នគរបាលបង់ក្លាដែស បានបញ្ជាក់ថា យ៉ាងហោចណាស់មនុស្ស ៣នាក់ បានស្លាប់ និងជាច្រើននាក់ទៀតបានរងរបួស បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត ៥,៧រ៉ិចទ័រ បានវាយប្រហារប្រទេសនេះ នៅថ្ងៃសុក្រ ទី២១ ខែវិច្ឆិកា នេះ។

ទីភ្នាក់ងារស្ទាបស្ទង់ភូគព្ភសាស្ត្ររបស់សហរដ្ឋអាមេរិក បាននិយាយថា ចំណុចកណ្តាលនៃរញ្ជួយដី ដែលញ័រដល់ឥណ្ឌានេះ ស្ថិតនៅក្នុងទីក្រុង Narsingdi ចម្ងាយប្រហែល ៤០គីឡូម៉ែត្រ ភាគខាងកើតរដ្ឋធានីដាកា របស់បង់ក្លាដែស៕
