រូបង្រៀន ដើម្បីបំពេញតម្រូវការបន្ថែម ចូលរួមផ្ដល់​ចំណេះ​ដឹង​ដល់​កុមារ​ យុវជនកម្ពុជា កសាង​ពួក​គេ​ឱ្យ​ក្លាយ​ជា​ធនធាន​មនុ​ស្ស​ពោពេញ​ដោយ​សមត្ថភាព​សម្រាប់​អនាគត​កម្ពុជា​។ ការប្រឡងជ្រើសរើសគ្រូបង្រៀននេះ ក៏ត្រូវបានរៀបចំឡើងជាបន្តបន្ទាប់ ដោយ​ចុង​ក្រោយ​មុនបវេសនកាលឆ្នាំសិក្សាថ្មីនេះ គឺជាការប្រឡង​ជ្រើសរើស​គ្រូ​បង្រៀន​ផ្អែក​លើ​កិច្ច​ព្រម​ព្រៀង​ការ​ងារ​សម្រាប់កម្រិតបឋមសិក្សា។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ក៏បានលើកឡើងជាការអរគុណដល់គ្រូបង្រៀនគ្រប់រូប តាំង​ពីអតីតកាល ដែលផ្តើមពីអ្នកចេះច្រើន បង្រៀនអ្នកចេះតិច អ្នកចេះតិច បង្រៀ​ន​អ្នក​មិន​ចេះ​សោះ​។ ឯកឧត្តមបញ្ជាក់ថាវត្តមានគ្រូ បង្រៀនគ្រប់រូប ពិតជាសំខាន់ណាស់ សម្រាប់​ធន​ធាន​មនុស្ស​ដែល​មាននាពេលបច្ចុប្បន្ន និងទៅអនាគត។

ជាការតបស្នង រាជរដ្ឋាភិបាលកម្ពុជា ក្នុងនីតិកាលចាស់ បន្តមកដល់នីតិកាលថ្មីបច្ចុប្បន្ននេះ មាន​ការ​គិតគូ លើការគាំពារ និងការដំឡើងប្រាក់បៀវត្សជាបន្តបន្ទាប់ដល់គ្រូបង្រៀន។

ផ្តោត​លើទិន្នន័យ នៃការប្រឡងជ្រើសរើសមន្ត្រីតាមក្រសួងស្ថាប័ន កន្លងទៅនេះ ក្រសួងអប់រំ យុវជន និងកីឡា ជ្រើសរើសបានគ្រូបង្រៀនច្រើនជាងគេ។ ជាក់ស្ដែង ទាំងគ្រូបង្រៀនក្របខណ្ឌ ក៏​ដូចជាគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ គឺជ្រើសរើសបានចំនួន ៥ ៣០១នាក់៕ អត្ថបទ៖ គឹម ហុក


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        155

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm