មន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាល៖ កម្ពុជាគឺជាបេះដូងនៅអាស៊ី និងជាកន្លែងវិនិយោគ និងការ​ធ្វើពាណិជ្ជ​កម្ម

2025/11/21 09:15:46 pm        234

មន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាល បង្ហាញទៅដល់ភ្ញៀវជាតិនិងអន្តរជាតិ ថា កម្ពុជា​គឺ​ជា​បេះដូង​មួយ​នៅ​អាស៊ី ​និងជាកន្លែងដ៏អស្ចារ្យ សម្រាប់ការវិនិយោគ និងការធ្វើពាណិជ្ជកម្មនៅក្នុងទីផ្សារអាស៊ាន ខណៈ​កម្ពុជា​បានផ្សាភ្ជាប់កិច្ចព្រមព្រៀងទៅនិងទីផ្សារសកល សម្រាប់ ការពង្រីក​ខ្លួន​នៅ​ក្នុង​អាជីវកម្ម​របស់​សហគ្រិន។

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តំណាង​ដ៏​ខ្ពង់​ខ្ពស់​សម្តេចមហាបវរ ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា លើក​ឡើង​ក្នុង​វេទិកាសហគ្រិន PINNACLE 2025 ក្រោមប្រធានបទ៖ (ពិភពលោក​រីក​ចម្រើន​នៅ​ពេល​យើង​សហការ៖ ការជំរុញអាជីវកម្ម ឌីជីថល និងការច្នៃប្រឌិតក្នុងអាស៊ាន) នៅថ្ងៃទី២១ ខែ​វិច្ឆិកា ឆ្នាំ២០២៥ នេះថា កម្ពុជាគឺជាប្រទេសមួយដែលផ្តល់នូវភាពធន់ និង​ជា​ប្រទេស​ផ្តល់​នូវ​ភាព​ដ៏​អស្ចារ្យ​សម្រាប់សហគ្រិន ក៏ដូចអ្នកដែល ស្វែងរកនូវអ្វីមួយនៅក្នុងតំបន់អាស៊ាន ហើយ​កម្ពុជា​ក៏​ជា​ប្រ​ទេសដែលមានសេដ្ឋកិច្ចរីកចម្រើនឡើងខ្លាំងនៅក្នុងអាស៊ីគ្នេយ៍ ដែលមាន សេដ្ឋកិច្ច​ក្នុង​រង្វង់​ជាង ៧ភាគរយ នៅក្នុងប៉ុន្មានទស្សវត្សចុងក្រោយនេះ ដែលគាំទ្រដោយវិស័យឧស្សាហកម្ម, ទេសចរណ៍ និង កសិកម្មជាដើម សម្រាប់ការពង្រីកខ្លួនរបស់សហគ្រិនផងដែរ។

ឯកឧត្តម លើកឡើងបន្តថា ចំណែកជុំវិញការវិនិយោគវិញឃើញថា គិតត្រឹមដើមឆ្នាំ២០២៥ មក​ដល់​ពេលនេះ ក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជា បានអនុម័តការវិនិយោគ មានចំនួនជាង ៦០០ គម្រោង ដែលមានទុនវិនិយោគប្រមាណ ៩ ពាន់លានដុល្លារ។ នេះជា ការបង្កើត​នូវ​ប្រវត្តិសាស្រ្ត​ថ្មី​សម្រាប់​កម្ពុជា ព្រោះកម្ពុជាគឺជាប្រទេសនៅក្នុងបេះដូងអាស៊ី និងជាកន្លែង​មួយ​ដ៏​អស្ចារ្យ​សម្រាប់​ពង្រីក​ ការវិនិយោគទីផ្សាររបស់អាស៊ាន ហើយក៏​ជា​ផ្នែក​មួយ​នៃ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ផង​ដែរ ​តាមរយៈការផ្តល់នូវឱកាសដល់សហគ្រិន ខណៈកម្ពុជា​បាន​ផ្សារ​ភ្ជាប់​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​ទៅនិ​ងទីផ្សារពិភពលោក ព្រោះកម្ពុជាមិនមែនគ្រាន់តែទីផ្សារសម្រាប់លក់ដូរ ប៉ុណ្ណោះទេ ហើយ​កម្ពុជាក៏ជាកន្លែងពង្រីកខ្លួនក្នុងធ្វើការអាជីវកម្ម ផលិតសម្រាប់ទីផ្សារនាំចេញផងដែរ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បន្តថា ជុំវិញការធ្វើពាណិជ្ជកម្មនេះ កម្ពុជា​បាន​បើក​របាំង​នៃ​ការ​ធ្វើ​ពាណិជ្ជ​កម្ម​ជាមួយសហរដ្ឋ- អាម៉េរិករួចហើយ ក្នុងនោះកម្ពុជា​ក៏​បាន​ចុះកិ​ច្ច​ព្រម​ព្រៀង​ជា​មួយ​សហរដ្ឋ​អាម៉េរិកផងដែរ ដែលបានប្រព្រឹត្តទៅនៅទីក្រុងកូឡាឡាំពួរ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ​២០២៥ ដោយសម្តេចធិបតី នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និង​ឯក​ឧត្តម​ប្រធានា​ធិបតី ដូណា ជេ ត្រាំ។ នេះជាការបង្ហាញឱ្យឃើញអំពីការខិតខំប្រឹងប្រឹងរបស់កម្ពុជា ដើម្បី​បើក​ផ្លូវ​បន្ថែម​នៃ​ការធ្វើពាណិជ្ជកម្មរបស់កម្ពុជា ជាមួយ សហរដ្ឋអាម៉េរិក។

ឯកឧត្តម លើកឡើងបន្ថែមទៀតថា ចំណែកការរៀបចំវេទិកាសហគ្រិននាពេលនេះវិញ វា​ពិត​ជា​មាន​សារៈ​សំខាន់ណាស់ ក្នុងការចូល រួមដោះស្រាយនូវឧបសគ្គដែលរំខាននានា ជាពិសេស​សហ​គ្រិន​ដែល​ជាស្រ្តី, ហើយតាមរយៈនៃវេទិកាផងដែរ ក៏ជាការបើកផ្លូវរបស់ សហគ្រិននៅកម្ពុជា និង​អាស៊ាន​ទាំងមូល ដើម្បីពង្រីកខ្លួន និងការចាប់យកឱកាសក្នុងការធ្វើពាណិជ្ជកម្ម ក្នុង​គោល​ដៅ​ជំរុញ​ឱ្យ​កាន់តែ រីកចម្រើនសម្រាប់ទីផ្សារអាស៊ានទាំងមូល៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        119
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        231
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        217

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm